en     km
en     km

​យុវជន​មួយ​ក្រុម​ជំរុញ​ពលរដ្ឋ​ ឱ្យ​យល់​ដឹង​ពី​គណនេយ្យ​ភាព​ និង​តម្លាភាព​ថវិកា​មូលដ្ឋាន​

Share

សន្និសិទសារព័ត៌មានស្តីពី«ការបង្ហាញពីលទ្ធផលនៃគម្រោង ផ្តួចផ្តើមរបស់យុវជន ក្នុងការលើកកម្ពស់គណនេយ្យភាព និងតម្លាភាពថវិការថ្នាក់មូលដ្ឋាន» នាព្រឹកថ្ងៃទី ០៥ កុម្ភៈ ឆ្នំា ២០១៦នេះ នៅរាជធានីភ្នំពេញ
សន្និសីទសារព័ត៌មានស្តីពី “ការបង្ហាញពីលទ្ធផលនៃគម្រោងផ្តួចផ្តើមរបស់យុវជន ក្នុងការលើកកម្ពស់គណនេយ្យភាព និងតម្លាភាពថវិកាថ្នាក់មូលដ្ឋាន” នាព្រឹកថ្ងៃទី០៥ កុម្ភៈ ឆ្នំា ២០១៦នេះ នៅរាជធានីភ្នំពេញ

ភ្នំពេញ៖  យុវជន​មួយ​ក្រុម​បាន​ផ្តួចផ្តើម​ និង​ជំរុញ​ប្រជាពលរដ្ឋ​ឱ្យ​យល់​ដឹង​ពី​គណនេយ្យ​ភាព​ និង​តម្លាភាព​ថវិកា​នៅ​ក្នុង​ឃុំ​-​សង្កាត់​ ខ្លួន​ ដោយ​ជ្រើសរើស​យក​ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ដើម្បី​សកម្មភាព​នេះ​។​ នេះ​បើ​តាម​ការ​បង្ហាញ​របស់​ក្រុម​យុវជន​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ “​ការ​បង្ហាញ​ពី​លទ្ធផល​នៃ​គម្រោង​ផ្តួចផ្តើម​របស់​យុវជន​ ក្នុង​ការ​លើកកម្ពស់​គណនេយ្យ​ភាព​ និង​តម្លាភាព​ថវិកា​ថ្នាក់​មូលដ្ឋាន​”​ នា​ព្រឹក​ថ្ងៃ​ទី​០៥​ កុម្ភៈ​ ឆ្នាំ​២០១៦​ នេះ​ នៅ​រាជធានី​ភ្នំពេញ​។​

កញ្ញា​ ទួន​ សា​វន
កញ្ញា​ ទួន​ សា​វន

​កញ្ញា​ ទួន​ សា​វន​ មេឃុំ​កំពង់ព្រះ​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​បាន​អះអាង​ថា​ ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​កញ្ញា​ ភាគច្រើន​បាន​អស់​មន្ទិល​សង្ស័យ​នៅ​ការ​ចាយវាយ​ថវិកា​របស់​ឃុំ​-​សង្កាត់​ ព្រោះ​មន្ត្រីឃុំ​-​សង្កាត់​ បាន​បើក​សិទ្ធិ​យ៉ាង​ទូលាយ​ ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ដឹង​ឮ​នៅ​ការ​ចាយវាយ​ថវិកា​របស់​ឃុំ​-​សង្កាត់​។​

​កញ្ញា​ សា​វន​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​តែ​មក​ចូលរួម​រាល់​កិច្ចប្រជុំ​ របស់​ឃុំ​ទៅ​លើ​គម្រោង​នានា​ឱ្យ​បានជា​ប្រចាំ​ ដើម្បី​រួមចំណែក​ក្នុង​អភិវឌ្ឍ​ភូមិ​-​ឃុំ​ ឱ្យ​កាន់តែ​រីក​ចម្រើន​ ពិសេស​ កញ្ញា​ អំពាវនាវ​ដល់​មេ​ភូមិ​ មេឃុំ​ ដទៃ​ទៀត​ ត្រូវ​តែ​ផ្តល់​ព័ត៌មាន​ឱ្យ​ បាន​ទូលាយ​ទាក់ទង​ទៅ​នឹង​ការ​ចាយវាយ​ថវិកា​របស់​ខ្លួន​។​

