en     km
en     km

អា​មេ​រិ​ក​ផ្តល់​ជំនួយ​ដើម្បី​រក្សា​វត្ថុ​តាង​នៃ​សារមន្ទីរ​ទួល​ស្លែង​

Share

ភ្នំពេញ​៖​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា​បាន​ចុះហត្ថលេខា​រួម​គ្នា​ជា​លើក​ដំបូង​ជាមួយ​កម្ពុជា​ស្តី​ពី​ការ​អភិរក្ស​វត្ថុ​តាង​វាយ​ន​ភណ្ឌ​នៅ​សារមន្ទីរ​ទួល​ស្លែង​ដើម្បី​អភិរក្ស​ស​ម្លៀ​ល​បំពាក់​ជន​រង​គ្រោះ​ស្លាប់​នៅ​សម័យ​ខ្មែរក្រហម​។​ ពិធី​ចុះហត្ថលេខា​នេះ​ធ្វើ​ទ្បើ​ង​នា​ព្រឹក​ថ្ងៃ​ទី​ ១១​ ធ្នូ​ ឆ្នាំ​២០១៧​ នៅ​សារមន្ទីរ​ទួល​ស្លែង​រាជធានី​ភ្នំពេញ​។​

អាមេរិកផ្តល់ជំនួយ៥៥០០០ដុល្លារដើម្បីអភិរក្សវត្ថុតាងនៅសារមន្ទីរទួលស្លែងនៅថ្ងៃទី១១ ខែធ្នូ ឆ្នំា២០១៧។រូបភាព៖ លោក ជួន សារ៉េត

​ទួល​ស្លែង​ជា​សារមន្ទីរ​មួយ​ដែល​បាន​រក្សា​ទុក​នូវ​ស្នាក់​ស្នាម​សាកសព​នៃ​ជន​រង​គ្រោះ​រាប់​ពាន់​នាក់​ដែល​បាន​បង់ជីវិត​នៅ​ក្នុង​សម័យ​របប​ខ្មែរក្រហម​។​ ភាព​ឈឺចាប់​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​មិន​អាច​បំភ្លេច​បាន​នោះ​បាន​បន្សល់​ទុក​នៅ​វត្ថុ​តាង​មួយ​ចំនួន​។​ វត្ថុ​តាង​ទាំងនោះ​រួ​មាន​ សម្លៀក​បំពាក់​ ស្បែកជើង​ មួក​ ខ្សែក្រវាត់​ ជាដើម​។​

​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ លោក​ William​ heidt​ ថ្លែង​ថា​ អា​មេ​រិ​កបាន​ផ្តល់​ថវិកា​ចំនួន​៥​ម៉ឺន​ ៥​ពាន់​ដុល្លារ​ដល់​សារមន្ទីរ​ទួល​ស្លែង​ដើម្បី​ អភិរក្ស​វត្ថុ​តាង​វាយ​ន​ភណ្ឌ​លើក​ដំបូង​។​

​លោក​ William​ hedit​ បន្ត​ថា​ថវិកា​ទាំងនេះ​គឺ​យក​ទៅ​ប្រើប្រាស់​ដើម្បី​ជា​ចំណែក​ក្នុង​ការ​អភិរក្ស​សម្ភារៈ​ប្រមាណ​ ៣​ពាន់​ ទៅ​ ៥​ពាន់​មុខ​ រួម​មាន​មួក​ សម្លៀក​បំពាក់​របស់​ជន​រង​គ្រោះ​ក្នុង​សម័យ​ខ្មែរក្រហម​ ដែល​រង​ការ​អាច​ខូចខាត​។​

​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​រូប​នេះ​គូសបញ្ជាក់​ដែរ​ថា​ ទាក់ទង​នឹង​គម្រោង​នេះ​គឺ​ស្ថិត​ក្នុង​ចំណោម​គម្រោងការ​អភិរក្ស​បេ​តិ​ភណ្ឌ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ អា​មេ​រិ​កបាន​ចំណាយ​ថវិកា​ជាង​៤​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ការ​ថែរក្សា​អភិរក្ស​បេតិកភណ្ឌ​ទូ​ទាំង​ប្រទេស​កម្ពុជា​។​ «​កម្មវិធី​នេះ​បញ្ជាក់​ពី​ទំនាក់ទំនង​រវាង​ប្រជាជន​ទៅ​ប្រជាជន​ របស់​ប្រទេស​ទាំង​ពីរ​ហើយ​សហរដ្ឋអាមេរិក​មានការ​គោរព​យ៉ាង​ជាក់លាក់​ទៅ​ដល់​បេតិកភណ្ឌ​របស់​ប្រទេស​កម្ពុជា​»​។​

​ឆ្លើយ​តប​នឹង​ការ​លើក​ទ្បើ​ង​នេះ​ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ លោក​ ជុច​ ភឿន​ សាទរ​នឹង​គម្រោង​របស់​អា​មេ​រិ​ក​។​ លោក​ថ្លែង​បន្ត​ថា​ពិធី​ចុះហត្ថលេខា​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​ ធ្វើ​យ៉ាង​អាច​បន្ត​ការ​អភិរក្ស​វត្ថុ​តាង​វាយ​ន​ភណ្ឌ​របស់​ជន​រង​គ្រោះ​ដែល​បាន​បន្សល់​ទុក្ខ​នៅ​ក្នុង​របប​ប៉ុ​ល​ពត​ ។​

