en     km
en     km

អ្នកជំនាញ​​សេដ្ឋកិច្ច​​សាទរ​ នាយក​រដ្ឋមន្ដ្រី​​បំបាត់​​អំពើ​​ពុក​​រលួយ​​ក្នុង​​សេវា​​ដឹក​​ជញ្ជូន​

Share

​ភ្នំពេញ ៖ នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ អះអាង​ថា​ការ​ចំណាយ​ក្រៅផ្លូវការ​ក្នុង​សេវា​ដឹក​ជញ្ជូន​ មាន​រហូត​ដល់​៤៨​ភាគរយ​ និង​បាន​បញ្ជា​ឲ្យ​លុប​បំបាត់​ជា​បន្ទាន់​ ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង​របស់​ កម្ពុជា​។​ លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ថ្លែង​នៅ​ក្នុង​ទិវា​ពលកម្ម​អន្ដរជាតិ​ ឯ​ខេត្ត​ព្រះ​សីហ​នុ​ កាលពី​ថ្មីៗ​នេះ​ថា​ រាល់​ការ​ចំណាយ​ក្នុង​សេវាកម្ម​ដឹក​ជញ្ជូន​ ដែល​មាន​៤៨​ភាគរយ​ត្រូវ​ប​ញ្ចូ​ន​ ឱ្យ​ រដ្ឋមន្ដ្រីក្រសួង​សារ​ធា​រណការ​ និង​ដឹក​ជញ្ជូន​ រួម​ទាំង​ភាគី​ពាក់ព័ន្ធ​ធ្វើការ​លុប​បំបាត់​ ។ ​ក្រុម​អ្នកជំនាញ​សេដ្ឋកិច្ច​ សាទរ​សេចក្ដីសម្រេច​របស់​សម្ដេច​ ហ៊ុន​ សែន​ ប៉ុន្តែ​ពួក​គាត់​ផ្ដល់​អនុសាសន៍​ លើ​ប្រសាសន៍​សម្ដេច​។​ កញ្ញា​ ជុំ​ ជោក​ជាតា​ មាន​សេចក្ដី​រាយ​ការ​ណ៍លម្អិត​៖

 

Preah-sihanouk-port-text
កំពុងផែស្វ័យត ខេត្តព្រះសីហនុ រូបភាពពី ៖​​ sihanoukville-marathon

ប្រមុខ​រដ្ឋាភិបាល​បញ្ជាក់​ថា​ ការ​ចំណាយ​ក្រៅផ្លូវការ​លើ​សេវា​ដឹក​ជ​ញ្ចូ​ន​ដែល​មាន​ដូចនេះ​គឺជា​មូលហេតុ​នៃ​អំពើ​ពុក​រលួយ​ ត្រូវ​តែ​លុប​បំបាត់​ជា​បន្ទាន់​ ។​​

​លោកនាយក​រដ្ឋមន្ដ្រី​៖​ «​អាការ​ចំណាយ​ក្រៅផ្លូវការ​នេះ​ យើង​ខិតខំ​លុប​បំបាត់​ ព្រោះ​វា​ ជា​អំពើ​ពុក​រលួយ​មួយ​ ដែល​នាំ​ទៅ​ដល់​ការ​បាត់បង់​ភាព​ប្រកួតប្រជែង​ ហើយ​ការ​បាត់បង់​ភាព​ប្រកួតប្រជែង​ មិនមែន​គ្រាន់តែ​បញ្ហា​របស់​ក្រុមហ៊ុន​ទេ​ ប៉ុន្ដែ​វា​ទាក់ទង​ទៅ​នឹង​កម្មករ​ និង​កសិករ​»​ ។​​

​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បញ្ជាក់​ថា​ការ​ចំណាយ​ក្រៅផ្លូវការ​ លើ​សេវាកម្ម​ដឹក​ជញ្ជូន​ ធ្វើ​ឱ្យ​ប៉ះពាល់​ ចំពោះ​ការ​ប្រកួតប្រជែង​ ទៅ​ផ្សារ​បរទេស​ ហើយ​ប៉ះពាល់​លើ​ការ​ ដេញថ្លៃ​អង្ករ​ទៅ​កាន់​ប្រទេស​ហ្វី​លី​ពី​ន​។​ នេះ​ជា​ការ​បង្ហាញ​តម្លាភាព​មួយ​ របស់​ប្រមុខ​រដ្ឋាភិបាល​ ទាក់ទិន​និង អភិបាលកិច្ច​ សេវា​ ដឹក​ជញ្ជូន​ នៅ​កម្ពុជា​។​ អ្នកជំនាញ​ថា​ វិធានការ​បំបាត់​ ការ​ចំណាយ​ ក្រៅ​ប្រព័ន្ធ​ របស់​រដ្ឋាភិបាល​ លើ​សេ​វ៉ា​ដឹក​ជញ្ជូន​គឺជា​ការបង្កើន​មួយ​ចំពោះ​ប្រាក់​ចំណូល​របស់​រដ្ឋ​ ។​​

