loader

បទយកការណ៍⁣៖⁣ ជីវិតលើដងវិថី

ភ្នំពេញ ៖ នៅលើដងវិថី «សុវត្ថិភាព» ជាការប្រាថ្នាចង់បានបំផុតរបស់អ្នកធ្វើដំណើរគ្រប់រូប ដើម្បីសម្រេចគោលដៅរបស់ខ្លួន។ ក្ដីរំពឹងទុកនេះ ជួនកាលបានសម្រេចតាមក្ដីប្រាថ្នាទាំងពេលវេលា និងគោលដៅកំណត់ ប៉ុន្តែមួយចំនួនក៏ក្លាយជាការអាសាបង់ទទេ ដោយមូលហេតុផ្សេងៗ ដូចជាការកកស្ទះ ឬគ្រោះថ្នាក់ចៃដន្យ។ ទាក់ទិនឹងបញ្ហានេះ ដើម្បីជូនប្រិយមិត្តបានស្វែងយល់កាន់តែច្រើន លោក រស់ គង់ បានចងក្រងបទយកការណ៍មួយស្ដីពី ជីវិតលើដងវិថី ដូចតទៅ ៖

សំឡេងព័ត៌មាន 

 

ដៃកាន់ចង្កូតយានជំនិះ ឬយានយន្តគ្រប់ប្រភេទ ភ្នែកសំឡឹងទៅមុខ មនុស្សគ្រប់គ្នាតែងរំពឹងថា ខ្លួននឹងទៅដល់គោលដៅតាមពេលវេលាកំណត់។ «គ្រោះថ្នាក់» ជាពាក្យដែលយើងមិនចង់ឮនិងប្រឹងចៀសអំពីវាប៉ុន្តែសូម្បីតែមួយនាទីខាងមុខក៏យើងមិនអាចដឹងបាននោះទេជាពិសេសប្រសិនបើយើងខ្វះការប្រុងប្រយ័ត្ន។

អ្នកស្រី ពេជ្រ ចន្ថាវ័យ៣៤ឆ្នាំសម្បុរសធាត់ជាស្ដ្រីមេផ្ទះនិងមានកូនប្រុសអាយុ១ឆ្នាំកំពុងឱបនឹងខ្លួនផងនោះពណ៌នាពីទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវវេងស្រេងជាយរាជធានីភ្នំពេញនាពេលថ្មីៗនេះថាម៉ោងជាងជិត៨យប់ចរាចរណ៍មានការកកស្ទះជាខ្លាំងមនុស្សប្រុសស្រីមានផ្ទះខ្ពស់ៗសងខាងផ្លូវចេញអើតមើលទៅផ្លូវប្រសព្វមួយ។ពេលរថយន្តអ្នកស្រីទៅដល់ភាពរន្ធត់បានកើតឡើង។

” គ្រោះថ្នាក់ចរាចរណ៍មួយ ឃើញបែកក្បាលចេញខួរ ចេញក្រៅម៉ង ឈាមច្រើន ហើយសាកសពគេគ្រប់ក្រណាត់សកណ្ដាលផ្លូវ ហើយឮថាពីរបីនាក់ទៀតគេដឹកទៅសង្គ្រោះបន្ទាន់។ ពេលឃើញហើយ សឹងថាមិនអាចទប់ខ្លួនឯងបាន រកនិយាយមិនត្រូវ ដូចថាធ្វើអីអត់កើត ឃើញហើយស្លុតខ្លាំង ញ័រសាច់ ភ័យលែងចង់ហ៊ានមើលទៅទិដ្ឋភាពនៅដឹងថ្នល់ហ្នឹងទៀត។ ពេលបាយនឹកឃើញរឿងហ្នឹងលេបអត់ចង់ចូល ឃើញជាក់ស្ដែងនឹងភ្នែកចឹង អារម្មណ៍នៅភ័យខ្លាច ពេលខ្លះឆ្លងថ្នល់សឹងមិនហ៊ានឆ្លងព្រោះឃើញគ្រោះថ្នាក់សាហាវៗចឹងពេក

សំណាងនៅក្នុងគ្រោះ! «សំណាងព្រោះថា ខ្ញុំមិនស្លាប់បាត់បង់ជីវិត» ជាការអះអាងរបស់អ្នកស្រី ខាត់ វាសនា កម្មការិនីរោងចក្រកាត់ដេរជុងហាយ នៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។ ក្នុងបន្ទប់ជួលតូចមួយ ស្រ្តីសម្បុរស្រអែម ដែលមានប្ដី និងកូនប្រុសពីរនាក់អង្គុយស្ដាប់ផងនោះ បានលាត់ជើងខោបង្ហាញជើងបាក់ក្រោមស្មងជើង ទើបតែជា តែនៅឈឺម្ដងៗថា គ្រោះថ្នាក់នេះ បើកុំតែបានការទូទាត់ព្យាលពីបេឡាជាតិរបបសន្តិសុខសង្គម ប្រហែល​​គ្មានជើងដើរ ហើយមិនដឹងស្ថានភាពគ្រួសារលំបាកយ៉ាងណានោះទេ ។

ខ្ញុំមើលខាងនោះ ឡានម៉ោខាងនេះ ក្រឡេកម៉ោ ឡានម៉ោប៉ាំង គាត់គេចគេមកប៉ះខ្ញុំ ដល់ពេលលើកជើងឡើងទន់រឡិក ភ័យថា ជើងបាក់កាត់ចោលពិការហើយតែប៉ុនហ្នឹង។ ឈឺស្រែកៗជាងស្អីទៀត គាត់លើកយើងទៅពេទ្យរុស្ស៊ី អត់មានរត់ទេ ទាល់តែយើងវះកាត់ហើយទើបគាត់ចេញ។ ថ្លៃព្យាបាលមិនដឹងអស់ប៉ុន្មានទេ ដឹងតែចេញមកផ្ទះ គេជួយទាំងស្រុង។ ពិបាកណាស់ ហៅមិនឮទេ ពិបាកមែនទែនម៉ង។ យើងមិនអស់លុយវះកាត់មែន តែយើងចាយ យើងដេកពេទ្យ វាចុះណាស់តើ ខ្ញុំលក់ម៉ូតូ០១២អស់មួយ។ ទៅធ្វើការគ្នាច្រើនបានហ៊ានឆ្លង គ្នាតិចមិនទៅទេ សុខចិត្តដាច់លុយចុះ បាក់ម៉ង ខ្លាចម៉ង ឲ្យតែឃើញឡាន ជើងហើយនឹងដៃញ័រអស់ហើយ

ដោយសាររងគ្រោះថ្នាក់ចរាចរណ៍ លោកស្រី ទិត សៀន តារាសិល្បៈជើងចាស់ម្នាក់ បានបាត់បង់អាជីពសម្ដែង និងប៉ះពាល់ជាខ្លាំងដល់សេដ្ឋកិច្ចផ្ទាល់ខ្លួន។ លោក ប្រុស ពៅ រាងស្គមស្ដើងជាកូន បានសារស័ព្ទជំនួសម្ដាយដែលមិនចង់រំឭកខ្លួនឯងផ្ទាល់ ថា ម្ដាយលោកពិការជើងស្ដាំ ព្រោះរ៉ឺម៉កមិនគោរពភ្លើងសញ្ញាចរាចរណ៍ បានបើកពារ ហើយគេចខ្លួនបាត់ទាំងកណ្ដាលថ្ងៃ។

រ៉ឺម៉កប៉ះគាត់ធ្លាក់ពីលើម៉ូតូឌុបហ្នឹងទៅបាក់ជើងស្ដាំ ស្មងជើង។ ប្រើលុយខ្លួនឯងព្យាបាលអស់ច្រើន។ ក្រោយពីគ្រោះថ្នាក់ចរាចរណ៍ ទី១កន្លែងធ្វើការលែងបានទៅ ចឹងបាត់ចំណូលប្រចាំខែ។ អាជីពជាតារារបស់គាត់លែងរកបានតែម្ដង ហើយធ្វើការធ្លាប់ជួបជុំមិត្តភក្ដិក៏លែងបាន នៅតែផ្ទះ កើតអារោគស្ត្រេសរកទៅណាអត់រួច។ គាត់ពិបាកចិត្ត អត់សប្បាយចិត្ត មួម៉ៅច្រើន ហើយបន្ថែមមួយទៀតពួកខ្ញុំកូនៗហ្នឹង ត្រូវលៃគ្នា ដាក់វេនគ្នាមើលថែគាត់”

លោកឧត្ដមសេនីយ៍ទោ ទី ឡុង អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ មានប្រសាសន៍ថា ក្នុងត្រីមាសទី៣ឆ្នាំ២០១៧នេះ គឺខែកក្កដាដល់ខែកញ្ញាគ្រោះថ្នាក់ចរាចរណ៍កើតឡើង៣២៤លើក បណ្ដាលឲ្យស្លាប់៤២៦នាក់ និងរបួស១២១៦នាក់។ លោកបន្តថា បញ្ហានេះបង្កផលប៉ះពាល់ធ្ងន់ធ្ងរណាស់

