loader

រដ្ឋមន្រ្តីកសិកម្ម ដាក់ចេញគោលនយោបាយ៤ ចំណុច កាត់បន្ថយការនាំចូលបន្លែពីបរទេស​

ក្រុងភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោក វ៉េង សាខុន បានដាក់ចេញនូវគោលនយោបាយ ៤ ចំណុច ដើម្បីកាត់បន្ថយការនាំចូលបន្លែពីបរទេស និងធានាប្រាក់ចំណូលដល់កសិករខ្នាតតូច និង មធ្យម ។ ការលើកឡើងនេះ ខណលោកថ្លែងនៅក្នុង ពិធីតាំងពិព័រណ៌ផ្សារណាត់បន្លែ និង ផលិតផលសុវត្ថិភាព។

ថ្លែងនៅក្នុងឱកាសនោះ លោក រដ្ឋមន្រ្តី វេង សាខុន បានណែនាំឲ្យនាយកដ្ឋានកសិកម្ម ត្រូវខិតខំឲ្យអស់ពីលទ្ធភាពក្នុងការផ្តល់វិញ្ញាបនបត្រ បញ្ជាក់ពីគុណភាព សុវត្ថិភាពបន្លែ ផ្លែឈើ និង ផលិតផលផ្សេងៗ ដើម្បីធានា បាននូវតម្លាភាពទីផ្សារ សច្ចភាព និង យុត្តិធម៌ក្នុងការប្រកួតប្រជែង។

លោកបានបង្ហាញនូវគោលនយោបាយ ៤ ចំណុចដើម្បីកាត់បន្ថយការនាំចូលបន្លែពីបរទេស និង ធានា និរន្តភាព នៃប្រាក់ចំណូលដល់កសិករខ្នាតតូច និង ខ្នាតមធ្យម ដែលមានដូចខាងក្រោមនេះ៖

ទី១៖ ធ្វើការបង្វែទិសដៅផលិត ពីការផលិតសម្រាប់ផ្គត់ផ្គង់គ្រួសារ ទៅជាការផលិតដើម្បីធ្វើកសិពាណិជ្ជកម្ម កែប្រែសួនបន្លែទៅជាចំការបន្លែ

ទី២៖ បញ្ចូលបច្ចេកទេសផលិត ការជ្រើសរើសពូជ ការប្រើប្រព័ន្ធដំណក់ទឹក ការប្រើប្រាស់ផ្ទះសំណាញ់ ដើម្បីកាត់បន្ថយហានិភ័យ បង្កើនផលិតភាពផលិតកម្មលើផ្ទៃដីដដែល

ទី៣៖ កែលម្អខ្សែច្រវ៉ាក់ផលិតកម្ម ផលិតតាមផែនការ ឬតាមកម្មវិធីច្បាស់លាស់ ផលិតតាមការបញ្ជាទិញ តាមតម្រូវការទីផ្សារ និងចាំបាច់ ត្រូវអនុវត្តន៍តាមគោលការណ៍អនុវត្តន៍កសិកម្មល្អ (GAP) ហើយត្រូវធ្វើកសិកម្មតាមកិច្ចសន្យា

ទី៤៖ ត្រូវគិតគូពីការកែច្នៃ វេចខ្ចប់ដើម្បីបង្កើនតម្លៃបន្ថែម ថែរក្សា ទុកដាក់ និងមធ្យោបាយដឹកជញ្ជូនផលិតផល ទៅកាន់ទីផ្សារ ដើម្បីផ្តល់សេវាឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។

លោករដ្ឋមន្រ្តីបានបន្តថា យន្តការនិងបច្ចេកទេសនេះ កំពុងចូលរួមចំណែកយ៉ាងពេញលេញ ក្នុងការកសាងគោលនយោបាយស្តីពីការអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ ២០១៩-២០៣០ ដែលត្រូវប្រែក្លាយវិស័យកសិកម្មកម្ពុជា ទៅកសិកម្មទំនើបកម្ម មានការប្រកួតប្រជែង ជាពិសេសឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចជាតិ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ពាក់កណ្តាល ២០១៨ មានអ្នកប្រើ Facebook  ៦លាន ៨សែនគណនី

ពាក់កណ្តាល ២០១៨ មានអ្នកប្រើ Facebook ៦លាន ៨សែនគណនី

ថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨

ភ្នំពេញ៖ គិតមកត្រឹមឆមាសទី១ ឆ្នាំ២០១៨នេះ នៅកម្[...]

បក្សចំនួន៦មិនបានដាក់អ្នកអង្កេតការណ៍តែបក្សកាន់អំណាចដាក់បានទូទាំងប្រទេស

ភ្នំពេញ៖ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្[...]

UNទទូច​ឱ្យកម្ពុជាបញ្ឈប់ការគំរាមកំហែងអ្នកមិនទៅបោះឆ្នោតតែមន្ត្រីកម្ពុជាថាមន្ត្រីUNធ្វើជាមេធាវីឱ្យក្រុមប្រឆាំង

ជាថ្មីម្ដងទៀតអ្នករាយការណ៍ពិសេសអង្គការសហរដ្ឋប្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត