en     km
en     km

​គោលដៅ​អភិវឌ្ឍន៍​ន​រិ​ន្ត​រ​ភាព​ (SDG)​ នឹង​បញ្ចប់​ភាព​ក្រីក្រ​របស់​ជន​ពិការ​

Share

disable-person-cover-01
រូបតំណាង


​នៅ​ក្នុង​ប្រទេស​កម្ពុជា​មានច្បាប់​ យន្តការ​ និង​ផែនការ​ជាតិ​ សម្រាប់​ការពារ​និង​លើក​ស្ទួយ​សិទ្ធិ​ជន​ពិការ​ ប៉ុន្តែ​មានការ​កត់​សម្គាល់ថា​ ជន​ពិការ​នៅ​កម្ពុជា​ នៅ​តែ​មាន​បញ្ហា​ប្រឈម​ ក្នុង​នោះ​បញ្ហា​កាត់​បន្ថយ​ភាព​ក្រីក្រ​ បញ្ហា​មូលនិធិ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​ និង​សុខមាលភាព​របស់​ជន​ពិការ​នៅ​តែ​ចោទ​ជា​ប្រចាំ​។​

​អង្គការ​សង្គម​ស៊ី​វិល​លើក​ឡើង​ថា​ គោលដៅ​អភិវឌ្ឍន៍​និរន្ត​ភាព​ (SDG)​ នឹង​ផ្ដល់​ឱកាស​ដល់​ជន​ពិការ​បាន​ប្រសើរ​ជាង​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ (MDG)​។​

​នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ ADD​ អន្តរជាតិ​ លោក​ ស្រី​ វណ្ណ​ថុ​ន​ បាន​មាន​ប្រសាសន៍​ នៅ​ក្នុង​កម្មវិធី​ទិវា​ជន​ពិការ​កម្ពុជា​លើក​ទី​១៧​ និង​ទិវា​ជន​ពិការ​អន្តរជាតិ​លើក​ទី​៣៣​ នា​ថ្ងៃ​ទី​ ០៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​រាជធានី​ភ្នំពេញ​ថា​ ប្រទេស​កម្ពុជា​ដែល​បាន​ដើរ​តាម​គោលដៅ​អភិវឌ្ឍ​សហស្ស​វត្សរ៍​ (MDG)​ មិន​បាន​បញ្ជាក់​ច្បាស់លាស់​ពី​ពិការ​ភាព​នៅ​ក្នុង​សូចនា​ការ​សហស្ស​វត្សរ៍​ទេ​ ជា​ហេតុ​ធ្វើ​ឲ្យ​ជន​ពិការ​នៅ​តែ​រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​។​

​លោក​ ស្រី​ វណ្ណ​ថុ​ន​ បាន​បន្ត​ទៀត​ថា​ជន​ពិការ​ ដែល​ជា​យុវជន​មាន​លើស​ពី​ ៥០​ ភាគរយ​ ហើយ​អ្នក​ដែល​មាន​អាយុ​ក្រោម​៣៥​ឆ្នាំ​មាន​ ៧០​ ភាគរយ​ ដែល​ពួក​គាត់​ជួប​បញ្ហា​ប្រឈម​ដូច​ជា​ ការ​អប់រំ​នៅ​មាន​កម្រិត​ ឱកាស​ការងារ​តិច​ ជា​ហេតុ​ធ្វើ​ឲ្យ​ជន​ពិការ​ទាំងនោះ​នៅ​តែ​រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​។​ លោក​ ស្រី​ វណ្ណ​ថា​ បាន​មាន​ប្រសាសន៍​បន្ត​ថា​៖​ «​បច្ចុប្បន្ន​នេះ​ ដូច​ជា​ខ្ញុំ​បញ្ជាក់​ជូន​អ​ញ្ចឹ​ង​ គឺ​ដោយសារ​ពិការ​ភាព​មិន​បាន​រំលេច​នៅ​ក្នុង​សូចនាករ​នៅ​ MDG​ ដូច្នេះ​ធ្វើ​ឲ្យ​មានការ​សិក្សា​ឃើញ​ថា​ ជន​ពិការ​នៅ​តែ​នៅ​ក្នុង​ភាព​ក្រីក្រ​នៅ​ទ្បើ​យ​ ….»​។​