​លោក​ ចាន់​ វិបុល​ បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​ មាន​ប្រសាសន៍​ថា​ប្រសិនបើ​ការ​ប្ដេជ្ញា​ចិត្ត​ផ្នែក​នយោបាយ​ ឬ​ក៏​ផ្នែក​រដ្ឋបាល​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ទូលំទូលាយ​ លោក​ គិត​ថា​ សង្គម​ជាតិ​កម្ពុជា​ សន្សំ​លុយ​បាន​ច្រើន​ ។​​

​លោក​ ចាន់​ វិបុល​ ៖​ «​ ខ្ញុំ​ ឃើញ​ថា​ ប្រសិនបើ​ក្នុង​ករណី​ ការ​ប្ដេជ្ញា​ចិត្ត​ផ្នែក​នយោបាយ​ ឬ​ក៏​ ផ្នែក​រដ្ឋបាល​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ទូលំទូលាយ​ ខ្ញុំ​គិត​ថា​សង្គម​ជាតិ​កម្ពុជា​ សន្សំ​លុយ​បាន​ច្រើន​។​ ប្រយោជន៍​ទី​មួយ​ យើង​សន្សំ​ថវិការ​ជាតិ​ ហើយ​និង​ទី​ពីរ​ទៀត​ យើង​សន្សំ​រាល់​ការ​ចំណាយ​របស់​ ប្រជាពលរដ្ឋ​មួយៗ​ នេះ​ប្រសិនបើ​ករណី​ការ​អនុវត្ត​មាន​ប្រសិទ្ធិ​ភាព​ បា៎ទ​» ​។​​

​ចំណែក​លោក​ គី​ សេរី​វ​ឌ្ឃ​ន៍​ បណ្ឌិត​សេដ្ឋកិច្ច​ និង​ជា​អ្នក​ស្រាវជ្រាវ​នៃ​បណ្ឌិតសភា​កម្ពុជា​ និយាយ​ ថាបើ​រាជរដ្ឋាភិបាល​ អាច​កាត់​បន្ថយ​រាល់​ការ​ចំណាយ​ក្រៅ​ប្រព័ន្ធ​ ក្នុង​សេវាកម្ម​ដឹក​ជញ្ជូន​ ដែល​មាន​៤៨​ភាគរយ​នេះ​បាន​ គឺ​ ធ្វើ​ឱ្យ​កំណើនសេដ្ឋកិច្ច​ ខ្លាំង ​។​​

​លោក​ គី​ សេរី​វ​ឌ្ឃ​ន៍​៖​ «​ បាទ​ ចឹ​ង​នៅ​ក្នុង​នោះ​វា​មានការ​យក​លុយ​តាម​ជញ្ជីង​ផង​ ការ​យក​លុយ​តាម​ ប៉ូ​លី​ស​ផង​ ហើយ​ហ្នឹង​ថ្លៃ​ប្រេងសាំង​ ចឹ​ង​វា​ធ្វើ​អោយ​អ្នក​ដឹក​ជញ្ជូន​មួយ​ចំនួន​ត្រូវ​តែ​បង្ខំចិត្ត​ដាក់​ឱ្យ​ធ្ងន់​ ដើម្បី​បាន​ចំនូល​ទៅ​បង់ថ្លៃ​ជញ្ជីង​ ថ្លៃ​ប៉ូ​លី​ស​នេះ​គ្រប់គ្រាន់​…» ​។​​

​បើ​តាម​ លោក​ គី​ សេរី​វ​ឌ្ឃ​ន៍​ តម្លៃ​ដឹក​ជញ្ជូន​នៅ​ប្រទេស​កម្ពុជា​ គឺ​មាន​តម្លៃ​ខ្ពស់​ជាងគេ​ នៅ​ក្នុង​ ចំនោម​ប្រទេស​ ដែល​ជា​តំបន់​អាស៊ាន​។​ លោក​ថា​នៅ​ពេល​ណា​ដែល​តម្លៃ​ក្នុង​ការ​ដឹក​ជញ្ជូន​ខ្ពស់​ ផលិតកម្ម​ដែល​ត្រូវ​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ គឺ​មិន​អាច​ប្រកួតប្រជែង​បាន​ ។​​

​ផែ​សមុទ្រ​កម្ពុជា​ នៅ​ខេត្ត​ព្រះ​សីហ​នុ​ គឺជា​ ច​លករ​ ធំ​ជាងគេ​ នៃ​សេវា​ដឹក​ជញ្ជូន​តាម​ផ្លូវ​សមុទ្រ​ ទៅ​កាន់​ បរទេស​ និង​ សេវា​ដឹក​ជញ្ជូន​ មក​ក្នុង​ប្រទេស​កម្ពុជា​ ៕​

Share

Image
Image
Image