loader

បវរកញ្ញាកម្ពុជា អំពាវនាវកុំឲ្យមានការរើសអើងអ្នកកើតជម្ងឺឃ្លង់

ក្រុងភ្នំពេញ៖ បវរកញ្ញាកម្ពុជា ៤ រូប បានធ្វើដំណើរទស្សនកិច្ច នៅឯមជ្ឈមណ្ឌលស្តារនីតិសម្បទាគៀនឃ្លាំង កាលពីព្រឹកថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ​២០១៨ ដើម្បីជាការលើកទឹកចិត្តដល់អ្នកជម្ងឺហង់សិន ឬ អ្នកកើតជម្ងឺឃ្លង់។ នៅក្នុងកម្មវិធីនោះ បវរកញ្ញាទាំង ៤ រូប បានអំពាវនាវដល់សាធារណៈជនកុំឲ្យរើសអើង អ្នកដែលកើតជម្ងឺហង់សិន ឬ ជម្ញឺឃ្លង់។

ស្តាប់ការរាយការណ៍របស់ លោក សេរី វឌ្ឍនៈ៖ 

នេះជាលើកដំបូងហើយ ដែល បវរកញ្ញា ខ្មែរទាំងបួន រូបបានចុះជួបសួរសុខទុក្ខ អ្នកជំងឺ។

កញ្ញា ទាំងបួន រូបនេះ មាន កញ្ញា អែម គុនថង បវរកញ្ញា ផែនដីកម្ពុជា កញ្ញា កឹម ស្រីកែវ បវរកញ្ញា ទេសចរណ៍អាស៊ី កញ្ញា រឿន ណាត បវរកញ្ញាចក្រវាឡ កម្ពុជា និង កញ្ញា ថោង ម៉ាឡា បវរកញ្ញាឯកចិន ពិភពលោកកម្ពុជា។

ក្នុងចំណោមកញ្ញាទាំង ៤រូបគឺ កញ្ញា កឹម ស្រីកែវ បវរកញ្ញាទេសចរណ៍សម្រស់អាស៊ី ដែលគ្រងតំណែង លេខ៣ នៅប្រទេស ហ្វីលីពីន បានបង្ហាញសារលើកទឹកចិត្ត ដល់អ្នកជម្ងឺហង់សិន ឬ អ្នកកើតជម្ងឺឃ្លង់ ដោយកញ្ញាបានរៀបរាប់ថា ជំនឿចិត្តលើខ្លួនឯង បានធ្វើឲ្យកញ្ញាអាចសម្រេចក្តីសុបិន្តរបស់កញ្ញាតាំងពីក្មេង ដូចនេះ កញ្ញាបានលើកទឹកចិត្តដល់អ្នកដែលមានជម្ងឺជាប់ខ្លួនទាំងនោះ ឲ្យរក្សាក្តីសង្ឃឹមត្បិតការព្យាបាលជម្ងឺនេះ មានសង្ឃឹមដល់ ១០០ ភាគរយ។

កញ្ញា កឹម ស្រីកែវ៖ ដោយសារតែនាងខ្ញុំ មានកម្លាំងនិងជំនឿចិត្តលើខ្លួនឯង អញ្ជឹងហើយខ្ញុំចង់ឲ្យបងប្អូនពូមីងដែលកើតជម្ញឺហង់សិន ទាំងអស់ ត្រូវរក្សាក្តីសង្ឃឹម ហើយពួកខ្ញុំ និង អ្នកទាំងអស់គ្នាគឺនៅទីនេះ ដើម្បីរង់ចាំលើកទឹកចិត្ត ព្យាយាមធ្វើអ្វីដែលខ្លួនឯងចង់ធ្វើ ហើយពួកខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា ហើយពួកយើងអត់រើសអើងអ្នកទាំងអស់គ្នានោះទេ។

កញ្ញាក៏បានអំពាវនាវឲ្យសារធារណៈជនកុំឲ្យរើសអើងអ្នកដែលកើតជម្ញឺនេះ។

ដូចគ្នានឹងការលើកឡើង បវរកញ្ញាទាំង ៤ រូបក៏បានផ្ញើសារលើកទឹកចិត្ត ចែករំលែកក្តីស្រឡាញ់ដល់ អ្នកកើតជម្ងឺឃ្លង់ ឬ ហង់សិននេះ ឲ្យមាន ក្តីសង្ឃឹម រក្សាជីវិតដើម្បីខ្លួនឯងនិងសង្គមជាតិ។

អ្នកនាង សឿន គៃ អ្នកជម្ញឺម្នាក់ដែលកើតជម្ញឺហង់សិន បានរៀបរាប់ពីទុក្ខលំបាករបស់ខ្លួនថា នាងដឹងថាខ្លួនឯងកើតជម្ញឺនេះ នៅពេលដែលខ្លួនមានអាយុ ១១ ឆ្នាំ។ ជម្ញឺនេះស្ទើរឆក់យកជីវិតនាងម្តងៗ នៅពេលដែលអ្នកក្បែរខ្លួនរបស់នាង ក៏ដូចជាសង្គមមានការរើសអើងអ្នកដែលកើតជម្ងឺឃ្លង់។