​នាយក​ប្រតិបត្តិ​អង្គការ​ជន​ពិការ​កម្ពុជា​ លោក​ ងិ​ន​ សៅ​រ័​ត្ន​ បាន​មាន​ប្រសាសន៍​ទាក់ទង​នឹង​បញ្ហា​ប្រឈម​របស់​ជន​ពិការ​ថា​ ជន​ពិការ​កំពុង​តែ​ជួប​ការ​លំបាក​ទាក់ទង​នឹង​ការ​សិក្សា​ នឹង​ឱកាស​ការងារ​។​ លោក​បន្ត​ថា​ ជន​ពិការ​មួយ​ចំនួន​ពុំ​មាន​លទ្ធភាព​បន្ត​ការ​សិក្សា​ មួយវិញទៀត​ ជន​ពិការ​នៅ​តែ​មិន​ទទួល​បាន​ឱកាស​ការងារ​ បើ​ទោះបីជា​ពួក​គេ​បាន​បញ្ចប់​ការ​សិក្សា​ក៏​ដោយ​។​
disable-person-02​លោក​ ងិ​ន​ សៅ​រ័​ត្ន​បាន​បញ្ជាក់​ថា​ ប្រសិនបើ​យុវជន​ រាប់​ម៉ឺន​នាក់​ជា​ជន​ពិការ​ មិន​ទទួល​បាន​ឱកាស​ការងារ​ធ្វើ​ទេ​នោះ​ ពួក​គាត់​នឹង​ជា​បន្ទុក​ទៅ​ដល់​រដ្ឋាភិបាល​ និង​ជា​បន្ទុក​ទៅ​ដល់​ក្រុម​គ្រួសារ​ ហើយ​ក៏​ជា​រឿង​មួយ​ដែល​មិន​អាច​ទទួលយក​បាន​ទេ​ ថា​ការ​អភិវឌ្ឍ​សម្រាប់​ទាំងអស់​គ្នា​ ដោយ​មិន​បាន​បញ្ចូល​ជន​ពិការ​នៅ​ក្នុង​ករណី​មាន​គ្រោះ​ថា្ន​ក់​ សម្រាប់​ការ​ប្រកួតប្រជែង​នៅ​ក្នុង​អាស៊ាន​ និង​ការ​ប្រកួតប្រជែង​នៅ​ក្នុង​ប្រទេស​។​
​លោក​ ងិ​ន​ សៅ​រ័​ត្ន​ បាន​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ក្នុង​គោលដៅ​ អភិវឌ្ឍ​និរន្តរភាព​ ដែល​នឹង​អនុវត្ត​នៅ​ពេល​ខាង​មុខ​នេះ​ នឹង​អាច​បញ្ចប់​ភាព​ក្រី​ក​ក្រ​របស់​ជន​ពិការ​។​ លោក​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​ «​វា​អាច​នឹង​បញ្ចប់​ដែរ​ ប្រសិនបើ​គេ​មាន​សូចនាករ​ច្បាស់លាស់​ ហើយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ច្បាស់លាស់​។​ តែ​ប្រសិនបើ​មិន​មានការ​អនុវត្ត​ គ្រាន់តែ​មាននៅ​ក្នុង​សូចនាករ​ វា​ហាក់ដូចជា​មាន​តែ​នៅ​លើ​ក្រដាស​អ​ញ្ចឹ​ង​ ជន​ពិការ​នៅ​តែ​រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​…»​។​

