en     km
en     km

​លោក​ ប្រាក់​ សុ​ខុន​ ថាស​ម្ដេច ​ហ៊ុន ​សែន ​នឹង​ចរចា​ជាមួយ​ថ្នាក់ដឹកនាំ​CNRP​ឆាប់ៗ​នេះ​?

Share

ភ្នំពេញ៖​លោក​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ដ្រី​ក្រសួងការបរទេស​បាន​ប្រាប់​ទៅ​ឧបការី​រដ្ឋមន្ដ្រី​ការ​បរទេស​លោក​ ដា​នី​ញែ​ល​ រ៉ូ​សែ​ល​ ថា​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ នឹង​ជួប​ចរចា​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេល​ឆាប់ៗ​ខាង​មុខ​។​
​ដោយសារ​ព័ត៌មាន​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហាញ​ការ​សាទរ​ ហើ​បញ្ជាក់​ថា​ ខ្លួន​បាន​ត្រៀម​រួចរាល់​ហើយ​ដើម្បី​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ លើ​កិច្ចការ​ជា​ច្រើន​ដែល​មិន​ទាន់​បាន​ដោះស្រាយ​។​ ប៉ុន្ដែ​អ្នក​នាំ​ពា្យ​គណបក្សកាន់អំណាច​ បញ្ជាក់​ថា​ ការ​ចរចា​នេះ​គឺ​ និយាយ​ត្រឹមតែ​រឿង​ប្រទេស​ជាតិ​ និង​ផលប្រយោជន៍​ពលរដ្ឋ​ប៉ុណ្ណោះ​ មិនមែន​ជា​ការ​ចរចា​ដើម្បី​ដោះ​លែង​អ្នកទោស​ឡើយ​។​ ចំណែក​អ្នកវិភាគ​ពី​បញ្ហា​សង្គម​ យល់​ឃើញ​ថា​ នេះ​ជា​សញ្ញា​ល្អ​រវាង​អ្នកនយោបាយ​ដែល​ព្រម​ដោះស្រាយ​បញ្ហា​រវាង​ខ្មែរ​ និង​ខ្មែរ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖


លោក​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ការ​បរទេ
លោក​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ការ​បរទេស

​ជំហរ​របស់​បក្ស​កាន់​អំណាច​ដែល​ រដ្ឋមន្ត្រី​ការ​បរទេស​លោក​ ប្រាក់​ សុ​ខុន​ បាន​ប្រាប់​ អ្នកការទូត​ជាន់ខ្ពស់​អា​មេ​រិ​ក​ ដែល​មក​បំពេញ​ទស្សនកិច្ច​ នៅ​កម្ពុជា​ថា​ ឆាប់ៗ​នេះ​ សម្ដេច​ហ៊ុន​សែន​នឹង​ចរចា​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ​នេះ​ត្រូវ​បាន​អ្នករាយការណ៍​ព័ត៌មាន​ម្នាក់​នៃ​វិទ្យុ​អាស៊ី​សេរី​និយាយ​ ក្នុង​ម៉ោង​ផ្សាយ​នៅ​ពេល​ព្រឹក​ថ្ងៃ​សុក្រ​ ទី​ ២៨​ តុលា​នេះ​ ។​  

​ទាក់ទិន​នឹង​ការ​លើក​ឡើង​របស់​លោក​ ប្រាក់​ សុ​ខុន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ​ ឥ​សាន្ដ​ បាន​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​វិទ្យុ​ស្ដ្រី​FM102​ នៅ​ថ្ងៃ​ទី​ ២៨​ តុលា​ ថា​ គម្រោង​ជួប​ចារ​ចារ​វាង​សម្ដេច​ ហ៊ុន​ សែន​ ជាមួយ​ថ្នាក់ដឹកនាំ​គណ​សង្គ្រោះ​ជាតិ​ គឺ​គ្មាន​ជនបរទេស​ណា​ មក​គាបសង្កត់​រាជរដ្ឋាភិបាល​នោះ​ឡើយ​។​

​លោក​ សុខ​ ឥ​សាន្ដ​ បញ្ជាក់​ថា​ ថ្វីបើ​មានការ​ចរចា​ ប៉ុន្ដែ​ក៏​មិន​អាច​ដោះស្រាយ​បញ្ហា​ រឿង​អ្នក​អ្នក​ប្រព្រឹត្ដ​ល្មើសច្បាប់​ឲ្យ​រួច​ទោស​បាន​ដែរ​ គឺ​ចរចា​តែ​រឿង​ជាតិ​ប៉ុណ្ណោះ​។

លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

​លោក​ សុខ​ ឥ​សាន្ដ​៖«​ខ្ញុំ​ថា​គ្មាន​ការ​គាបសង្កត់​អី​ទេ​ ហើយ​ការ​ចរចា​ក៏​មិន​អាច​ដោះស្រាយ​បញ្ហា​រឿង​អ្នក​ជាប់គុក​ឲ្យ​រួច​ទោស​បាន​ដែរ​ បើ​ថា​ជួប​ចរចា​ផ្នែក​នយោបាយ​ ក្នុង​លក្ខណ​ដែល​យើង​ថា​ ជា​វប្បធម៌​សន្ទនា​»​។

​ទំនងជា​ការ​បន្ទន់​ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​  លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្ធិ​ អ្នកនាំពាក្យ​សភា​សំឡេ ង​ភាគតិច​នៃ​គណបក្ស​ សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ថា​ គណបក្ស​សាទរ​ជា​ខ្លាំង​ចំពោះ​សញ្ញា​នៃ​ការ​ជួប​ចរចា​គ្នា​ រវាង​គណបក្ស​ ដែល​មាន​អាសនៈ​ក្នុង​សភា​។​ លោក​បន្ដ​ទៀត​ថា​ បក្ស​សង្គ្រោះ​ជាតិ​បាន​ត្រៀម ខ្លួន​រួច​ហើយ​ដើម្បី​ជំនួប​នៃ​ការ​ចរចា​ ដែល​ក្នុង​នោះ​គឺ​មាន​កិច្ចការ​ជា​ច្រើន​ ដែល​ត្រូវ​ជជែក​គ្នា​ ដើម្បី​ដោះ​ស្រា​បញ្ហា​នៅ​សេសសល់​ក្រោយ​ថ្ងៃ​ ២២​ ក​ក្ដ​ដា​ ២០១៥​។​

​លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្ធិ​ មាន​ប្រសាសន៍​ដោយ​ជំនឿ​ចិត្ដ​ថា​ ឲ្យ​តែ​មានការ​ជួប​ចរចា​គឺ​រាល់​បញ្ហា​ដែល​ជាប់​គាំង​ទាំងអស់​នឹង​ត្រូវ​បាន​ដោះស្រាយ​។

លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្ធិ​ អ្នកនាំពាក្យ​សភា​សំឡេង​ភាគតិច​នៃ​គណបក្ស​ សង្គ្រោះ​ជាតិ​
លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្ធិ​ អ្នកនាំពាក្យ​សភា​សំឡេង​ភាគតិច​នៃ​គណបក្ស​ សង្គ្រោះ​ជាតិ​

​លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្ធិ​៖«​ជា​ទូទៅ​យើង​នឹង​ជជែក​អំពី​បញ្ហា​នៅ​សេសសល់​ដែល​មាននៅ​ក្រោយ​ថ្ងៃ​ទី​ ២២​ កក្កដា​ ឆ្នាំ​ ២០១៥​ ដូច្នេះ​យើង​នឹង​មើល​កិច្ចការ​ទាំងអស់​នោះ​ដើម្បី​ដោះស្រាយ​បញ្ហា​»​។

​បញ្ហា​របស់​អ្នកនយោបាយ​ខ្មែរ​ដែល​មិន​ចុះសម្រុង​គ្នា​អស់​រយៈពេល​ជា​យូរ​មក​ហើយ​ តែ​ស្រប​ពេល​នេះ​មាន​ សញ្ញា​នៃ​ការ​ជួប​ចរចា​គ្នា​ជា​ថ្មី​  ត្រូវ​បាន​អ្នកវិភាគ​សាទរ​ ហើយ​យល់​ថា​ នេះ​គឺជា​នយោបាយ​ឆ្លាត​មួយ​របស់​ថ្នាក់ដឹកនាំ​គណបក្សកាន់អំណាច​។​

​លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ និង​នយោបាយ​ មាន​ប្រសាសន៍​ថា​ ប្រសិនជា​គណ បក្ស កាន់អំណាច​ បណ្ដោយ​ និង​អូស​បន្លាយ​បញ្ហា​ជម្លោះ​រវាង​អ្នកនយោបាយ​យូរ​បន្ដ​ទៀត​នោះ​  រាជរដ្ឋាភិ បា ល​នឹង​បាក់មុខ​កាន់តែ​ខ្លាំង​ជាក់​ជា​ពុំខាន​។​ ប្រការ​នេះ​លោក​ពន្យល់​ថា​ សហគមន៍​អន្ដរជាតិ​ដែល​តែងតែ​ដាក់​សម្ពាធ​មក​កម្ពុជា​ឲ្យ​ដោះស្រាយ​វិបត្ដិ​ មិនមែន​មាន​តែ​សមាជិក​សភា​ ឬ​មន្ដ្រី​របស់​គេ​តែ​ ពីរ​ បី​ រូប​នោះ​ទេ​ ពោល​គឺ​រដ្ឋាភិបាល​គេ​ទាំងមូល​តែ​ម្ដង​ដែល​កំពុង​សំឡឹង​មក​កម្ពុជា​។

​អ្នក​ឃ្លាំមើល​ពី​ការ​ភិ​វ​ឌ្ឍ​សង្គម​រូប​នេះ​ ជឿជាក់​ថា​ បើកាលណា​អ្នកនយោបាយ​ត្រូវ​រូ​វ​គ្នា​នោះ​នឹង​ធ្វើ​ឲ្យ ​រា ស្ដ្រ​ខ្មែរ​ទាំងអស់​ លែង​មាន​ក្ដី​ព្រួយបារម្ភ​ពី​អសន្ដិសុខ​។​

លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ និង​នយោបាយ
លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ និង​នយោបាយ

​លោក​ គឹ​ម​ សុខ​៖«​ខ្ញុំ​ថា​ការ​ដែរ​លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ លូកដៃ​ទៅ​ជជែក​ចរចា​បញ្ចប់​ជម្លោះ​ក្នុង​រយៈពេល​ណាមួយ​ដែល​កាន់តែ​ឆាប់​កាន់តែ​ល្អ​នេះ​គឺជា​វិធី​ឆ្លាត​ក្នុង​នយោបាយ​របស់​គាត់​។​តែ​ បើ​គាត់​មិ ន​ឆ្លាត​លូត​ដៃ​ឲ្យ​ឆាប់​គឺជា​ភាព​អា​មាស់​មួយ​ដែល​គាត់​នឹង​ទទួល​បាន​ពី​យន្ដការ​របស់​អង្គការ សហប្រជា ជាតិ​ ដែល​អាច​នាំ​លោក​ សម​ រ​ង្ស៊ី​ ចូល​ស្រុក​ តាម​រយៈ​សម្ពាធ​នយោបាយ​ដាក់​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ណាមួយ​ពេល​នោះ​លោកនាយក​រដ្ឋមន្ដ្រី​បាក់មុខ​ខ្លាំង​ណាស់​»​។

​បន្ថែម​ពី​នេះ​លោក​ គឹ​ម​ សុខ​ មាន​ជំនឿ​ថា​ សញ្ញា​នៃ​ការ​ជួប​ចរចា​រវាង​ថ្នាក់ដឹកនាំ​គណបក្សកាន់អំណាច​ ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ព្រោះតែ​សម្ពាធ​អន្ដរជាតិ​ដាក់​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​។

​សូម​ជម្រាប​ថា​ សញ្ញា​នៃ​ការ​ជួប​ចរចា​គ្នា​រវាង​ថ្នាក់ដឹកនាំ​គណបក្សកាន់អំណាច​សម្ដេច​ ហ៊ុន​ សែន​ នេះ​គឺ​បន្ទាប់​ពី​សហគមន៍​អន្ដរជាតិ​ជា​ច្រើន​បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​ ជា​ច្រើន​លើក​ច្រើន​សារ​ដោយ​ទទូ ច​ ឲ្យ​រាជរដ្ឋាភិបាល​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​ និង​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ហើយ​ ក៏​ស្រប​ពេល​ដែល​ លោក​ សម​ រ​ង្ស៊ី​ ព្រមាន​វិល​ត្រឡប់​ចូល​កម្ពុជា​វិញ​ បើ​ទោះជា​លោក​ ត្រូវ​បាន​ចាប់ខ្លួន​ ឬ​ សម្លាប់​ក៏​ដោយ​ ៕​

Share

Image
Image
Image