en     km
en     km

​ព្រះមហាក្សត្រ​ចែក​សញ្ញាប័ត្រ​ឲ្យ​និស្សិត​ជា​លើក​ដំបូង

Share

ភ្នំពេញ​៖​ព្រះមហាក្សត្រ​ព្រះបាទ​ នរោត្ដម​ សីហ​មុនី​ នៅ​ថ្ងៃ​ពុធ​ ទី​២៥​ មក​រា​ នេះ​ ព្រះ​អង្គ​បាន​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​មក​ពី​​ សាកលវិទ្យាល័យ​ពុទ្ធិកសីហ​មុនី​រាជា​។​ការ​ដែល​ព្រះមហាក្សត្រ​យាង​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​ថ្ងៃនេះ​ គឺជា​លើក​ដំបូង​ហើយ​ក្នុង​ឋានៈ​ព្រះ​អង្គជា​ព្រះមហាក្សត្រ​កម្ពុជា​។​

និស្សិតមកពីសាកលវិទ្យាល័យ ពុទ្ធិកសីហមុនីរាជា ទទួលសញ្ញាប័ត្រពីព្រះមហាក្សត្រ
និស្សិតមកពីសាកលវិទ្យាល័យ ពុទ្ធិកសីហមុនីរាជា ទទួលសញ្ញាប័ត្រពីព្រះមហាក្សត្រ
តាម​សេចក្ដីរាយការណ៍​របស់​អ្នករាយការណ៍​ព័ត៌មាន​នៃ​វិទ្យុ​ស្ដ្រី​ និស្សិត​មក​ពី​​ ​សាកលវិទ្យាល័យពុទ្ធិកសីហ​មុនី​រាជា​ ដែល​ទទួល​សញ្ញាប័ត្រ​ពី​ព្រះ​អង្គ​មាន​ចំនួន​ ៣៥០​អង្គ​ នាក់​ ហើយ​ពិធី​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ព្រះ​បរមរាជវាំង​។​

​និស្សិត​ជា​ច្រើន​បាន​សម្ដែង​ការ​សាទរ​និង​រំភើប​ខណៈ​ដែល​ពួក​គេ​បាន​ទទួល​សញ្ញាប័ត្រ​ដោយ​ផ្ទាល់​ពី​ព្រះមហាក្សត្រ​។​ តាម​ទម្លាប់​ការ​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​ច្រើន​តែ​ធ្វើ​ឡើង​ដោយ​ប្រ​មុខ​រដ្ឋាភិបាល​៕

Share

Image
Image
Image