loader

កំពង់ធំ៖ពលរដ្ឋខ្មែរឥស្លាមពីរភូមិទទួលបានផ្លូវបេតុងនិងគ្រឿងបរិ ភោគក្នុងឱកាសបុណ្យស្រាយបួស

កំពង់ធំ៖ ប្រជាពលរដ្ឋខ្មែរឥស្លាមក្រីក្រចំនួន ២ ភូមិស្មើប្រមាណជាងមួយពាន់គ្រួសារ គឺភូមិត្រពាំងឈូក និងភូមិដូនប៉ែនស្ថិតក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ បានទទួលអំណោយពីសប្បុរសជនជាគ្រូបង្រៀនខ្មែរឥស្លាមម្នាក់ក្នុងឱកាសពិធីបុណ្យស្រាយបួសរបស់បទប្អូនខ្មែរឥស្លាម។ អំណោយពីគ្រូបង្រៀននោះរួមមានគ្រឿងឧបភោគបរិភោគចំនួន ១០១៩កញ្ចប់ រួមមានទឹកក្រូច១ដប ទឹកស៊ីរ៉ូ ១ដប ស្ករស ២គីឡូ ដោះគោ២កំប៉ុង-ល-។

អំណោយរបស់សប្បុរសជនចំនួនជាង១០០០កញ្ចប់។

ជាងនេះទៀតសប្បុរសជនរូបនេះក៏បានបរិច្ចាកថវិកាចំនួន ៥ពាន់ដុល្លារ ជាបច្ច័យសម្រាប់ធ្វើផ្លូវបេតុងចូលវិហារក្នុងភូមិដូនប៉ែនប្រវែង ៧០ម៉ែត្រ ដើម្បីងាយស្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋមកប្រតិបត្តិធម៌ផងដែរ។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំតែងតែមានសប្បុរសជនជាខ្មែរឥស្លាមបានបរិច្ចាកថវិកាផ្ទាល់ខ្លួនទិញគ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្សេងៗចែកជូនដល់អ្នកក្រីក្រ ដែលនេះជាកាយវិការបរិចច្ចាកទានក្នុងបុណ្យស្រាយបួស៕

ផ្លូវបេតុងចូលវិហារក្នុងភូមិត្រពាំងឈូក។

អត្ថបទខ្លីសរសេរដោយ ម៉ារី យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា (WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ផ្សារបីក្នុងស្រុកបារាយណ៍ទទួលបានកង់បីដឹកសំរាមពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍

កំពង់ធំ៖ ផ្សារចំនួនបីក្នុងស្រុកបារាយណ៍ ខេត្តក[...]

កំពង់ធំ៖ ទួលតាពេជ្រទីសក្ការៈស័ក្តិសិទ្ធិអ្នកភូមិចាន់ល្ហងគោរពបូជា

ខេត្តកំពង់ធំ៖ តាំងពីយូរលង់ណាស់មកហើយមានទួលបុរា[...]

អធិការវត្តបារាយណ៍អនុវត្តវិធានការទប់ស្កាត់ជំងឺCovid-19ដល់ពុទ្ធបរិស័ទ

កំពង់ធំ៖ កាលពីថ្ងៃទី១៥ មេសា ព្រះចៅអធិការវត្តប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត