en     km
en     km

អាកាសធាតុនឹងបន្តចុះត្រជាក់ដល់ថ្ងៃទី០៤ មករា ក្រោយរងសម្ពាធពីព្យុះ ប៉ាប៊ុក(Pa Buk)

Share

ភ្នំពេញ៖ កម្ពុជានឹងបន្តទទួលរងអាកាសធាតុចុះត្រជាក់បន្ថែមទៀត រហូតដល់ថ្ងៃទី ០៤ មករា ក្រោយរកឃើញថា ព្យុះ ប៉ាប៊ុក (Pa Buk) ដែលនឹងវិវត្តខ្លួនទៅជាព្យុះទីហ្វុងប៉ាប៊ុក នឹងបន្តដំណើរមកកាន់ភាគខាងត្បូងប្រទេសថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយនៅថ្ងៃទី០២ មករានេះ។

បើតាមក្រសួងឥទ្ធិពលនៃព្យុះនេះ នឹងបង្កឱ្យអាកាសធាតុនៅកម្ពុជាបន្តចុះត្រជាក់តាមបណ្តាខេត្តជាប់ជួរភ្នំក្រវាញ ខេត្តភាគឥសាន និងខេត្តប៉ៃលិនចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ មករាឆ្នាំ២០១៩នេះ។ ចំណែកផ្នែកខ្លះនៃរាជធានីភ្នំពេញ និងខេត្តជាប់មាត់សមុទ្រវិញអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យមផងដែរ។

តាមរយៈការតាមដានស្ថានភាពអាកាសធាតុឃើញថា ព្យុះប៉ាប៊ុកនេះ បានកកើតឡើងនៅក្នុងមហាសមុទ្រចិន ហើយព្យុះនេះ ជាព្យុះទី ១ ប្រចាំឆ្នាំ២០១៩។

លក្ខណៈបែបនេះក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់សាធារណជនទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតព្យុះខាងលើ ដែលអាចបង្កឱ្យកើតមានភ្លៀងលាយឡំជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។​

កាលពីពេលថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា អាកាសធាតុនឹងចុះត្រជាក់ចន្លោះពី២៨ ទៅ ១៧ អង្សារសេចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩៕

Share

Image
Image
Image