​លោក​ ជុច​ ភឿន​ បន្ត​ថា​ដោយ​វាយ​ន​ភណ្ឌ​ជន​រង​គ្រោះ​ ដូច​ជា​ ខោ​ អាវ​ ខ្សែក្រវាត់​របស់​ជន​រង​គ្រោះ​មួយ​ចំនួន​ត្រូវ​បាន​ខូចខាត​ដោយសារ​សត្វ​កណ្តៀរ​នោះ​ទើប​ក្រសួង​សហការ​ស្នើ​ឱ្យ​មូលនិធិ​របស់​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ជួយ​ផ្តល់​ជា​ថវិកា​ដើម្បី​ស្វែងរក​វិធីសាស្ត្រ​យ៉ាងណា​អាច​បន្ត​រក្សា​វត្ថុ​តាង​ទាំងនោះ​។​

​លោក​ ជុច​ ភឿន​ បន្ត​ថា​គម្រោង​នេះ​មិន​ត្រឹមតែ​បាន​ជួយ​សង្គ្រោះ​ក្នុង​ថែរក្សា​វត្ថុ​តាង​នេះ​ទេ​ តែ​ថែម​ទាំង​ផ្តល់​ផល​ប្រ​យោ​ជ​ន៏​មួយ​ចំនួន​ទៀត​ដល់​សារមន្ទីរ​ទួល​ស្លែង​ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​សម្រាប់​បន្ត​និរន្តរភាព​ក្នុង​ការ​ការពារ​អភិរក្ស​វិ​ស័​នេះ​បន្ត​ទៅ​ខាង​មុខ​ទៀត​។​

«​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​រដ្ឋាភិបាល​ និង​ប្រជាជន​អា​មេ​រិ​ក​នឹង​បន្ត​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ទាំង​ផ្នែក​ខាង​ថវិកា​ និង​អ្នកបច្ចេកទេស​ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​ក្រសួង​អាច​ពង្រីក​វិសាលភាព​ក្នុង​ការ​ទប់ស្កាត់​ការ​ជួញដូរ​បុរាណវត្ថុ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​នៅ​ទូ​ទាំង​ប្រទេស​នា​ថ្ងៃ​អនាគត​»​។​

​ប្រធាន​មន្ទីរ​ទួល​ស្លែង​ លោក​ ឆាយ​ វិសុទ្ធ​ លើក​ទ្បើ​ង​ថា​គម្រោង​មួយ​នេះ​ពិតជា​មាន​ប្រ​យោ​ជ​ន៏​សម្រាប់​ប្រទេស​កម្ពុជា​។​ លោក​ ឆាយ​ វិសុទ្ធ​ បន្ត​ថា​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​អា​មេ​រិ​ក​ផ្តល់​ថវិកា​ដល់​មន្ទីរ​ទួល​ស្លែង​ក្នុង​ការ​ថែរក្សា​វត្ថុ​តាង​វាយ​ន​ភណ្ឌ​នៅ​កម្ពុជា​។​

«​អ្វី​ដែល​យើងខ្ញុំ​ស្រែក​អរ​មែន​តែ​ន​គឺ​យើង​បាន​បណ្តុះបណ្តាល​ធនធានមនុស្ស​។​មិន​ប្រាកដ​ថា​រយៈពេល​មួយ​ឆ្នាំ​យើង​អាច​ធ្វើ​បាន​ទ​មាង​អស់​ទេ​ក៏​ប៉ុន្តែ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​នេះ​យើង​នឹង​ធ្វើ​តាម​សមត្ថភាព​និង​លទ្ធិ​ភាព​សល់​ប៉ុន្មាន​ក្រោយ​ពី​ចប់​គម្រោង​ដែល​ដឹកនាំ​ដោយ​អ្នកជំនាញ​ជនជាតិ​អា​មេ​រិ​កាំ​ង​លើ​វិស័យ​វា​យន្ត​ភណ្ឌ​យើង​នឹង​បន្ត​ធ្វើ​ការងារ​ដោយ​ខ្លួន​ឯក​។​»​

​គម្រោង​ស្តី​ពី​ការ​អភិរក្ស​វត្ថុ​តាង​វាយ​ន​ភណ្ឌ​នេះ​ជា​ជំនួយ​របស់​មូលនិធិ​សា​ហ​រដ្ឋ​អា​មេ​រិ​ក​ដែល​ចំណាយ​ប្រមាណ​ ៥​ម៉ឺន​ដុល្លារ​សហរដ្ឋ​អា​មេ​រិ​ក្នុង​រយៈពេល​១​ឆ្នាំ​។​

​គម្រោង​ស្តី​ពី​ការ​អភិរក្ស​វត្ថុ​តាង​វាយ​ន​ភណ្ឌ​នៅ​សារមន្ទីរ​ទួល​ស្លែង​នឹង​ចាប់ផ្តើម​ដាក់​ឱ្យ​អនុវត្ត​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​។​ ទួល​ស្ដែង​ជា​ គុក​ម​ជ្ឈឹ​ម​នៃ​របប​កម្ពុជា​ ប្រជាធិបតេយ្យ​ ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី​ប៉ុ​ល​ពត​។​

​គុក​នេះ​ គឺជា​កន្លែង​ធ្វើ​ទារុកម្ម​អ្នកទោស​មក​ពី​តំបន់​មួយ​ចំនួន​ទូ​ទាំង​ប្រទេស​។​ កម្មាភិបាល​ខ្មែរក្រហម​និង​បញ្ញា​ជន​មួយ​ចំនួន​បាន​ស្លាប់​ដោយសារ​ការ​ធ្វើ​ទារុកម្ម​និង​អ្នកខ្លះ​យក​ទៅ​សម្លាប់​នៅ​ទួល​ជើងឯក​ឬ​គេ​ហៅ​ថា​វាល​ពិឃាត​ជើងឯក​ដោយ​រណ្ដៅ​សាកសព​រាប់រយ​និង​សាកសព​មួយ​ម៉ឺន​ប្រាំ​ពាន់​នាក់​កប់​នៅ​ទីនោះ​៕​

Share

Image
Image
Image