​ឮ​ទាក់ទង​នឹង​ការ​លើក​ទ្បើ​ង​នៃ​គោលដៅ​អភិវឌ្ឍ​និរន្តរភាព​នេះ​ដែរ​ អគ្គលេខាធិការ​រង​នៃ​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​និង​យុវ​នីតិសម្បទា​ លោក​ នេ​ត​ អ៊ុ​ន​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ លោក​មិន​ទាន់​អាច​ឆ្លើយ​តប​ ថា​តើ​ក្រសួង​សង្គមកិច្ច​នឹង​ចូលរួម​ធ្វើ​អ្វីខ្លះ​នោះ​ទេ​ នៅ​ក្នុង​ផែនការ​គោលដៅ​អភិវឌ្ឍ​និរន្តរភាព​ ដោយសារ​តែ​ផែនការ​នេះ​មិន​ទាន់​បាន​ទៅ​ដល់​ដៃ​ក្រសួង​សង្គមកិច្ច​នៅ​ទ្បើ​យ​។​ «​ផែនការ​នេះ​បើ​មិន​ទាន់​បាន​ផ្សព្វផ្សាយ​ជ្រួតជ្រាប​ យើង​មិន​ទាន់​ដឹង​ថា​ តើ​យើង​នឹង​អនុវត្ត​យ៉ាងម៉េច​ឲ្យ​បាន​ទូលំទូលាយ​ ឲ្យ​បាន​ប្រសិទ្ធភាព​ទេ​។​ លើកលែងតែ​ផែនការ​របស់​ SDG​ ហ្នឹង​បាន​ដល់​ដៃ​ហើយ​ យើង​បាន​សិក្សា​ ហើយ​យើង​បាន​ផ្សព្វផ្សាយ​ ហើយ​បើ​យើង​ដឹង​ថា​ត្រូវធ្វើ​យ៉ាងម៉េច​…»​។​

​សូម​បញ្ជាក់​ថា​ វេទិកា​ស្តី​ពី​ជន​ពិការ​កម្ពុជា​លើក​ទី​១៧​នេះ​ មាន​គោលបំណង​សំខាន់​រួម​បី​ ៖​ទី​មួយ​ អបអរសាទរ​ទិវា​ជន​ពិការ​អន្តរជាតិ​ និង​ជន​ពិការ​កម្ពុជា​៣​ធ្នូ​ ទី​ពីរ​ ផ្តល់​ឱកាស​ដល់​ជន​ពិការ​គ្រប់​ប្រភេទ​ មក​ពី​បណ្តា​ខេត្ត​លើក​ទ្បើ​ង​ពី​ក្តី​កង្វល់​ និង​បញ្ហា​ប្រឈម​របស់​ខ្លួន​ទៅ​ដល់​អ្នក​ពាក់ព័ន្ធ​ និង​ទី​បី​ បង្កើន​ការ​យល់​ដឹង​ដល់​ជន​ពិការ​ស្តី​ពី​សិទ្ធិ​ ច្បាប់​ ស្តី​ពី​កិច្ច​ការពារ​និង​លើកកម្ពស់​សិទ្ធិ​ជន​ពិការ​ អនុសញ្ញា​ស្តី​ពី​សិទ្ធិ​ជន​ពិការ​ និង​គោលដៅ​អភិវឌ្ឍ​ដើម្បី​និរន្តរភាព​(SDG)​។​

​សូម​ជម្រាប​ដែរ​ថា​ អង្គការ​ជន​ពិការ​កម្ពុជា​ត្រូវ​បាន​ង្កើ​ត​ទ្បើ​ង​នៅ​ក្នុង​ឆ្នាំ​ ១៩៩៤​ ហើយ​បច្ចុប្បន្ន​ អង្គការ​ជន​ពិការ​កម្ពុជា​មាន​សមាជិក​ជា​ជន​ពិការ​នៅ​ទូ​ទាំង​២៥​រាជធានី​ខេត្ត​ប្រមាណ​ជា​ ១​ ម៉ឺន​ ៥​ពាន់​នាក់​៕

Share

Image
Image
Image