​យុវតី​ ភឿ​ក​ ដា​វី​ តំណាង​យុវជន​ នៃ​ការ​ផ្តួចផ្តើម​បង្កើន​គម្រោង​ស្តី​ពី​ គណនេយ្យ​ភាព​ និង​តម្លាភាព​ថវិកា​ថ្នាក់​មូលដ្ឋាន​នេះ​ បានឱ្យ​ដឹង​ថា​ ដើម្បី​លើកកម្ពស់​សិទ្ធិ​ប្រជាពលរដ្ឋ​ និង​ជំរុញ​ឱ្យ​ពលរដ្ឋ​ចូលរួម​ឱ្យ​សកម្ម​ក្នុង​ការ​ដឹង​ឮ​ការ​រាល់​ការ​ចំណាយ​ថវិកា​របស់​ឃុំ​យ៉ាង​ដូច្នេះ​ថា​៖​ «​ខ្ញុំ​ចង់ឱ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​ពី​ការ​ចាត់ចែង​របស់​ឃុំ​ឱ្យ​ច្រើន​ ព្រោះ​មាន​សារៈសំខាន់​ក្នុង​ការ​អភិវឌ្ឍ​ឃុំ​របស់​គាត់​ បើ​គាត់​យល់​ដឹង​ហ្នឹង​ ភូមិ​របស់​គាត់​មានការ​អភិវឌ្ឍ​ បើ​គាត់​ហៃអើ​ ជា​លក្ខណៈ​ចុះ​សំណូមពរ​ផ្លូវថ្នល់​គាត់​អត់​ហ៊ាន​ អ​ញ្ចឹ​ង​មាន​តែ​ភូមិ​គាត់​អត់​រហូត​»​។​

លោក​ ប៉ិច​ ពិសី
លោក​ ប៉ិច​ ពិសី

លោក​ ប៉ិច​ ពិសី​ នាយក​កម្មវិធី​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​នេះ​ បានឱ្យ​ដឹង​ថា​ អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន​ចាប់ផ្តើម​យកចិត្តទុកដាក់​ដោះស្រាយ​ក្តី​កង្វល់​ប្រជាពលរដ្ឋ​គួរ​ឱ្យ​កត់សម្គាល់​។​ ប៉ុន្តែ​ប្រជាពលរដ្ឋ​អះអាង​ថា​ ពួក​គេ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​បាន​ទូលំទូលាយ​នៅឡើយ​ជុំវិញ​បញ្ហា​គណនេយ្យ​ភាព​ និង​តម្លាភាព​ថវិកា​ឃុំ​-​សង្កាត់​នៅឡើយ​។​

​លោក​ ប៉ិច​ ពិសី​ និយាយ​ថា​៖​ «​ យើង​ទទួលស្គាល់​ចំពោះ​ការ​ចេញ​ព័ត៌មាន​ថា​ឃុំ​ខ្លះ​ មាន​ភាព​មិន​ប្រក្រតី​ច្រើន​ ជា​ពិសេស​មាន​អំពើ​ពុក​រលួយ​ និង​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​គ្មាន​ប្រសិទ្ធភាព​ទេ​គឺ​ គាត់​អាច​ទារ​ថវិកា​លើស​ការ​កំណត់​របស់​រដ្ឋ​។​ បញ្ហា​នេះ​គឺជា​ក្តី​បារម្ភ​របស់​អង្គការ​សង្គម​ស៊ី​វិល​ និង​រដ្ឋាភិបាល​ដែរ​ ប៉ុន្តែ​ក្រសួងមហាផ្ទៃ​កំពុង​តែ​យកចិត្ត​ទុក​កំណត់​តម្លៃ​សេវា​សាធារណៈ​ជា​ផ្លូវការ​ហើយ​»​។​

​ទាក់ទង​នឹង​ការ​ធ្វើ​សកម្មភាព​របស់​ក្រុម​យុវជន​នេះ​ លោក​ ជាង​ សុខ​ នាយក​ប្រតិបត្តិ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ (YRDP)​ បាន​សាទរ​ចំពោះ​សកម្មភាព​យុវជន​ក្នុង​ការ​ជួយ​សង្គម​ជាតិ​នេះ​។​ ប៉ុន្តែ​លោក​ថា​ យុវជន​ភាគច្រើន​នៅ​តែ​មាន​បញ្ហា​ប្រឈម​ក្នុង​ការ​ចុះ​ជួយ​ប្រជាពលរដ្ឋ​ ដោយសារ​ខ្វះ​ការ​សហការ​របស់​អាជ្ញាធរ​តាម​មូលដ្ឋាន​មួយ​ចំនួន​ផង​ដែរ​៕

Share

Image
Image
Image