en     km
en     km

​អា​មេ​រិ​កប្រកាសឱ្យបញ្ឈប់​អំពើ​ហឹ​ង្សា​នៅ​ស៊ូ​ដង់​ខាងត្បូង(មានវីដេអូ)​​?

Share

US៖ ​សហរដ្ឋអាមេរិក​បាន​ប្រកាស​ថា​ ការ​ផ្ទុះ​អំពើ​ហិង្សា​មួយ​ដែល​បណ្តាល​ឱ្យ​មនុស្ស​រាប់រយ​នាក់​ស្លាប់​នៅ​ក្នុង​ប្រទេស​ស៊ូ​ដង់​ខាងត្បូង​ គឺ​ត្រូវ​តែ​បញ្ឈប់​ឱ្យ​បាន​។​

suden-thum
ប្រជាជនស៊ូដង់ខាងជើងជម្លៀសខ្លួនដោយសារការប៉ះទង្គិចដោយអាវុធ។រូបភាពពីBBC

​សេត​វិមាន​បាន​ព្រមាន​ថា​ អ្នក​ដែល​ព្យាយាម​រារាំង​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​នេះ​ នឹង​ត្រូវ​ទទួលខុស ត្រូវ​លើ​បញ្ហា​នេះ​។​

​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​រឹបអូស​អាវុធ​ជា​បន្ទាន់​ ហើយ​អង្គការសហប្រជាជាតិ​ក៏​បាន​ផ្តល់​ឱ្យ​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​ផង​ដែរ​ ដើម្បី​ពង្រឹង​ដល់​កងកម្លាំង​រក្សា​សន្តិភាព​របស់​ប្រទេស​នេះ​។​

នៅ​ថ្ងៃនេះ​ អំពើ​ហិង្សា​រវាង​កងកម្លាំង​ស្មោះត្រង់​នឹង​លោក​ប្រធានាធិបតី​ Salva​ Kiir​ និង​កងទ័ព​របស់​អនុ​ប្រធានាធិបតី​ Riek​ Machar​ បាន​ប៉ះទង្គិច​គ្នា​នៅ​ក្នុង​រដ្ឋធានី​ជូ​បា​(Juba)​៕​

ប្រភព៖BBC

ប្រភពវីដេអូពី BBC

Share

Image
Image
Image