loader

ពលរដ្ឋឃុំបារាយណ៍ទទួលបានអំពូលសូឡាបំភ្លឺក្នុងគេហដ្ឋាន

កំពង់ធំ៖ ប្រជាពលរដ្ឋឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំចំនួន ៧០ គ្រួសារ នេះថ្ងៃទី ១៩ កុម្ភៈ ឆ្នាំ២០២០ បានទទួលអំពូលភ្លើងសូឡាបំភ្លឺក្នុងគេហដ្ឋាន។ អំពូលភ្លឺសូឡានេះជាជំនួយរបស់ក្រុមហ៊ុន DBS BanK Singapore សហការជាមួយអាជ្ញាធរឃុំបារាយណ៍។

ក្រុមការងារឃុំបារាយណ៍ចុះភ្ជាប់អំពូលសូឡាជូនពលរដ្ឋ។

ការផ្តល់អំពូលសូឡានេះ គឺក្នុងគោលបំណងសម្រួលការងារប្រចាំថ្ងៃ កាត់បន្ថយការប្រើប្រាស់ចរន្តអគ្គិសនីដើម្បីសន្សំសំចៃថវិកា និងរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរផងដែរ៕

ខាងក្រោមនេះជារូបភាពសកម្មភាពក្រុមការងារឃុំបារាយណ៍ចុះភ្ជាប់អំពូលសូឡាជូនពលរដ្ឋ៖

អត្ថបទខ្លីសរសេរដោយ ហុក​ ដេប៉ូ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ផ្សារបីក្នុងស្រុកបារាយណ៍ទទួលបានកង់បីដឹកសំរាមពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍

កំពង់ធំ៖ ផ្សារចំនួនបីក្នុងស្រុកបារាយណ៍ ខេត្តក[...]

កំពង់ធំ៖ ទួលតាពេជ្រទីសក្ការៈស័ក្តិសិទ្ធិអ្នកភូមិចាន់ល្ហងគោរពបូជា

ខេត្តកំពង់ធំ៖ តាំងពីយូរលង់ណាស់មកហើយមានទួលបុរា[...]

កំពង់ធំ៖ពលរដ្ឋខ្មែរឥស្លាមពីរភូមិទទួលបានផ្លូវបេតុងនិងគ្រឿងបរិ ភោគក្នុងឱកាសបុណ្យស្រាយបួស

កំពង់ធំ៖ ប្រជាពលរដ្ឋខ្មែរឥស្លាមក្រីក្រចំនួន ២[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត