loader

សម្ដេច ហ៊ុន សែន៖ បក្សប្រឆាំងធ្វើសកម្មភាពអ្វីក៏បាន កុំតែបំពានច្បាប់ខ្មែរ

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន​ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសម្ដងទៀតថា សម្ដេច មិនឆ្លើយឆ្លងជាមួយអ្នកនយោបាយប្រឆាំងណាមួយឡើយ ហើយក៏មិនខ្វល់ចំពោះសកម្មភាពគណបក្សប្រឆាំងនៅក្រៅប្រទេសដែរ តែកុំឱ្យតែធ្វើសកម្មភាពខុសច្បាប់ ព្រោះច្បាប់បង្កើតឡើងសម្រាប់មានចំណាត់ការទៅលើអ្នកល្មើស ។

ថ្លែងនៅក្នុងជំនួបលើកទី៣ ជាមួយអ្នកសារព័ត៌មានឆ្នាំ ២០១៩ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តមិនតបតជាមួយអ្នកនយោបាយប្រឆាំងណាមួយឡើយ ។

សម្ដេច ហ៊ុន សែន បញ្ជាក់បែបនេះ រយៈពេលជាងកន្លះនាទីចុងក្រោយនៃសន្ទរកថាទាំងមូលរបស់សម្ដេច ដែលមានរយៈពេលជាងមួយម៉ោង។

យ៉ាងណា សម្ដេចថា អ្នកណាចង់ធ្វើអ្វីក៏ធ្វើទៅ តែកុំបំពានច្បាប់ខ្មែរ ព្រោះគេមានបង្កើតច្បាប់ខ្មែរ និងអាជ្ញាធរមកដើម្បីចាប់អ្នកប្រព្រឹត្តខុសច្បាប់ ។

 

ការថ្លែងបែបនេះរបស់នាយករដ្ឋមន្ត្រីកម្ពុជា មិនមែនជាលើកទីមួយនោះទេ បន្ទាប់ពីការយល់ព្រមភ្នាល់ល្បែងនយោបាយជាមួយលោក សម រង្ស៊ី ដែលមានលោក កឹម​ សុខា ជាដើមទុន ។

ជាងនេះទៅទៀត ការគម្រាមថានឹងយកច្បាប់មកអនុវត្តទៅលើបក្សប្រឆាំងក៏មិនមែនជាលើកទី ១ ដែរ ។

ថ្មីៗនេះ លោក សម រង្ស៊ី បានបញ្ជាក់ថា លោក នឹងចូលមកទឹកដីកម្ពុជាវិញនៅដើមឆ្នាំ ២០១៩ ។

យ៉ាងណា មន្ត្រីអតីតគណបក្សប្រឆាំង រួមទាំងអ្នកគាំទ្រ គណបក្សនេះនៅតាមមូលដ្ឋាន បានបង្ហាញជំហរដោយត្រៀមខ្លួនចាំទទួលហែហម លោក សម រង្ស៊ី ចូលមកកម្ពុជាវិញ ។

អ្នកវិភាគនៅកម្ពុជា ធ្លាប់បរិយាយថា ពួកគេមិនសូវជាមានជំនឿលើសម្ដីអ្នកនយោបាយនោះទេ ពោលគឺមិនសូវជាមានជំនឿចិត្តថា លោក សម រង្ស៊ី វិលចូលកម្ពុជាវិញ ។

តែយ៉ាងណា​ អ្នកវិភាគថា បើលោក សម រង្ស៊ី វិលចូលទឹកដីកម្ពុជា អាចនឹងដោះស្រាយនយោបាយនៅកម្ពុជាបាន ។

យ៉ាងណា សម្ដេច ហ៊ុន សែន ក៏ធ្លាប់បានព្រមានដែលថា សម្ដេចត្រៀមកម្លាំងចាប់ខ្លួនលោក សម រង្ស៊ីរួចរាល់ហើយ ។

នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវឱ្យលោក សម រង្ស៊ី ចូលស្រុក ហើយសម្ដេច នឹងចាប់ដាក់គុក ដើម្បីឱ្យលោក សម រង្ស៊ី អាចក្លាយជាវិរៈបុរសនៅក្នុងគុក ៕

អត្តបទដោយ៖ សោម លាភ

ព័ត៌មានទាក់ទង

ក្រសួងពាណិជ្ជកម្ម៖ អឺរ៉ុបយកពន្ធអង្ករពីកម្ពុជាប្រៀបដូចសម្លាប់កសិករក្រីក្រ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ពុជានៅថ្ងៃទី១៧ មករា [...]

លោក សម រង្ស៊ី ថារឿងលោក កឹម សុខា គឺជាបញ្ហាសម្ដេច ហ៊ុន សែន ពិបាកដោះស្រាយ

លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជ[...]

តំណក់ប្រេងកាតប្លុកAកម្ពុជានឹងចាប់ផ្ដើមទាញមកចម្រាញ់នៅខែតុលាឆ្នាំ២០១៩

កម្ពុជានឹងចាប់ផ្ដើមទាញយក តំណក់ប្រេងលើកដំបូងបង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត