en     km
en     km

ក្រសួងអប់រំ អនុញ្ញាតិឲ្យសិស្សនិស្សិត សំរាក ៣ ថ្ងៃ ដើម្បីចូលរួមក្នុងការបោះឆ្នោត

Share

ក្រុងភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡា បានប្រកាសអនុញ្ញាតិឲ្យសិស្សនិស្សិត ឈប់សំរាកចំនួន ៣ ថ្ងៃ គឺរាប់ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៨ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សនិស្សិតក្នុងការចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត និតិកាលទី ៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែ​កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ។

នេះ បើយោងទៅតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និង កីឡា ដែលចេញផ្សាយថ្ងៃទី ២៦ ខែ​មិថុនា​ ឆ្នាំ ២០១៨ នេះ។

ក្រសួងដដែលបាន ណែនាំដល់ សាកលវិទ្យាធិការ នាយកគ្រឹះស្ថានឧត្តមសិក្សា ដោយចាត់ចែងអនុវត្តការងារឲ្យមានប្រសិទ្ធភាពខ្ពស់ ធ្វើយ៉ាងណាបង្កភាពងាយស្រួលដល់សិស្ស-និស្សិត ទៅ ចូលរួមការបោះឆ្នោតនាខែក្រោយនេះ។

សូមបញ្ជាក់ថា ក្រៅពី ក្រសួងអប់រំយុវជននិងកីឡា គឺកាលពីដើមខែ មិថុនា ក្រសួងការងារ និង បណ្តុះវិជ្ជាជិវៈ ក៏បានចេញសេចក្តីប្រកាសព័ត៌មានណែនាំ ឲ្យស្ថាប័នការងារទាំងរដ្ឋនិងឯកជន ត្រូវឈប់សំរាក ដើម្បីទៅចូលរួមការបោះឆ្នោត ដែលនឹងប្រព្រឹត្តិទៅ នាថ្ងៃទី ២៩ ខែ​កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ៕

Share

Image
Image
Image