អ្នកនាង សឿន គៃ៖ ខ្ញុំជាអ្នកជម្ងឺហង់សិន ខ្ញុំកើតជម្ញឺនេះ នៅពេលដែលខ្ញុំមានអាយុ ១១ ឆ្នាំ ពេលដែលខ្ញុំទៅរៀនខ្ញុំត្រូវបានគេរើសអើង ខ្លាចឆ្លង ហើយខ្ញុំចង់តែស្លាប់ តែដល់ពេលអង្គការនេះ បានចុះមកព្យាបាលនឹងពន្យល់ ទើបខ្ញុំភ្ញាក់ស្មារតី ថាខ្ញុំមិនចង់ស្លាប់ទេ ខ្ញុំចង់រស់។

អ្នកនាង សឿន គៃ អ្នកជម្ងឺហង់សិន ឡើងរៀបរាប់ពីទុក្ខលំបាក។ 

មជ្ឈមណ្ឌលស្តារនីតិសម្បទារគៀនឃ្លាំង ត្រូវបានបង្កើតឡើងក្រោមគម្រោងរបស់អង្គការ CIOMAL ដែលជាអង្គការមួយមិនរកប្រាក់កម្រៃ។ អង្គការនេះ ត្រូវបានបង្កើតឡើងនៅកម្ពុជាចាប់តាំងពីឆ្នាំ ១៩៥៨ ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលមានគោលបំណងក្នុងការកាត់បន្ថយ ប្រយុទ្ធប្រឆាំងនឹងការរើសអើងអ្នកដែលមានជម្ងឺហង់សិនជុំវិញពិភពលោក។ អង្គការនេះ មានវត្តមាននៅកម្ពុជា ២៥ ឆ្នាំ មកហើយ ដោយសហការជាមួយក្រសួងសុខាភិបាល និង ក្រសួងសង្គមកិច្ច និង យុវនីតិសម្បទារ។

សូមបញ្ជាក់ថា ​យោង​តាម​របាយការណ៍​សម្រាប់​ឆ្នាំ​២០១៧​របស់​មន្ទីរពេទ្យ​គៀន​ឃ្លាំង​ឬ​មជ្ឈមណ្ឌល​ស្តារ​នីតិសម្បទា​គៀន​ឃ្លាំង​បង្ហាញ​ថា​ជំងឺ​សើ​ស្បែក​សរុប​៦៣៨៨​នាក់​ទទួល​បាន​សេវា​ព្យាបាល​និង​៥៧២២​នាក់​ទទួល​សេវា​ប្រឹក្សា​ជំងឺ​សើ​ស្បែក​។​
របាយការណ៍​នេះ​បញ្ជាក់​ថា​អ្នក​កើត​ជំងឺ​ហង់​សិន​ករណី​ថី្ម​មាន​៣៦​នាក់​។​ក្នុង​នោះ​១២​នាក់​មាន​ស្ថានភាព​ជំងឺ​ស្រាល​ប្រភេទ​ជំងឺ​PB​និង​អ្នកជំងឺ​២៤​នាក់​ទៀត​មាន​ស្ថានភាព​ធ្ងន់​ប្រភេទ​ជំងឺ​MP​។​
​អ្នកជំងឺ​យ៉ាងតិច​២០​នាក់​ធ្លាក់ខ្លួន​ពិការ​ភាព​មុន​មក​ទទួល​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​គៀន​
​ឃ្លាំង​។​

​អ្នកជំងឺ​យ៉ាងតិច​១៧៥​នាក់​ទទួល​ការ​វះកាត់​កែ​លម្អ​កាយសម្បទា​បន្ទាប់​ពី​ព្យាបាល​ជា​សះស្បើយ​។​ក្នុង​នោះ​៨​នាក់​វះកាត់​ដៃជើង​និង​១៦៧​នាក់​វះកាត់​កែ​លម្អ​តិចតួច​។​​របាយការណ៍​នេះ​បន្ថែម​ថា​ក្នុង​ឆ្នាំ​២០១៧​នេះ​អ្នកជំងឺ​ហង់​សិន​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ស្តារ​នីតិសម្បទា​គៀន​ឃ្លាំង​ចំនួន​១៨៤​នាក់​ដោយ​ចំណាយពេល​​សម្រាក​ព្យាបាល​យ៉ាង​ហោច​ណាស់​៤៣​ថ្ងៃ​៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

 នួន ជានិង ខៀវ សំផន ត្រូវបានកាត់ទោសអស់មួយជីវិតក្នុងសំណុំរឿងមួយទៀត (០០២/០២)​

អង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាម[...]

​អង្គការ​អុក​ស្វា​ម​សម្ពោធ​គម្រោង​ប្លុក​រាយ​ស៍​ ដើម្បី​លើកកម្ពស់​ជីវភាព​កសិករ​ស្រូវ​សរី​រា​ង្គ​

អង្គការ​អុក​ស្វា​ម​(Oxfarm)​សម្ពោធ​គម្រោង​«​ប[...]

តម្លៃប្រេងសាំងធ្លាក់ចុះមក ៣៦៥០ រៀល ខណៈតម្លៃម៉ាសូតធ្លាក់ត្រឹម ៤០០០ រៀល

ក្រុងភ្នំពេញ៖ តម្លៃប្រេងសាំងធម្មតានៅកម្ពុជា ប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត