en     km
en     km

​ភ្លៀង​នឹង​បន្ត​ធ្លាក់​ក្នុង​រយៈពេល​ពី​រស​ប្តា​ហ៍​

Share

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ភ្លៀងនឹងបន្តធ្លាក់ក្នុងរយៈពេល ១១ថ្ងៃ នៅពាសពេញប្រទេសកម្ពុជាដោយសារប្រទេសកម្ពុជាទទួលរងឥទ្ធិពលខ្យល់មូសុងនិរតី និងជ្រលងសម្ពាធទាប។

water-h3

ក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បត្តិ៍ ទី ២៩ ខែមិថុនា ក្រសួងធនធានទឹកនិងឧត្តុនិយមបញ្ជាក់ថា ភ្លៀងនឹងចាប់ផ្តើមធ្លាក់ចាប់ពីថ្ងៃទី២៩ខែមិថុនា បន្តរហូតដល់ថ្ងៃទី៨ ខែកក្កដា។  ពោលគឺ ចាប់ពីថ្ងៃទី ២៩ ខែមិថុនា ដល់ថ្ងៃទី ០២ ខែកក្កដា តំបន់វាលទំនាប និងតំបន់ខ្ពង់រាប អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ។ និងតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីបង្គួរទៅច្រើន។

ជាមួយគ្នានេះ ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៨ ខែកក្កដា ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយពីមធ្យមទៅច្រើនក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងនោះតំបន់ទំនាបកណ្ដាលភាគពាយ័ព្យ និងតំបន់មាត់សមុទ្រអាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន៕

 

Share

Image
Image
Image