en     km
en     km

អភិបាលក្រុង​ភ្នំពេញ​៖​ទីក្រុង​ភ្នំពេញ​នឹង​គ្មាន​ចំណត​ចត​លើ​ចិញ្ចើម​ផ្លូវ​ទេ​នៅ​ពេល​ខាង​មុខ​

Share

​ភ្នំពេញ​ ៖​ លោក​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​មាន​ប្រសាសន៍​ថា​ភ្នំពេញ​ នឹង​ក្លាយជា​ទីក្រុង​មួយ​ដែល​មិន​មាន​ចំណត​ចត​សម្រាប់​ម៉ូតូ​ និង​យានយន្ដ​ទុក​នៅ​លើ​ចិញ្ចើម​ផ្លូវ​ទៀត​ទេ​។​

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។រូបភាពWMC
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។រូបភាពWMC

លោក​ ប៉ា​ សុ​ជាតិ​វង្ស​ បាន​លើក​ឡើង​ដូចនេះ​នៅ​ក្នុង​កម្មវិធី​បូក​សរុប​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ​២០១៦​ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៧​ធ្វើ​ឡើង​នៅ​ សណ្ឋាគារសូហ្វីតែល ភូគីត្រា ​រាជធានី​ភ្នំពេញ នៅថ្ងៃទី០២ ខែមករា នេះ​។​

​នៅ​ក្នុង​កម្មវិធី​នោះ​ លោក​ ប៉ា​ សុ​ជាតិ​វង្ស​ ក៏​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា​ ភ្នំពេញ​នឹង​រៀបចំ​ស្លាក​ កាំ​ម៉េ​រា​ ស្តុ​ប​ចំនួន​៦០០​កន្លែង​ និង​ ភ្លើង​ ចំនួន​ ១​ម៉ឺន​៣​ពាន់​អំ​ពូ​ល​ និង​បន្ថែម​ថ្មី​ ៤​ពាន់​ដើម​ទៀត​។

បើ​តាម​លោក​ ប៉ា​សុ​ជាតិ​ វង្ស​ ការ​សម្រេច​ដាក់​ចេញ​ការ​អនុវត្ត​នៅ​ឆ្នាំ​ ២០១៧​ ដែល​សំដៅ​ ឱ្យ​ទីក្រុង​ភ្នំពេញ​នឹង​ក្លាយជា​ទីក្រុង​គ្មាន​ចំណត​ចត​លើ​ចិញ្ចើម​ផ្លូវ​នេះ​ ក្នុង​គោលបំណង​ដើម្បី​ជួយ​សម្រួល​ដល់​ការ​កកស្ទះ​ចរាចរណ៍​នៅ​ទីក្រុង​ភ្នំពេញ​។​

​ តាម​ លោក​ ប៉ា​ សុ​ជាតិ​វង្ស​ នៅ​រាជធានី​ភ្នំពេញ​ មាន​ម៉ូតូ​ចំនួន​ ១​លាន​៥សែន​ និង​ រថយន្ត​ជាង​៤០​ម៉ឺន​គ្រឿង​៕​

 

Share

Image
Image
Image