en     km
en     km

លោក សុខ ឥសាន្ត ៖ លោក សម រង្ស៊ី មិនអាចចូលស្រុកបាន តែអ្នកវិភាគថាចូលបានទៀត

Share

​ភ្នំពេញ​៖​ ប្រធាន​គណបក្សប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា​ ដែល​ល្បី​ខាង​ជាប់​បណ្ដឹង​នៅ​តុលាការ​ជា​ច្រើន​ លោក​ សម​ រ​ង្ស៊ី​បាន​សរសេរ​បង្ហោះ​ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ របស់​លោក​កាលពី​យប់​ថ្ងៃ​ទី​ ១៣​ ខែតុលា​ ថា​ លោក​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ ក្នុង​ពេល​ណាមួយ​ដែល​សម​ស្រប​ ដូច​កាលពី​ ៣​ ដង​មុន​ ក្នុង​កាលៈទេសៈ​ដូច​គ្នា​អ​ញ្ចឹ​ង​ដែរ​ ដែល​តម្រូវ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​មួយ​ ដោយ​ជៀស​មិន​ផុត​។​

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ

ករណី​នេះ​អ្នកនាំពាក្យ​ បក្ស​ប្រឆាំង​ បញ្ជាក់​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​សង្ឃឹមថា​ នឹង​មាន​ដំណោះស្រាយ​រួម​មួយ​ ដែល​អាច​ឲ្យ​ប្រធាន​គណបក្ស​ វិល​ចូល​ប្រទេស​វិញ​បាន​។​ ប៉ុន្ដែ​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ថា​ មិន​អាច​ទៅ​រួច​ទេ​គឺ​គ្មាន​ការ​ចរចា​ លើកលែងទោស​ទណ្ឌិត​ឡើយ​។​

​ការ​អះអាង​របស់​ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដូចនេះ​ បាន​ធ្វើ​ឱ្យ​មន្ត្រី​របស់​លោក​ មាន​សុទិដ្ឋិនិយម​ ថា​ប្រធាន​របស់​ខ្លួន​ពិតជា​បាន​វិល​ចូល​ប្រទេស​វិញ​ តាម​កាលៈទេសៈ​ពិសេស​ណាមួយ​ ដែល​សម​ស្រប​។​

​លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ផ្ដល់​បទ​សម្ភាសន៍​ខ្លី​ឱ្យ​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ សុក្រ​ ទី​ ១៤​ ខែ​ តុលា​ ថា​ ការ​អះអាង​របស់​លោក​ សម​ រ​ង្ស៊ី​ ដូចនេះ​គឺ​ ផ្អែក​ទៅ​លើ​បទ​ពិសោធ​ របស់​លោក​កន្លង​មក​។​ អ្នកនាំពាក្យ​ក៏​បង្ហាញ​ក្ដី​សង្ឃឹមថា​ នឹង​មាន​ដំណោះស្រាយ​មួយ​សម​ស្រប​ សម្រាប់​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​លោក​អាច​នឹង​វិល​ចូល​មក​ប្រទេស​កម្ពុជា​វិញ​បាន​។​

​លោក​ យឹ​ម​ សុវណ្ណ​ បញ្ជាក់​ថា​ រាល់​បញ្ហា​របស់​អ្នកនយោបាយ​ គឺ​គ្មាន​ដំណោះ​ណា​ស្រាយ​ល្អ​ជាង​ ការ​ជជែក​គ្នា​នោះ​ទេ​ ។​ ជាង​នេះ​លោក​ថា​ បើ​អ្នកនយោបាយ​មាន​ឆន្ទៈ​ ធ្វើ​ដើម្បី​ជួយ​ជាតិ​ គឺ​គួរតែ​អង្គុយ​ជជែក​គ្នា​។​

​លោក​ យឹ​ម​ សុវណ្ណ​៖«​ម្ភៃ​ឆ្នាំ​ចុង​ក្រោយ​នេះ​យើង​ឃើញ​ថា​ គ្មាន​ដំណោះស្រាយ​ណា​ក្រៅ​តែ​ពី​ដំណោះស្រាយ​ជជែក​គ្នា​ជួប​គ្នា​ដើម្បី​ពន្យល់​គ្នា​ឲ្យ​យល់​ទៅ​វិញ​ទៅ​មក​ ពី​ឆន្ទៈ​របស់​ម្នាក់ៗ​ ហើយ​បើសិនជា​អ្នកនយោបាយ​ធ្វើ​ដើម្បី​ជាតិ​ ដើម្បី​ប្រជាពលរដ្ឋ​មាន​ន័យ​ថា​គោលបំណង​រួម​គ្នា​ គ្រាន់តែ​ផ្លូវខុស​គ្នា​ ហើយ​បើ​យើង​អង្គុយ​ជជែក​គ្នា​ទៅ​ យើង​ដោះស្រាយ​បាន​ហើយ​ បារម្ភ​តែ​ទស្សនៈ​នយោបាយ​ និង​គោលបំណង​ខុស​គ្នា​ទេ​ ទើប​ជជែក​មិន​ត្រូវ​»​។​