បើចំជាឪពុកឬជាម្ដាយដែលជាអ្នកជំហរខាងរកថវិកាផងនោះ វារឹតតែជាបញ្ហាធំមួយ ដែលធ្វើឲ្យបាត់បង់សុភមង្គលគ្រួសារទាំងមូលតែម្ដង ហើយវាអាចជាបន្ទុកមួយបើសិនជាគាត់ធ្លាក់ខ្លួនពិការ ខាតបង់ដល់គ្រួសារ និងសង្គមទាំងមូលតែម្ដង”

ជីវិតនៅលើដងវិថីពេលមានគ្រោះថ្នាក់ក្រៅពីធ្វើឲ្យមនុស្សរបួសឬស្លាប់ប៉ះពាល់ទៅលើសេដ្ឋកិច្ចគ្រួសារលោកវេជ្ជបណ្ឌិតលីចេងហ៊ុយអ្នកជំនាញសុខភាពសាធារណៈមើលឃើញផលប៉ះពាល់ផ្សេងទៀតដែលបណ្ដាលពីការកកស្ទះ។

“ការស្ទះចរាចរណ៍ហ្នឹង ជារួមវា បានធ្វើឲ្យមនុស្សហ្នឹងមានកត្តាផ្លូវចិត្តច្រើនជាងគេ ទទួលរងនូវអារម្មណ៍ស្ត្រេស បានន័យថាតានតឹង អារម្មណ៍ធុញថប់ ហ្នឹងអាចជាបញ្ហាមួយពាក់ព័ន្ធនឹងជំងឺផ្លូវចិត្ត។ ទាក់ទងនឹងផ្លុវកាយ អាចប្រឈមនឹងការដងដង្ហើមមានការលំបាក ដោយសារការស្ទះចរាចរណ៍ កន្លែងខ្លះយូរពេក ចឹងនាំឲ្យកម្រិតឧស្ម័នឌីអុកស៊ីតវាកើនឡើងធ្វើឲ្យកំហាប់អុកស៊ីសែនក្នុងខ្យល់ថយ នាំឲ្យដង្ហើមដើរញាប់បូកនឹងអារម្មណ៍ស្រ្តេសទៅ អាចប្រឈមខ្លាំងមែនទែនទៅនឹងចលនាបេះដូង ចង្វាក់បេះដូងញាប់”

ចំពោះមុខ ដោយឃើញគ្រោះថ្នាក់ចរាចរណ៍កើតឡើងញឹកញាប់ អ្នកស្រី ស្រីទូចជាភរិយាលោក ប្រុស ពៅ តែងបារម្ភពីស្វាមីដែលជិះម៉ូតូធ្វើការឬធ្វើដំណើរពេលយប់ ហើយកំពុងសំឡឹងរកក្រុមហ៊ុនធានារ៉ាប់រងដែលផ្ដល់ទំនុកចិត្ត បង្ការមានហានីភ័យកើតឡើងចៃដន្យ។

យើងធ្វើដំណើរតាមរយៈម៉ូតូ យើងដឹងគាត់មានមួក គោរពច្បាប់ចរាចរណ៍ ប៉ុន្តែពេលខ្លះ តាមផ្លូវធ្វើដំណើរ យើងអត់សូវទុកចិត្តដែរ ដោយសារមានអ្នកគាត់ស្រវឹង ឬក៏គាត់អត់គោរពច្បាប់។ យើងព្យាយាមការពារសុវត្ថិភាពខ្លួនឯង ប៉ុន្តែអ្នកដទៃគេអត់ជួយ ចឹងយើងបារម្ភ។ បើសិនខ្ញុំឃើញ Insurance មួយណាដែលខ្ញុំមានអារម្មណ៍ថាទុកចិត្តលើInsurance មួយហ្នឹង ខ្ញុំក៏គិតគូរដែរ ព្រោះការដែលយើងមាន Insurance⁣ យើងមានទំនុកចិត្តដែរ​”

