en     km
en     km

អាមេរិកបញ្ចូនគ្រាប់បែកទម្លាក់ពីលើយន្ដហោះជិតមួយលានគ្រាប់ទៅកោះហ្គោម

Share

មន្រ្ដីក្រសួងការពារជាតិអាមេរិកបានអះអាង ថា មន្ទីរប៉ង់ទុយហ្គោន បានបញ្ជូនគ្រាប់បែកដែលទម្លាក់ពីលើយន្ដហោះជិត ៩សែនគ្រាប់ មកដាក់ទុកនៅលើមូលដ្ឋានទ័ពអាកាសនៃកោះហ្គោម កាលពី១ខែមកនេះ ដើម្បីត្រៀមធ្វើសង្គ្រាមជាមួយកូរ៉េខាងជើង។

ក្រសួងការពារជាតិបានបញ្ជាក់ទៀតថា ចំនួនគ្រាប់បែកនេះបើគិតជាលុយគឺជាង ៩៥លានដុល្លារអាមេរិក។

មេបញ្ជាការកងទ័ពអាមេរិកប្រចាំអាស៊ីប៉ាស៊ីហ្វិចលោកអ៊ីរ៉ិចឈ្មិចស៍ដោយបានស្រង់មកចុះផ្សាយដោយគេហទំព័រ The Daily Colour News Fundation ថា គ្រាប់បែកទាំងនេះបានបញ្ជូនមកដល់កោះហ្គោម នៅចន្លោះពីថ្ងៃទី ២១សីហា ដល់ថ្ងៃទី ៣០ កញ្ញា ដែលត្រូវប្រើប្រាស់ពេលធ្វើសមយុទ្ធយោធា ឬត្រូវធ្វើសង្គ្រាមវាយប្រហារកូរ៉េខាងជើង។

សូមជម្រាបថា ការបញ្ជូនគ្រាប់បែករាប់សែនគ្រាប់ទៅកាន់កោះហ្គោមដែលមូលដ្ឋានទ័ពជើងអាកាសអាមេរិកនៅក្នុងសមុទ្រកូរ៉េនេះ ធ្វើឡើងបន្ទាប់ពីភ្នាក់ងារចារកម្មអាមេរិក បង្ហើបឱ្យដឹងថាកូរ៉េខាងជើងត្រៀមធ្វើសង្គ្រាមនុយក្លេអ៊ែរពេញទំហឹងហើយប្រឆាំងសហរដ្ឋអាមេរិក៕

 

Share

Image
Image
Image