en     km
en     km

អង្គការ ​Plan ​រៀបចំ​សិក្ខាសាលា​ជុំវិញ​ការ​លើកកម្ពស់​សិទ្ធិ​កុមារ​ និង​សមភាព​សម្រាប់​ក្មេង​ស្រី​នៅ​រសៀល​ថ្ងៃនេះ​

Share

អង្គារ​ភ្លែ​ន​ នឹង​រៀបចំ​ពិធី​ប្រកាស​ដំណើរការ​ផែនការ​យុ​ទ្ឋ​សាស្ត្រ​ ៥​ ឆ្នាំ​ ពី​២០១៦-២០២១​  ដើម្បី​បង្ហាញ​ពី​កិច្ច​ការងារ​របស់​ខ្លួន​ ក្នុង​ការ​លើកកម្ពស់​សិ​ទ្ឋិ​កុមារ​ និង​សមភាព​សម្រាប់​ក្មេង​ស្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។​ នេះ​បើ​តាម​សេចក្ដីជូនដំណឹង​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​ ដែល​វិទ្យុ​ស្ដ្រី​Fm102​ បាន​ទទួល​នៅ​ថ្ងៃនេះ​។​

រូបភាពពីហ្វេសប៊ុកអង្គការPlan
រូបភាពពីហ្វេសប៊ុករបស់អង្គការPlan
រូបភាពពីហ្វេសប៊ុកអង្គការPlan[/caption]
​តាម​សេចក្ដីជូនដំណឹង​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​ដដែល​ ក្រៅពី​ការ​ដាក់​បង្ហាញ​ការងារ​របស់​ខ្លួន​ ដើម្បី​លើកកម្ពស់​សិ​ទ្ឋិ​កុមារ​ និង​សមភាព​សម្រាប់​ក្មេង​ស្រី​នៅ​ប្រទេស​កម្ពុជា​ហើយ​នោះ​   អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​ ក៏​នឹង​មាន​សកម្មភាព​សំខាន់ៗ​ចំនួន​៥​ ក្នុង​នោះ​រួម​មាន​ ៖
១.​ ការ​បញ្ចាំង​វី​ដេ​អូ​ ក្រោម​ចំណងជើង​ «​កុមារី​ ម្តាយ​»
២.​ ការ​ចែករំលែក​បទ​ពី​សោធន៍​ពី​បញ្ហា​នៃ​ការ​រៀប​ការ​វ័យក្មេង​របស់​នាង​ សា​ នុ​ត​ ដែល​បាន​រៀប​ការ​តាំងពី​អាយុ​ ១៥​ឆ្នាំ​
៣.​ ការ​ធ្វើ​បទ​បង្ហាញ​ពី​ផែនការ​យុ​ទ្ឋ​សាស្ត្រ​ចំនួន​ ៥​ របស់​អង្គការ​ភ្លែ​ន​
៤.​ ការ​ផ្តល់​ចំណាប់អារម្មណ៍​ពី​ លោក​ហង់​ ជួន​ ណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​
៥.​ ការ​តាំង​ពិ​ព័ណ៌​រូបថត​ពី​សកម្មភាព​របស់​អង្គការ​ភ្លែ​ន​ ផង​ដែរ​។​

​តាម​សេចក្ដីជូនដំណឹង​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​ ក្នុង​ពិធី​ «​ប្រកាស​ដំណើរការ​ ផែនការ​យុទ្ធសាស្ត្រ​៥​ឆ្នាំ​»​ នេះ​ នឹង​រៀបចំ​ធ្វើ​ឡើង​នៅ​ វេលា​ម៉ោង​ ២​ រសៀល​ ថ្ងៃ​ទី​ ១១​ តុលា​ ឆ្នាំ​២០១៦​នេះ​ នៅ​ឯ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី​  ដែល​មានការ​ចូលរួម​ពី​ម្ចាស់​ជំនួយ​អង្គការ​ដៃគូ​ និង​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​ប្រមាណ​ជាង​ ១០០​ នាក់​ ៕

Share

Image
Image
Image