en     km
en     km

អ្នក​តវ៉ា​មក​ពី​ស្រុកស្រែ​អំបិល​នៅ​តែ​មិន​ទទួល​បានការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល​(មានសំឡេង)

Share

​ភ្នំពេញ​៖​ ក្រោយ​ពី​បញ្ចប់​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​ ២៦​ ខែធ្នូ​ រួច​មក​ក្រុម​ប្រជាពលរដ្ឋ​ដែល​ភាគច្រើន​សុទ្ធសឹងតែ​ជា​ស្ដ្រី​មក​ពី​ខេត្ដកោះកុង​កំពុង​ស្នាក់​នៅ​វត្ត​សាមគ្គី​រង្សី​ក្នុង​រាជធានី​ភ្នំពេញ​ គឺ​នៅ​តែ​មិន​ទាន់​ទទួល​បាន​ចម្លើយ​ណាមួយ​ជាក់លាក់​ពី​ក្រសួង​រៀបចំ​ដែនដី​ និង​ក្រសួង​ពាក់ព័ន្ធ​នោះ​ទេ​នៅ​ថ្ងៃ​ទី​ ២៧​ ខែធ្នូ​ នេះ​។​

 

wo1
ស្រ្ដីមកពីខេត្ដកោះកុងសុំអន្ដរាគមន៍ពីក្រសួងរៀបចំដែនដីកំពុងស្នាក់នៅវត្ដសាមគ្គីរង្សី

ករណី​នេះ​អ្នក​សារព័ត៌​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ក្រសួង​ដែនដី​បាន​ទេ​។​ ប៉ុន្ដែ​បើ​តាម​ការ​បញ្ជាក់​ពលរដ្ឋ​ទាំងអស់​ដែល​មាន​ទំនាស់​ដីធ្លី​មក​ពី​ខេត្ដ​កោះ​គឺ​សុខចិត្ដ​ស្លាប់​រស់នៅ​ភ្នំពេញ​ប្រសិនបើ​គ្មាន​ដំណោះស្រាយ​។​ ​ប្រជាពលរដ្ឋ​ដែល​មាន​គ្នា​ប្រមាណ​ជា​ ២០០​នាក់​ភាគច្រើន​ជា​ស្ត្រី​រង​គ្រោះ​ដីធ្លី​មក​ពី​ខេត្តកោះកុង​ក្រោយ​បញ្ចប់​ការ​ធ្វើ​សន្និសីទកាសែត​កាលពី​ថ្ងៃ​ម្សិលមិញ​ រហូត​ដល់​ថ្ងៃ​ទី​ ២៧​ ខែធ្នូ​ នេះ​គឺ​មិន​ទាន់​បាន​ទទួល​បាន​ដំ ណោះស្រាយ​ពី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​នោះ​ទេ​។​

wo2
កុមារដែលតាមឪពុកមកតវ៉ាសុំអន្ដរាគមន៍ពីក្រសួងដែនដីដែលស្នាក់នៅវត្ដសាមគ្គីរង្សី

​តំណាង​ពលរដ្ឋ​ម្នាក់​ដែល​មាន​វ័យ​ប្រមាណ​ជាង​ ៦០​ឆ្នាំ​លោក​ លក្ខណ៍​ ខ្មៅ​ មាន​ប្រសាសន៍​ថា​ លោក​ក៏​ដូច​ជា​អ្នក​ភូមិ​ដទៃ​ទៀត​ដែល​ម​កំពុង​ស្នាក់​នៅ​វត្ដ​សាមគ្គី​រង្សី​នេះ​គឺ​មិន​ត្រឡប់​ទៅ​វិញ​ទេ​ប្រសិនបើ​ក្រសួង​រៀបចំ​ដែនដី​គ្មាន​ដំណោះស្រាយ​ពិតប្រាកដ​សម្រាប់​ពួក​គាត់​។​ បុរស​វ័យ​ចំណាស់​ដែល​មាន​សម្បុរ​ខ្មៅ​ រូបរាង​ស្គមស្គាំង​រូប​នេះ​សង្កត់ធ្ងន់​ថា​ លោក​សុខចិត្ដ​ស្លាប់​នៅ​ភ្នំពេញ​គឺ​មិន​ត្រឡប់​ទៅ​វិញ​ទេ​ លុះត្រាតែ​ទទួល​បាន​ដំណោះស្រាយ​ពី​បញ្ហា​ដីធ្លី​របស់​លោក​ដែល​ត្រូវ​ក្រុមហ៊ុន​លោក​ ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ និង​ក្រុមហ៊ុន​របស់​លោក​ ហេង​ ហ៊ុយ​ រំលោភ​យក​។​ ​លោក​ លក្ខណ៍​ ខ្មៅ​៖«​បាទ​ទៅ​ធ្វើ​ម៉េច​បើ​យើង​ទាមទារ​ទឹកដី​យើង​មិន​បាន​ទៅ​វិញ​ក៏​ងាប់​ព្រោះ​អត់​ដី​ធ្វើការ​កសិកម្ម​ហើយ​ទៅ​ធ្វើ​ម៉េច​ មកនេះ​គឺ​បាត់បង់​ទឹកដី​បាន​មក​មិនមែន​ចង់​មក​ភ្នំពេញ​នេះ​ធ្វើ​ឲ្យ​ខូច​ចរាចរណ៍​គេ​ទេ​»​។

