ភ្នំពេញ៖ នៅសម័យបុរាណយុវជនខ្មែរ ត្រូវទៅរៀននៅតាមទីវត្តអារាម ដើម្បីទទួលបានចំណេះដឹងផ្សេងៗ ហើយការស្មូត គឺជាវិជ្ជាមួយ ដែលគេពេញនិយមរៀនផងដែរនាសម័យនោះ។ ចំណែកកូនស្រីវិញ ក៏ត្រូវរៀនក្បួនច្បាប់កំណាព្យស្មូត នៅក្នុងផ្ទះផងដែរ ដើម្បីអប់រំកូនចៅ។ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ការស្មូតកំណាព្យ មិនសូវឃើញមានអ្នករៀន និងចេះច្រើនដូចពីមុនឡើយ ហើយមានយុវជនមួយចំនួនថែមទាំងមានភាពភ័យខ្លាចនៅពេលឮស្មូតទៀតផង។ ខុសពីយុវជននានា យុវជន សាង ចន្ថា បែរជាចាប់អារម្មណ៍រៀនស្មូត ហើយមិនសូវចូលចិត្តចម្រៀងសម័យទៅវិញ។
តើស្មូតមានអ្វីពិសេសទើបធ្វើឲ្យយុវជន សាង ចន្ថា មានការចាប់អារម្មណ៍ខិតខំរៀនរហូតក្លាយជាគ្រូបង្រៀនស្មូតបែបនេះ? ដើម្បីជ្រាបកាន់តែច្បាស់សូមស្ដាប់ជីវព័ត៌មាន ដែលរៀបចំដោយកញ្ញា ច្រឹក ស្រីអូន ដូចទៅ៖