en     km
en     km

វៀតណាម ៖ អ្នកសារព័ត៌មានបរិស្ថានម្នាក់ត្រូវកាត់ទោស ៧ឆ្នាំករណីឃោសនាប្រឆាំងរដ្ឋអំណាច

Share

តុលាការមួយនៃប្រទេសវៀតណាមបានកាត់ទោស អ្នកសារព័ត៌មាន blogger ម្នាក់ អោយមានទោស ៧ឆ្នាំក្រោមបទចោទ ឃោសនាប្រឆាំងរដ្ឋអំណាច។

តាមបណ្ដាញផ្សាយព័ត៌មានBBC បុរសនេះ មានឈ្មោះ Nguyen Van Hoa អាយុ២២ឆ្នាំ។លោកបានចុះផ្សយ ព្រឹត្តិការណ៍ជាច្រើនដែលប្រជាជនវៀតណាមធ្វើការតវ៉ា ទាមទារឱ្យ​អាជ្ញាធរជួយទប់ស្កាត់ ការបំពុលចេញពីរោងចក្រ។

តុលាការនៅខេត្ត ហា ទិញ បានបង្ហាញរូបភាពក្នុងវិដេអូមួយដែល ជាភស្តុតាង មួយដាក់ទម្ងន់ទោស លើ លោក Nguyen Van Hoa ។

វៀតណាម ជារដ្ឋសង្គមនិយមមួយនៅអាស៊ីអាគ្នេយ៍។ ប្រទេសកុម្មុយនិស្តមួយនេះ រឹតបន្តឹងជាខ្លាំងលើបណ្ដាញសង្គម។ តាមអង្គការសិទ្ធិមនុស្សមួយរបស់អាមេរិក  លោក Nguyen Van Hoa គឺជាជនជាប់ចោទទី ១០៦ហើយ ដែលត្រូវបានកាត់ទោសពីបទឃោសនាប្រឆាំងរដ្ឋអំណាចវៀតណាម៕

Share

Image
Image
Image