​លោក​ លក្ខណ៍​ ខ្មៅ​ ក៏​បាន​ទទូច​ផង​ដែរ​ដល់​រដ្ឋអំណាច​សូម​មើលឃើញ​ពី​ទុក្ខវេទនា​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​កំពុង​តែ​ស្រែកយំ​ព្រោះ​រង​អំពើ​អយុត្ដិធម៌​ផង​។​

pva
អ្នកស្រី ផាវ ញ៉ឺង

​ចំ​ណែ​អ្នកស្រី​ ផាវ​ ញ៉ឺ​ង​ តំណាង​ឱ្យ​ក្រុម​ស្ត្រី​រង​គ្រោះ​ដីធ្លី​១៧១​នាក់​ នឹង​កំពុង​តែ​ព្យូ​រ​សេរ៉ូម​ កូន​អាយុ​ជាង​ ១​ខួប​ផង​បាន​ថ្លែង​ថា​ អ្នកស្រី​មិន​ចង់​នាំ​កូន​តូច​មក​តវ៉ា​ នៅ​ភ្នំពេញ​ដូចនេះ​ទេ​ ក៏​ប៉ុន្ដែ​ព្រោះតែ​អ្នកស្រី​ និង​អ្នក​ផ្សេង​ទៀត​អស់ជម្រើស​ទើប​នាំ​គ្នា​មក​ភ្នំពេញ​ដើម្បី​តវ៉ា​ទាំង​គ្មាន​ប្រាក់​មួយ​រៀល​នៅ​និង​ខ្លួន​។​

​អ្នកស្រី​ ផាវ​ ញ៉ឺ​ង​៖«​ខ្ញុំ​ខ្ចី​លុយ​គេ​ ២០​ម៉ឺន​មក​ ពេល​មើល​កូន​(​ឈឺ​)​អស់​លុយ​តេ​ទៅ​ឲ្យ​ប្ដី​ចងការ​គេ​២០​ម៉ឺន​ទៀត​តែ​ឥឡូវ​អស់​ទៀត​ កូន​ខ្ញុំ​មិន​ទាន់​ជា​ទេ​តែបើ​ខ្ញុំ​ទៅ​ផ្ទះ​ក៏​មានអី​ព្យាបាល​កូន​ដែរ​អ​ញ្ចឹ​ង​ខ្ញុំ​នៅ​ទី​នេះ​ដើម្បី​ឲ្យ​បងប្អូន​សាធារណៈជន​មើលឃើញ​ និង​ដើម្បី​ឲ្យ​សម្ដេច​ ហ៊ុន​ សែន​ ប្រមើល​មើល​ឲ្យ​ឃើញ​ថា​កូន​វេទនាណាស់​គួរតែ​ព​ន្លឿ​ន​ដោះស្រាយ​ឲ្យ​យើងខ្ញុំ​ដើម្បី​ឲ្យ​ឆាប់​បាន​វិល​ទៅ​ជួបជុំ​គ្រួសារ​វិញ​»​។​

​បន្ថែម​ពី​នេះ​អ្នកស្រី​ ផាវ​ ញ៉ឺ​ង​ ក៏​ស្នើ​សុំ​ឲ្យ​សម្ដេច​ ហ៊ុន​ សែន​ ជួយ​ដល់​ក្រុម​អ្នកស្រី​និង​អ្នក​ភូមិ​ទាំង​១៧១​នាក់​ដែល​រង​គ្រោះ​ព្រោះ​ការ​រំលោភ​ដីធ្លី​នេះ​ផង​ ព្រោះ​ក្រុម​អ្នកស្រី​លំបាក​ណាស់​សព្វថ្ងៃ​។​

wo3
អាហាររបស់ក្រុមស្រ្ដីរងគ្រោះដីធ្លីមកពីខេត្ដកោះកុងស្នាក់នៅវត្ដសាមគ្គីរង្សី

ករណី​ប្រជា ពលរដ្ឋ​នៅ​ខេត្ដកោះកុង​មក​រាជធានី​ភ្នំពេញ​សុំ​អន្ដរាគមន៍​ពី​ក្រសួង​រៀបចំ​ដែនដី​នគរូបនី យកម្ម​ និង​សំ ណង់​នេះ​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែ នដី​បាន​ទេ​នៅ​ថ្ងៃ​ទី​ ២៧​ ខែធ្នូ​ នេះ​។​ចំណែក​ក្រុមហ៊ុន​របស់​ លោក​ ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ និង​ក្រុមហ៊ុន​របស់​លោក​ ហេង​ ហ៊ុយ​ ក៏​មិន​មាន​ប្រភព​ទាក់ទង​ដែរ​។​ បើ​តាម​ការ​ឱ្យ​ដឹង​ពី​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​មក​ពី​ខេត្តកោះកុង​ បញ្ជាក់​ថា​  ទំនាស់​ដីធ្លី​ដែល​បាន​កើត​ទ្បើ​ង​នេះ​គឺ​ចាប់តាំងពី​ឆ្នាំ​២០០៦​មក​ម្លេះ​ ហើយ​ពួក​គាត់​ក៏​បាន​ដាក់​ញត្តិ​រក​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ពាក់ព័ន្ធ​រួច​ហើយ​ដែរ​ ក៏​ប៉ុន្តែ​ដោយសារ​តែ​គ្មាន​ការ​ឆ្លើយ​តប​ទើប​ពួក​គាត់​សម្រេ ច​ទ្បើ​ង​មក​ភ្នំពេញ​ជា​ថ្មី​ទៀត​ដើម្បី​តាមដាន​ញាត្តិ​របស់​ពួក​គាត់​។​ បច្ចុប្បន្ន​អ្នក​រង​គ្រោះ​ដីធ្លី​ទាំងនេះ​ស្នាក់​នៅ​វត្ត​សាមគ្គី​រង្សី​ជា​បណ្តោះអាសន្ន​រង់ចាំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល​រឿង​ទំនាស់​ដីធ្លី​របស់​ពួក​គាត់​៕

Share

Image
Image
Image