en     km
en     km

​អន្ដរជាតិ​ទ​ទូច​ឱ្យ​កម្ពុជា​ពន្យល់​ពី​វិធានការ​មិន​ឱ្យ​លោក​ សម​ រ​ង្ស៊ី​ ចូល​ស្រុក​និង​ករណី​សិទ្ធិ​មនុស្ស​

Share

ភ្នំពេញ៖ សហគមន៍​អន្ដរជាតិ​មួយ​ចំនួន​ រួម​មាន​ បារាំង​ អង់គ្លេស​ សហរដ្ឋអាមេរិក​ និង​អង្គការសហប្រជាជាតិ​ បាន​ថ្លែង​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ បកស្រាយ​ពី​មូលហេតុ​បិទផ្លូវ​មិន​ឱ្យ​លោក​ សម​ រ​ង្ស៊ី​ចូល​ស្រុក​ បញ្ហា​សិទ្ធិ​មនុស្ស​ ដែល​បាន​កើតឡើង​នៅ​កម្ពុជា​។​

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ពេលត្រលប់ចូលប្រទេសកម្ពុជា វិញកាលពីឆ្នំា ២០១៣។
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ពេលត្រលប់ចូលប្រទេសកម្ពុជា វិញកាលពីឆ្នំា ២០១៣។

លោក​ Alok​ Sharma​ សមាជិក​សភា​ និង​ជា​អនុរដ្ឋមន្ត្រី​ ក្រសួងការបរទេស​នៃ​ប្រទេស​អង់គ្លេស​ ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ និង​ប៉ា​ស៊ី​ហ្វិ​ក​ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ធានា​ឲ្យ​បាន​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ដ៏​ទៃ​ទៀត​របស់​ពលរដ្ឋ​កម្ពុជា​ ដូច​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​។​ នេះ​ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​វិទ្យុ​អន្តរជាតិ​មួយ​ផ្សាយ​ជា​ខេមរៈភាសា​។​

​ជាមួយ​គ្នា​នេះ​ កាលពី​ថ្ងៃ​ទី​ ១៣​ តុលា​ អ្នកនាំពាក្យ​រង​ក្រសួងការបរទេស​អា​មេ​រិ​ក​ លោក​ Mark​ c.​ Toner​ បាន​ចាត់​ទុក​ការ​ចោទប្រកាន់​របស់​តុលាការ​ លើ​មេដឹកនាំ​បក្ស​ប្រឆាំង​ លោក​ សម​ រ​ង្ស៊ី​ ថា​មាន​រូបភាព​នយោបាយ​ គឺ​ប្រព័ន្ធ​យុត្តិធម៌​ស្ថិត​នៅ​ក្រោម​សម្ពាធ​ នយោបាយ​ ហើយ​វា​បង្ហាញ​ពី​រូបភាព​អាក្រក់​នៃ​ការ​អនុវត្ត​ នយោបាយ​ ដែល​ប្រជាជន​កម្ពុជា​មិន​ត្រូវការ​។​

​បើ​តាម​អ្នកនាំពាក្យ​រូប​នេះ​ សហរដ្ឋអាមេរិក​ កំពុង​តាមដាន​រឿង​នេះ​យ៉ាង​យកចិត្តទុកដាក់​ ហើយ​អា​មេ​រិ​ក​ ក៏​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ ទម្លាក់​នូវ​ការ​ចោទប្រកាន់​លើ​ លោក​ សម​ រ​ង្ស៊ី​។​

​ក្រៅពី​អង់គ្លេស​ និង​សហរដ្ឋអាមេរិក​ គឺ​អង្គការសហប្រជាជាតិ​ ក៏​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ បកស្រាយ​ ចំពោះ​ការ​និរទេស​ខ្លួន​លោក​ សម​ រ​ង្ស៊ី​ ផង​ដែរ​។​  

​លោកស្រី​ វ៉ា​ន​ ហៀ​លី​ តំណាង​ប្រចាំ​ប្រទេស​នៃ​ការិយាល័យ​ឧត្ដមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ​បាន​លើក​ឡើង​តាម​រយៈ​សារ​អេ​ឡិច​ត្រូ​និក​ ជាមួយ​កាសែត​ ខេ​ម​បូ​ឌា​ដេ​លី​ ដូចនេះ​ថា​ សេចក្ដីសម្រេច​បិទ​ច្រក​មិន​ឱ្យ​លោក​ សម​ រ​ង្ស៊ី​ ចូល​ប្រទេស​កម្ពុជា​វិញ​ ដែល​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​ គ្មាន​ធាតុ​ផ្សំ​ណាមួយ​ដែល​អាច​ឱ្យ​ វាយតម្លៃ​បាន​ថា​វា​សម​ហេតុផល​ឡើយ​ គឺ​វា​បង្ហាញ​ថា​ សេចក្ដីសម្រេច​នេះ​គ្មាន​ហេតុផល​ និង​ធ្វើ​ឡើង​តាម​អំពើ​ចិត្ត​។​ លោកស្រី​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ សេចក្ដីសម្រេច​នេះ​ចាំបាច់​ត្រូវ​មានការ​បកស្រាយ​ជា​បន្ទាន់​។​

​តាម​ប្រភព​ ដដែល​ គឺ​ នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​ 25​ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ឆ្នាំ​ 1991​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​បារាំង​លោក​ Jean-Marc​ Ayrault​ បាន​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា​ បន្ត​ គោរព​នីតិរដ្ឋ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​។​

​ការ​អំពាវនាវ​របស់​លោក​ Jean-Marc​ Ayrault​ ធ្វើ​ឡើង​តាម​រយៈ​លោក​ Jean-Claude​ Poimboeuf​ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​លោក​ Ayrault​ ដែល​បាន​ថ្លែង​ថា​:​ កិច្ចព្រមព្រៀង​ឆ្នាំ​ 1991​ បាន​ស្ដារ​ កម្ពុជា​ក្នុង​សហគមន៍​អន្តរជាតិ​ បន្ទាប់​ពី​មាន​សង្គ្រាម​ជា​ច្រើន​ទស​វត្ស​។​

ខាងស្តាំ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ពេលត្រលប់ចូលប្រទេសកម្ពុជា វិញកាលពីឆ្នំា ២០១៣។
ខាងស្តាំ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ពេលត្រលប់ចូលប្រទេសកម្ពុជា វិញកាលពីឆ្នំា ២០១៣។

តែ​បែប​នេះ​ក្ដី​ វិទ្យុ​ស្ដ្រី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​នោះ​ទេ​ នៅ​រសៀល​ថ្ងៃនេះ​ ដោយ​លោក​ បង្វែង​សំនួរ​នេះ​ អោយទៅ​សួរ​អ្នកនាំពាក្យ​រដ្ឋាភិបាល​។​

​ទន្ទឹម​នឹង​នេះ​  វិទ្យុ​ស្ដ្រី​ក៏​ព្យាយាម​ ទាក់ទង​ទៅ​ លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ ដើម្បី​សុំ​ការ​ឆ្លើយ​តប​ ប៉ុន្ដែ​លោក​ ផៃ​ ស៊ី​ផា​ន​ បង្វែរ​សំនួរ​នេះ​ ទៅ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ក្រសួងមហាផ្ទៃ​ និង​រដ្ឋលេខាធិការ​នៃ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ ឱ្យ​ឆ្លើយ​ជំនួស​វិញ​ដែល​មិន​រក​ប្រភព​ដើម្បី​ទាក់ទង​សុំ​ការ​បំភ្លឺ​។​

​ជុំវិញ​រឿង​នេះ​ដែរ​ សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​  លោក​ សូ​ ច​ន្ថា​ មាន​ប្រសា​ន៍​ថា​​ប្រសិនបើ​កម្ពុជា​ មិន​ធ្វើការ​កែទម្រង់​ ឬ​ក៏​មិន​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ ដែល​ជា​ការ​ស្នើ​សុំ​ ពី​សហគមន៍​អន្ដរជាតិ​ទេ​ លោក​គិត​ថា​ កម្ពុជា​ អាច​និង​ជួប​បញ្ហា​មួយ​ចំនួន​ ពាក់ព័ន្ធ​នឹង​ការ​ដាក់​សំពាធ​ពី​អន្ដរជាតិ​។​ លោក​ សូ​ ច​ន្ថា​ ​បន្ត​ថា កម្ពុជា​គួរតែ​មាន​ដំណោះស្រាយ​ណាមួយ​ ឆ្លើយ​តប​ទៅ​កាន់​សហគមន៍​អន្ដរជាតិ​ទាំងនោះ​ ។​

​លោក​ សូ​ ច​ន្ថា​ ៖«​សម្រាប់​ខ្ញុំ​គិត​ថា​ កម្ពុជា​យើង​ជា​ប្រទេស​ប្រជាធិបតេយ្យ​ ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ ហើយ​កម្ពុជា​ក៏​ជា​ប្រទេស​ដែល​បាន​ធ្វើ​សច្ចាប័ន​ពាក់ព័ន្ធ​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស​ សិទ្ធិ​នយោបាយ​ ជា​លក្ខណៈ​អន្ដរជាតិ​ ។​ ដូច្នេះ​ការ​ស្នើ​ ឬ​ក៏​ការ​លើក​ឡើង​ពី​សហគមន៍​អន្ដរជាតិ​ ពី​ប្រទេស​នានា​ ពាក់ព័ន្ធ​នឹង​ការ​ជម្រុញ​រដ្ឋាភិបាល​បកស្រាយ​ ហើយ​និង​គោរព​សិទ្ធិ​មនុស្ស​ ជា​ពិសេស​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ខ្មែរ​នោះ​ ខ្ញុំ​គិត​ថា​ រដ្ឋាភិបាល​ គួរតែ​ព​និត្យ​មើល​ហើយ​កែទម្រង់​អោយ​ មក​ធ្វើការ​កែតម្រូវ​ ឱ្យ​ស្រប​ទៅ​នឹង​អ្វី​ដែល​កម្ពុជា​យើង​ធ្វើ​សច្ចាប័ន​ ហើយ​ស្រប​ទៅ​នឹង​ច្បាប់​កម្ពុជា​ផង​ »​។​

​គួរ​បញ្ជាក់​ដែរ​ថា​ សេចក្ដីថ្លែងការណ៍​របស់​ប្រទេស​ មហាអំណាច​ទាំងនេះ​ គឺ​ ធ្វើ​ឡើង​ក្រោយ​ពី​មាន​លិខិត​ប្រកាស​ព័ត៌មាន​មួយ​របស់​គណៈរដ្ឋមន្ដ្រី​ បាន​ប្រាប់​ទៅ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ នៃ​ក្រសួងមហាផ្ទៃ​ កាលពី​ថ្ងៃ​សុក្រ​ ទី​២១​ តុលា​ ឱ្យ​ពិនិត្យ​ និង​ផ្ទៀងផ្ទាត់​គ្រប់​មធ្យោបាយ​ទាំងអស់​ ដោយ​ធ្វើ​យ៉ាងណា​កុំអោយ​លោក​ សម​ រ​ង្ស៊ី​ បាន​ជាន់​លើ​ទឹកដី​កម្ពុជា​។​

Share

Image
Image
Image