​លោក​ សម​ រ​ង្ស៊ី​ បាន​បង្ហាញ​សេចក្ដី​សង្ឃឹម​របស់​លោក​ ជា​ថ្មី​នេះ​ ធ្វើ​ឡើង​ បន្ទាប់​ពី​ ព្រះមហាក្សត្រ​ បាន​ចេញ​លិខិត​ ផ្ញើ​ទៅ​រដ្ឋសភា​ កាលពី​ថ្ងៃ​ទី​៧​ តុលា​ថា​ ព្រះ​អង្គ​ចង់​ឃើញ​មានការ​បង្រួបបង្រួម​ជាតិខ្មែរ​ តែ​មួយ​គឺ​ដើម្បី​ អភិវឌ្ឍ​ប្រទេស​ ។​ ជាមួយនឹង​នេះ​ ព្រះមហាក្សត្រ​ក៏​បាន​ផ្ញើ​លិខិត​ទៅ​ សម្ដេច​ ហ៊ុន​ សែន​ ដែល​ ស្នើ​ ឱ្យ​នាយក​រដ្ឋមន្ត្រី​ ពិនិត្យ​សំណើ​របស់​បក្ស​ប្រឆាំង​ សុំ​លើកលែងទោស​។​ តែ​បែប​នេះ​ ក្ដី​សម្ដេច​ ហ៊ុន​ សែន​ បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ​វិញ​ថា​ ទាំង​លោក​សម​ រ​ង្ស៊ី​ និង​លោក​ កឹ​ម​ សុខា​ ក្ដី​ សុទ្ធតែ​ប្រព្រឹត្ត​ល្មើសច្បាប់​។​ ករណី​តុលាការ​ផ្តន្ទាទោស​ ពួក​គាត់​គឺជា​ ការ​ពង្រឹង​ នីតិរដ្ឋ​។​ ​លិខិត​របស់​សម្ដេច​ ហ៊ុន​ សែន​ ហាក់ដូចជា​បដិសេធ​ ការ​ស្នើ​សុំ​លើកលែងទោស​ លើ​មេ​បក្ស​ប្រឆាំង​ទាំង​២​នេះ​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ​ ឥ​សាន្ដ​ មាន​ប្រសាសន៍​ថា​ គ្មាន​អ្នក​ណា​ទៅ​រូប​រួម​ជាមួយ​អ្នក​ប្រព្រឹត្ដិ​ល្មើសច្បាប់​ឡើយ​។​ អ្នកនាំពាក្យ​បញ្ជាក់​ថា​ សារ​របស់​លោក​ សម​ រ​ង្ស៊ី​ គឺ​គ្រាន់តែ​ បំណង​ដើម្បី​លើកទឹកចិត្ដ​គណបក្សប្រឆាំង​របស់​ខ្លួន​កុំ​ឲ្យ​បាក់​ ស្មារតី​ប៉ុណ្ណោះ​ ។​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​។

​លោក​ សុខ​ ឥ​សាន្ដ​ សង្កត់ធ្ងន់​ថា​ លោក​ សម​ រ​ង្ស៊ី​ ជា​បុគ្គល​ដែល​និយាយ​គ្មាន​ការ​ពិត​ ហើយ​ជា​ពិសេស​គឺ​ខ្លាច​ការ​ជាប់គុក​ណាស់​។​

​លោក​ សុខ​ ឥ​សាន្ដ​៖«​កុំទៅ​ជឿ​ សម​ រ​ង្ស៊ី​ នោះ​គាត់​មិន​ដាច់​ចិត្ដ​ចូល​ទេ​ គាត់​ខ្លាច​គុក​ណាស់​ ចាំ​មក​ឃើញនឹងភ្នែក​ចាំ​ជឿ​ អ​ញ្ចឹ​ង​គាត​ត់​និយាយ​យក​គួរសម​ និង​យករួចខ្លួន​ទេ​ អ​ញ្ចឹ​ង​តាំងពី​ដើម​មក​ សម​ រ​ង្ស៊ី​ និយាយ​មិន​ដែល​ច្បាស់លាស់​ទេ​ គ្មាន​ការ​គិតគូរ​ប្រាកដនិយម​ម្ដងណា​ទេ​ និយាយ​ឡប់​ឆ្វេង​ឡប់​ស្ដាំ​ មិនដឹង​ទិស​តំបន់​អី​ ឥឡូវនេះ​គ្រាន់តែ​លើកទឹកចិត្ដ​សមាជិក​របស់​ខ្លួន​(​កុំ​ឲ្យ​)​ បាកទឹកចិត្ដ​ប៉ុណ្ណោះ​ទេ​»​។​