វាជាសំណាងល្អ ប្រសិនបើយើងអាចទៅដល់គោលដៅដោយសុវត្ថិភាព។ ដូច្នេះដើម្បីបង្ការហានីភ័យគ្រួសារ អ្នកស្រី ពេជ្រ ចន្ថា មានប្រសាសន៍ថា ការគោរពច្បាប់ចរាចរណ៍ មិនទាន់គ្រប់គ្រាន់ទេ ដូច្នេះអ្នកស្រីលើកទឹកចិត្តស្វាមី ទិញសេវាធានារ៉ាប់រងអាយុជីវិតពីក្រុមហ៊ុនធានា​រ៉ាប់រង​អាយុ​ជីវិត​ មេនូឡាយហ្វ៍ ខេមបូ​ឌា​។

ដូចក្នុងគ្រួសារខ្ញុំអិចឹង មានសមាជិក មានកូនដល់ទៅ៣នាក់ ហើយបើសិនជាបញ្ហាមួយកើតឡើងចំពោះប្ដីខ្ញុំអិចឹង យើងមានការលំបាកក្នុងគ្រួសារ អិចឹងហើយខ្ញុំទិញធានារ៉ាប់រងដើម្បីបង្ការថ្ងៃណាមួយបើសិនជាមានហេតុអីកើតឡើងចំពោះប្ដីចឹងទៅយើងក៏បានថវិកាខ្លះម៉ោដើម្បីជួយគ្រួសារ មិនឲ្យសេដ្ឋគ្រួសារយើងធ្លាក់ដុនដាប ប្ដីខ្ញុំគាត់ទិញធានារ៉ាប់រងនៅក្រុមហ៊ុនមេនូឡាយហ៍”

ដើម្បីរួមចំណែកកាត់បន្ថយមរណភាព ការរងរបួស ពិការភាព បណ្ដាលពីគ្រោះថ្នាក់ចរាចរណ៍ លោក Robert Elliott អគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានា​រ៉ាប់រង​អាយុ​ជីវិត​ មេនូឡាយហ្វ៍ ខេមបូ​ឌា​⁣⁣ មានប្រសាសន៍ថា តាមរយៈការសហការជាមួយអង្គការAIP យើងបានធ្វើការអប់រំពីសារៈសំខាន់ នៃការប្រើប្រាស់មួកសុវត្ថិភាព និងចំណេះដឹងពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកទៅកាន់សាលារៀន មាននិស្សិតជាង៣ពាន់នាក់ គ្រូជិត២០០នាក់ មាតាបិតាជាង៦០០០នាក់ និងបរិច្ចាកមួកសុវត្ថិភាពជាង៤០០០មួករួចហើយ។ បន្ថែមលើសនេះ ដើម្បីកាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ លោកឧត្ដមសេនីយ៍ទោ ទី ឡុង សំណូមពរថា

យើងត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បើម្នាក់គោរពម្នាក់មិនគោរព ចឹងវាអាចបង្កគ្រោះថ្នាក់បាន។ ទី២ យើងចូលរួមគោរពល្បឿនដែលគេកំណត់ឲ្យប្រើប្រាស់ទាំងក្នុងទីប្រជុំជន និងក្រៅទីប្រជុំជនក្ដី។ ទី៣ ត្រូវត្រួតពិនិត្យបច្ចេកទេសយានយន្តឲ្យបានគ្រប់គ្រាន់មុនចេញដំណើរ ហើយសុំកុំវ៉ា ជែងក្នុងស្ថានភាពគ្រោះថ្នាក់ ហើយបើកបរត្រូវចេះគោរពអធ្យាស្រ័យ ប្រកបដោយអធ្យាស្រ័យខ្ពស់”

ព័ត៌មានទាក់ទង

ប្រវត្តិសាស្ត្រ៖ល្បិចធ្វើសង្គ្រាមរបស់ស្ដេចកននិងការលួចធ្វើគត់ព្រះបាទច័ន្ទរាជាមិនបានសម្រេច 

ព្រះសេ្ដចកន និងព្រះបាទច័ន្ទរាជា មិនជាប់សែលោហិ[...]

អាជីវករនៅរមណីយដ្ឋានប្រាសាទកោះកេរ្ដិ៍ព្រួយបារម្ភពីកាធ្លាក់ចុះនូវភ្ញៀវទេសចរ

សៀមរាប៖ប្រាសាទកោះកេរ្តិ៍ គឺជា​រាជធានី​ចាស់​បុ[...]

រាជសារព្រះអង្គឌួង៖អាណា្ណមជាមិត្តចិត្តមិនស្មោះចងមិត្តជាមួយកម្ពុជាលុកលុយយកខេត្តកម្ពុជាម្ដងមួយៗ

ប្រវត្តិសាស្រ្ដ៖ ព្រះអង្គឌួងបានគ្រងរាជ្យនៅវាំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត