en     km
en     km

​រថយន្ត​បំផ្ទុះ​គ្រាប់បែក​បាន​វាយប្រហារ​វិហារ​អ៊ី​ស្លា​ម​នៅ​ទីក្រុង​ Perth​ ប្រទេស​អូស្ត្រាលី​

Share

​ក្រុង​ Perth៖ រថយន្ត​មួយ​គ្រឿង​បាន​ឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​ខាងក្រៅ​វិហារ​អ៊ី​ស្លា​ម​មួយ​កន្លែង​ ស្ថិត​នៅ​ទីក្រុង​ Perth​ ប្រទេស​អូស្ត្រាលី​ នា​រាត្រី​ថ្ងៃ​អង្គារ​ទី​២៨​ មិថុនា​  ខណៈ​ដែល​សាសនិក​អ៊ី​ស្លា​ម​រាប់រយ​នាក់​ កំពុង​តែ​ថ្វាយបង្គំ​ព្រះ​ក្នុង​ព្រះ​វិហារ​។​

isslma-thum
រូបភាពរថយន្តដែលបានផ្ទុះឆេះនៅក្បែរវិហារ Thornlie នៅអូស្រ្តាលី។

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ អ្វី​ជា​ការ​កត់សម្គាល់​មុន​ហេតុការណ៍​នេះ​កើតឡើង​ គេ​សង្កេត​ឃើញ​មាន​រូបគំនូរ​ប្រឆាំង​រដ្ឋ​អ៊ី​ស្លា​ម​នៅ​តាម​ជញ្ជាំង​នៅ​ខាងក្រៅ​វិហារ​ Thornlie​ ដែល​មាន​ទីតាំង​ក្បែរ​មហាវិទ្យាល័យ​អ៊ី​ស្លា​ម​អូស្ត្រាលី​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្ត្រាលី​បាន​រាយការណ៍​ថា​ មិន​មាន​នរណា​ម្នាក់​រង​របួស​ក្នុង​ហេតុការណ៍​នេះ​។​

​តាម​សេចក្តីថ្លែងការណ៍​របស់​ប៉ូលិស​ យ៉ាង​ហោច​ណាស់​មាន​រថយន្ត​ចំនួន​បួន​គ្រឿង​ត្រូវ​បាន​ខូចខាត​ក្នុង​ការ​វាយប្រហារ​នោះ​នៅ​ម៉ោង​ 8​ យប់​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដដែល​បញ្ជាក់​ថា​ សាក្សី​ម្នាក់​បានឃើញ​មនុស្ស​ចំនួន​បី​នាក់​រត់​ចេញពី​តំបន់​ដែល​កើតហេតុ​ការណ៍​នោះ​។​
​លោក​ Yahya​ Adel​ Ibrahim​ អ្នកតំណាង​វិហារ​អ៊ី​ស្លា​ម​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ Facebook​ ដោយ​និយាយ​ថា​៖«​នេះ​គឺជា​ទ​ង្វើ​ដ៏​ព្រៃផ្សៃ​ដែល​គួរ​ឱ្យ​ស្អប់ខ្ពើម​ ប៉ុន្តែ​យើង​មិនដឹង​ថា​ សកម្មភាព​នេះ​បង្ក​ឡើង​ដោយ​មនុស្ស​ម្នាក់​ ឬ​ជា​ក្រុម​នោះ​ទេ»​។​

​លោក​បាន​បន្ថែម​ថា​៖​ «​ទោះបីជា​មាន​ហេតុការណ៍​បំផ្ទុះ​រថយន្ត​នេះ​ក៏​ដោយ​ ក៏​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះ​វិហារ​នៅ​តែ​បន្ត​ធ្វើការ​ថ្វាយបង្គំ​ ដោយ​មិន​មានការ​ភ័យ​ខ្លាច​ បើ​ទោះបីជា​មានការ​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម​ក៏​ដោយ»​៕

​ប្រភព​:CNA

Share

Image
Image
Image