loader

វិភាគ៖ឥទិ្ធពលនៃការដាក់ទណ្ឌកម្មរបស់អាមេរិកនាំឱ្យសេដ្ឋកិច្ចវេណេហ្សូអេឡាទៅរកការរលំរលាយ

ខណៈ អាមេរិកកំពុងបន្ថែមការដាក់ទណ្ឌកម្ម  ស្រាប់តែសេដ្ឋិកិច្ចវេណេហ្សូអេឡា ក៏កំពុងឈានទៅរកការរលំរលាយ ហើយសង្គមអាចកើតភាពចលាចល។ របាយការណ៍របស់សភាក្រុមប្រឆាំងនៃប្រទេសនេះ បង្ហាញថា អតិផរណា បានហក់ឡើង ដល់មួយលាន៣សែនភាគរយ បើគិតមកត្រឹមចុងខែវិច្ឆិកានេះ ។ ការហក់ឡើងទំនិញលើទីផ្សារវេណេហ្សូអេឡា គឺសមនឹងការព្យាករណ៍របស់មូលនិធីរូបិយវត្ថុអន្តរជាតិIMF បានព្រមានកាលពីពាក់កណ្ដាលឆ្នាំ២០១៩នេះថា បើផលិតផលក្នុងស្រុកនៅបន្តលក់ទៅក្រៅប្រទេសមិនបានគឺ សេដ្ឋកិច្ចប្រទេសនេះនឹងក្រឡាប់ នៅចុងឆ្នាំ២០១៨នេះ។

លោកនួន បូរិន ជូនសេចក្ដីប្រែសម្រួល៖

 

យោងតាមរបាយការណ៍របស់មូលនិធីរូបិយវត្ថុអន្តរជាតិIMFអត្រានាំចេញផលិតផលក្នុងស្រុក របស់ប្រទេសវេណេហ្សូអេឡា បានធ្លាក់ចុះ ជិត៥០ភាគរយ ខណៈដែលបរិមាណការផលិតប្រេង បានធ្លាកចុះជាង២០ភាគរយ ដែលធ្វើសេដ្ឋកិច្ចនៃបក្សសង្គមនិយមនៃប្រទេសនេះ ដាំក្បាលចុះជាខ្លាំង។ IMF បានព្យាករណ៍ករណ៍ថា អតិផរណា នៃប្រទេសនេះនឹងហក់ឡើង ១០លានភាគរយ នៅឆ្នាំក្រោយ បើតាមស្ថានការណ៍សេដ្ឋិកិច្ចនៅតែ មានសភាពដូចសព្វថ្ងៃនេះ។

តាមមូលនិធីរូបិយវត្ថុអន្តរជាតិIMF  នៅខែវិច្ឆិកានេះអតិផរណា ហក់ឡើង ១៤៤ភាគរយ ដែលនាំឱ្យ ឡើងដល់មួយលានភាគរយ ចាប់ពីដើមឆ្នាំ២០៨។

ដោយសារ ករណីនេះ លោកប្រធា​នាធិបតីម៉ាឌូរ៉ូ បានបង្កើនប្រាក់ បៀវត្ស ១៥០ភាគរយ ។ ពលរដ្ឋនិងមន្ត្រីរដ្ឋការរបស់ប្រទេសនេះ បាននិយាយថា ទោះជា ដំឡើងប្រាក់បៀវត្សរហូត៦០ដងក៏ដោយតែនៅតែ មិនអាចធ្វើជីវិភាព គ្រូសារ បានល្អប្រសើរឡើយ។  ដោយសារតែវិបត្តិសេដ្ឋកិច្ច ដ៏ធ្ងន់ធ្ងរនេះ  លោកម៉ាឌូរ៉ូ បានបន្ទោស ទៅលើអាមេរិកថាជាអ្នកបង្កសង្រ្គាមសេដ្ឋកិច្ច ហើយបានហៅអាមេរិកជាចក្រព័ត្រនិយម។  កាលថ្មីៗនេះ លោកម៉ាឌូរ៉ូបាន ធ្វើដំណើរ ទៅ ប្រទេសចិន ដោយខ្ចីបុលចិន នូវទឹកប្រាក់៥ពាន់លានដុល្លារ។ ថវិកានេះ ចិនបានសម្រេចផ្ដល់ តាមសំណើតែត្រូវទូទាត់មកវិញ នូវ ការដោះដូរប្រេងឆៅ។ តែមើលទៅ មិនអាចទប់បានទៀត លោកម៉ាឌូរ៉ូ កាលពីសប្ដាហ៍មុនបានទៅខ្ចីពីរុស្ស៊ី ថែមទៀត។ យ៉ាងណា លោកម៉ាឌូរ៉ូហាក់មានភាពកក់ក្ដៅ ដោយត្រឡប់មកវិញ ដោយការសន្យារបស់ក្រុងម៉ូស្គូថានឹងជួយបង្កើន ការទិញផលិតប្រេង ពីវេណេហ្សូអេឡា។ គេមិនដឹងថារុស្ស៊ី អោយវេណេហ្សូអេឡា ខ្ចីបុលប៉ុន្មានលានដុលា្លរទេនោះ តែ រុស្ស៊ី បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកដ៏ទំនើប ដែលបំពាក់ដោយកាំជ្រួចនុយក្លេអ៊ែរ ចំនួន២គ្រឿងមក​ចុះចតលើទឹកដីវេណេហ្សូអេឡា ដើម្បីធ្វើសមយុទ្ធយោធាជាមួយប្រទេសនេះ។ ករណីនេះ នាំអោយអាមេរិក មានការខឹងសម្បាជាខ្លាំង។

