en     km
en     km

​សម្ដេច​ហ៊ុន​សែន​ ៖​ពលរដ្ឋ​បង់ប្រាក់​ក្រោម​១០​ម៉ឺន​រៀល​បង់​សេវា​អគ្គិសនី​តាម​Wing​មិនបាច់​បង់ប្រាក់​សេវា​  

Share

ភ្នំពេញ​ ៖ ​សម្ដេច​នាយក​រដ្ឋមន្ដ្រី ​ហ៊ុន​ សែន​ បានឱ្យ​ដឹង​ថា​ នៅ​ពេល​ខាង​មុខ​នេះ​ ភ្នាក់ងារ​ផ្ទេរ​ប្រាក់​ Wing​  និង​មិន​យក​កម្រៃ​សេវា​ពី​ប្រជាពលរដ្ឋ​ខ្មែរ​និង​សាធារណជន​ដែល​បាន​បង់ប្រាក់​ ថ្លៃ​អគ្គិសនី​រាប់​ពីក្រោម​ ១០​ម៉ឺន​រៀល​ មិន​ចាំបាច់​បង់​សេវា​នោះ​ទេ​។​

សម្ដេចហ៊ុន​សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្នាំ២០១៧ នៅសណ្ឋាគារ Inter-Continental រាជធានីភ្នំពេញ នៅថ្ងៃពុធ ទី១៥ កុម្ភៈ នេះ ។
សម្ដេចហ៊ុន​សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្នាំ២០១៧ នៅសណ្ឋាគារ Inter-Continental រាជធានីភ្នំពេញ នៅថ្ងៃពុធ ទី១៥ កុម្ភៈ នេះ ។

សម្ដេច​ ហ៊ុន​ សែន​ ថ្លែង​ដូចនេះ​ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ពាណិជ្ជកម្ម​អន្ដរជាតិ​កម្ពុជា​ ឆ្នាំ​២០១៧​ នៅ​សណ្ឋាគារ​ Inter-Continental​ រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ពុធ​ ទី​១៥​ កុម្ភៈ​ នេះ​ ។

​ក្រៅពី​ការ​ប្រកាស​ដូចនេះ​ សម្ដេច​ ក៏​បាន​ថ្លែង​កោតសរសើរ​ ហើយ​ជំរុញ​ឱ្យ​ក្រុម​ហ៊ុ​ Wing​  ឆាប់​អនុវត្ត​នូវ​ការ​ដាក់​ចេញ​ចំណាត់​នេះ​  ដែល​សម្ដេច​ ថា​ អាច​នឹង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ របស់​ប្រជាពលរដ្ឋ​បាន​មួយ​ចំណែក​ផង​ដែរ​នោះ​។​

​កាលពី​ថ្ងៃ​ចន្ទ​ ទី​១៣​កុម្ភៈ​ ក្នុង​ពិធី​សម្ពោធ​ស្ពាន​ នៅ​ខេត្តកណ្ដាល​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ប្រកាស​ថា​ តំ​ម្លៃ​ភ្លើង​ដែល​ ត ​ចេញពី​ អគ្គិសនី​របស់​រដ្ឋ​ អ្នក​ប្រើប្រាស់​ប្រើ​ត្រឹម​ ៥០​គីឡូវ៉ាត់ម៉ោង​ គិត​ត្រឹម​ ៦១០​រៀល​ និង​ក្រោម​ ១០​គីឡូវ៉ាត់ម៉ោង​ ៤៨០​រៀល​ ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​៕

Share

Image
Image
Image