​ទាក់ទិន​ ករណី​នេះ​ សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា​ បាន​បង្ហាញ​ការ​យល់​ឃើញ​ថា​ លោក​ សម​ រ​ង្ស៊ី​ អាច​វិល​ចូល​កម្ពុជា​វិញ​បាន​ តាម​រយៈ​ការ​ស្នើ​សុំ​ទៅ​កាន់​ព្រះមហាក្សត្រ​ដោយ​ផ្ទាល់​ និង​មួយ​ចំណុច​ទៀត​គឺ​មានការ​ចរចា​នយោបាយ​ ដែល​មាន​អន្ដរាគមន៍​ ពី​អន្ដរជាតិ​ណា​ដែល​មាន​ឥទ្ធិពល​។​ តែ​លោក​ថា​ បើសិន​មិន​អា​ចរចា​ ឬ​សម្របសម្រួល​បាន​ទេ​គឺ​ លោក​ សម​ រ​ង្ស៊ី​ គួរ​បង្ហាញ​ភាព​ក្លាហាន​របស់​ខ្លួន​ដើម្បី​ប្រឈម​មុខ​ នឹង​បញ្ហា​ដោយ​ផ្ទាល់​។​  

​បន្ថែម​ទៀត​នេះ​ សាស្ដ្រាចារ្យ​សិក្សា​នយោបាយ​បន្ដ​ថា​ ក្នុង​កាលៈទេសៈ​នេះ​លោក​ សម​ រ​ង្ស៊ី​ មិន​គួរ​វិល​មក​កម្ពុជា​ទេ​ គួរ​រង​ចាំ​ដល់​កៀក​ និង​ពេល​ឃោសនាបោះឆ្នោត​ និង​បោះ​ឆ្នោត​ ហើយ​នៅ​ខណៈនោះ​បើ​មានការ​ចាប់ខ្លួន​លោក​យល់​ថា​ អាច​នឹង​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​ ។​

​លោក​ សូ​ ច​ន្ថា​៖«​នៅ​ក្នុង​កាលៈទេសៈ​ នេះ​លោក​ សម​ រ​ង្ស៊ី​ ហាក់​មិន​ចាំបាច់​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ទេ​ ប៉ុន្ដែ​អ្វី​ដែល​គាត់​រង់ចាំ​ គឺ​ជិត​ដល់​ដំណើ​ការ​នៃ​ការ​បោះ​ឆ្នោត​ និង​ឃោសនាបោះឆ្នោត​ នៅ​ពេល​នោះ​ហើយ​បើ​គាត់​ចូល​មក​ដោយ​គ្មាន​អន្ដរាគមន៍​ ឬ​ក៏​គ្មាន​ការ​សម្របសម្រួល​នយោបាយ​ ហើយ​ប្រសិនជា​រដ្ឋាភិបាល​អនុវត្ដន៍​ ការ​ចាប់ខ្លួន​អី​ជាដើម​ ខ្ញុំ​គិត​គណបក្ស​គាត់​អាច​ឈ្នះ​ឆ្នោត​ភ្លូកទឹកភ្លូកដី​»​។​

​សូម​រម្លឹក​ថា​លោក​ សម​ រ​ង្ស៊ី​ ត្រូវ​បាន​ តុលាការ​ ដែល​អ្នក​សង្កេតការណ៍​ខ្លះ​ថា​ មិន​មាន​ភាព​ឯករាជ្យ​ កាលពី​ឆ្នាំ​២០១១​បាន​ផ្តន្ទាទោស​ លោក​ ជាង​២០​ឆ្នាំ​ករណី​លោក​ទៅ​ដក​ តម្រុយ​ព្រំដែន​ មួយ​នៅ​ស្រុក​ច​ន្ទ្រា​ ខេត្តស្វាយរៀង​ ដែល​លោក​ថា​វៀតណាម​ បោះ​ចូល​ទឹកដី​ខ្មែរ​។​ តែ​យ៉ាងនេះ​ក្ដី​ កាលពីមុន​ការ​បោះ​ឆ្នោត​ បន្តិច​ គឺ​ការ​បោះ​ឆ្នោត​ សភា​ថ្ងៃ​ទី​២៨​ កក្កដា​ ឆ្នាំ​២០១៣​  លោក​បាន​វិល​ចូល​ប្រទេស​វិញ​ ដោយ​មាន​អ្នក​ទៅ​ទទួល​លោក​ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ជា​ច្រើន​សែន​នាក់​៕​

Share

Image
Image
Image