en     km
en     km

​លោកស្រី​ រ៉ូ​ណា​ស្មី​ត​ ប្រេសិត​ UN​ នឹង​ជួប​ប្រធាន​សិទ្ធិ​មនុស្ស​កម្ពុជា​ នៅ​រសៀល​ថ្ងៃនេះ​

Share

​ភ្នំពេញ៖ លោកស្រី​ រ៉ូ​ណា​ស្មី​ត​ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ ផ្នែក​សិទ្ធិ​មនុស្ស​ នឹង​មាន​ជំនួប​ មួយ​ ជាមួយ​លោក​ កែវ​ រ៉េ​មី​ ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ នា​រសៀល​ ថ្ងៃ​ទី​១១​ ខែតុលា​នេះ​។​

លោកស្រី រូណា ស្មីត អ្នករាយការណ៍ពិសេស នៃអង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស
លោកស្រី រូណា ស្មីត អ្នករាយការណ៍ពិសេស នៃអង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស

​តាម​សេចក្ដីជូនដំណឹង​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ កិច្ចប្រជុំ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អង្គា​ វេលា​ម៉ោង​ ១​ រសៀល​ នេះ​ដោយ​ ធ្វើ​ឡើង​ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​សិទ្ធិ​មនុស្ស​កម្ពុជា​ (​គ​.​ស​.​ម​.​ក​)​។​

​យ៉ាងណា​ក៏​ដោយ​សេចក្ដីជូនដំណឹង​របស់​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ មិន​បាន​បញ្ជាក់​ពី​របៀបវារៈ​ ថា​នឹង​ត្រូវ​ពិភាក្សា​លើ​អ្វី​នោះ​ទេ​។​   

​ការ​មក​ដល់​របស់​លោកស្រី​ រ៉ូ​ណា​ស្មី​ត​ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ មិន​មាន​អ្វី​ក្រៅពី​ការ​ពិភាក្សា​ ដើម្បី​រក​ដំណោះស្រាយ​ ជុំវិញ​ស្ថានការណ៍​សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា​នោះ​ឡើយ​។​

​ដំណើរ​ទស្សនកិច្ច​ របស់​លោកស្រី​ រ៉ូ​ណា​ស្មី​ត​ មក​កាន់​កម្ពុជា​លើក​នេះ​ គឺ​ស្រប​ពេល​ ដែល​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ អង្គការ​សហ​ប្រជា​តិ​ មាន​មូលដ្ឋាន​នៅ​ ទីក្រុង​ ហ្សឺ​ណែវ​ ប្រទេស​ស្វី​ស​ កាលពី​ថ្មីៗ​ទៅ​នេះ​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​មួយ​ ដោយ​បាន​ដាក់​ប្រទេស​កម្ពុជា​ ជា​រដ្ឋ​កំពុង​ជួប​ហានិភ័យ​ នៃ​ការ​រំលោភសិទ្ធិ​មនុស្ស​ ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​៕

 

Share

Image
Image
Image