សហរដ្ឋអាមេរិក បានហៅថានេះជាទង្វើអាក្រក់របស់ក្រុងម៉ូស្គូ ដែលជាអ្នកបង្កភាពតានតឹងផ្នែកការទូតកាន់តែខ្លាំងថែមទៀត ជាមួយអាមេរិក។ លោករដ្ឋមន្ត្រីការបរទេសMike Pompeo បានប្រាប់ពលរដ្ឋរុស្ស៊ីនិងវេណេហ្សូអេឡាថា​ រដ្ឋាភិបាលរបស់អ្នកបានយកមូលនិធិរបស់រដ្ឋ ទោះ បំផ្លាញ សេរីភាព របស់អ្នក ខណៈអស់លោក កំពុងឈឺចាប់ហើយនោះ។  ដោយសារករណីនេះ អាមេរិកសន្យាថានឹងឆ្លើយតប ឆាប់ៗនេះ ។  សេតវិមានចោទក្រុងម៉ូស្គូថា បានរំលោភ សទិ្ធសញ្ញា អន្តរជាតិ ហើយព្រមានថាខ្លួននឹងដកចេញពីសិទិ្ធសញ្ញានេះ ប្រសិនបើរុស្ស៊ីមិនដកត្រឡប់វិញ ការពង្រាយយន្តហោះចម្បាំងរបស់ខ្លួន លើទឹកដីវេណេហ្សូអេឡា។​

ទោះជាបែបនេះក្ដី អាមេរិក បានបន្ថែមរួចហើយ នូវការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដោយការបង្កកទ្រព្យសម្បត្តិលក្រុមហ៊ុនរបស់ប្រទេសវេណេហ្សូអេឡាចំនួន ៥ទៀត ដែលនាំអោយ ក្រុមហ៊ុន ប្រទេសនេះ ដែលត្រូវបង្កកទ្រព្យសម្បត្តិនឹងលែងអោយក្រុមហ៊ុនអាមេរិក មានភាគហ៊ុនជាមួយ បានកើនជិត៣០ក្រុមហ៊ុនហើយក្នុងចំណោមនោះ គឺក្រុមហ៊ុនប្រេងចំនួន៣ របស់វេណេហ្សូអេឡា ត្រូវបានរឹបអូសទ្រព្យសម្បត្តិច្រើនរយលានដុល្លារករណីពាក់ព័ន្ធគ្រឿងញៀន។

បន្ថែមលើសនេះ សហរដ្ឋអាមេរិកព្រមានថានឹងដាក់ទណ្ឌកម្មម្រិតធ្ងន់មួយទៀតគឺការបិទទំហំនាំប្រេងឆៅពីប្រទេសនេះ។ អ្នកសេដ្ឋកិច្ច ព្រមានថា បើដូចអាមេរិកព្រមានមែនគឺរបបវេណេហ្សូអេឡា នឹងអាចរលំដោយមិនចាំបាច់មានរដ្ឋប្រហារទំលាក់លោកម៉ាឌូរ៉ូដែលអាមេរិក ព្រមាន ជាច្រើនមកហើយនោះ៕

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

បទល្មើសអកម្ម

បទល្មើសអកម្ម

ថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩

សង្គមកម្ពុជា តែងតែកើតមានបទល្មើសជាច្រើនពីមួយថ្[...]

ប្រវត្តិសាស្ត្រ៖ ស្ដេចកនស្នើសុំព្រះបាទ ច័ន្ទ រាជា ពុះចែកទឹកដីពេលដឹងថាខ្លួនអាចចាញ់សង្រ្គាម

បន្ទាប់ពីនគរធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាមកាន់[...]

បទវិភាគ៖ ៧ មករា ជាកំណើតទី ២ របស់ប្រជាជននិងប្រាក់រៀលខ្មែរ

ភ្នំពេញ៖ បើទោះបីមានការលាបពណ៌ថ្ងៃ ៧ មករា ថាជាក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត