en     km
en     km

អង្គការ​ Nasa​ រក​ឃើញ​ថា​ កម្ពុជា​មាន​អត្រា​លឿន​បំផុត​នៃ​ការ​បាត់បង់​ព្រៃឈើ​

Share

ភ្នំពេញ​៖​ របាយការណ៍​ស្រាវជ្រាវ​ជាស​កល​មួយ​របស់​អង្គការ​អា​មេ​រិ​ក​ Nasa​ បាន​រក​ឃើញ​ថា​ ប្រទេស​កម្ពុជា​ មាន​អត្រា​លឿន​បំផុត​នៃ​ការ​បាត់បង់​ព្រៃឈើ​ ក្នុង​ចំណោម​ប្រទេស​ដែល​បាត់បង់​ព្រៃឈើ​នៅ​លើ​ពិភពលោក​។​

tree-2
រូបភាពពី earthobservatory.nasa.gov

​ការ​រក​ឃើញ​នេះ​ បន្ទាប់​ពី​ក្រុម​អ្នក​វិទ្យាសាស្ដ្រ​មក​ពី​សាកលវិទ្យាល័យ​ Maryland​ និង​ អ្នក​ឃ្លាំមើល​ជាស​កល​នៃ​ព្រៃឈើ​របស់​វិទ្យាស្ថាន​ធនធាន​ពិភពលោក​ដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​ទិន្នន័យ​ផ្កាយ​រណប​ ដើម្បី​តាមដាន​នៃ​អត្រា​បាត់បង់​ព្រៃឈើ​ នៅ​លើ​មាត្រដ្ឋាន​ពិភពលោក​។​

​តាម​របាយការណ៍​ដដែល​នោះ​ បើ​ទោះបីជា​ប្រទេស​ផ្សេង​ទៀត​បាន​បាត់បង់​ព្រៃឈើ​ច្រើន​ហិច​តា​បន្ថែម​ទៀត​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប៉ុន្ដែ​ប្រទេស​កម្ពុជា​បាន​ឈរ​នៅ​លំដាប់​ដែល​បាត់បង់​ព្រៃឈើ​លឿន​ជាងគេ​នៅ​ក្នុង​ពិភពលោក​ ដោយសារ​ការ​កាប់​បំផ្លាញ​របស់​មនុស្ស​។​

​ផ្អែក​លើ​របាយការណ៍​របស់​អង្គការ​អន្ដរជាតិ​ Nasa​ ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១០​មក​រា​ ឆ្នាំ​ ២០១៧​ ដដែល​ រវាង​ឆ្នាំ​ 2001​ និង​ឆ្នាំ​ 2014​ អត្រា​នៃ​ការ​បាត់បង់​ព្រៃឈើ​ប្រចាំឆ្នាំ​ក្នុង​ប្រទេស​កម្ពុជា​បាន​កើនឡើង​ 14,4​ ភាគរយ​។​ បើ​គិត​ជា​តួលេខ​ ប្រទេស​នេះ​បាន​បាត់បង់​ព្រៃឈើ​សរុប​ចំនួន​ 1,44​ លាន​ហិ​កតា​ឬ​ 5560​ ម៉ែត្រការ៉េ​។​

​ប្រទេស​ផ្សេង​ទៀត​ដែល​ បាត់បង់​ព្រៃឈើ​ មាន​តួលេខ​ច្រើន​ បន្ទាប់​ពី​ប្រទេស​កម្ពុជា​ រួម​មាន​សៀ​រ៉ា​ឡេ​អូន​ (12,6​ ភាគរយ​),​ ម៉ា​ដា​ហ្គា​ស្ការ​ (8,3​ ភាគរយ​),​ អ៊ុយ​រូ​ហ្គា​យ​ (8,1​ ភាគរយ​)​ និង​ប៉ា​រ៉ា​ហ្គា​យ​ (7,7​ ភាគរយ​)​ ។​

​តាម​ការ​រក​ឃើញ​របស់​អង្គការ​ Nasa​ មូលហេតុ​នៃ​ការ​បាត់បង់​ព្រៃឈើ​យ៉ាង​រហ័ស​របស់​កម្ពុជា​ គឺ​ ដោយសារ​ការ​សម្បទាន​ដី​ ដែល​ត្រូវ​បាន​ជួល​ដោយ​រដ្ឋាភិបាល​កម្ពុជា​ដល់​វិនិយោគិន​ក្នុងស្រុក​និង​បរទេស​សម្រាប់​កសិកម្ម​  ផលិតកម្ម​ឈើ​ដោយ​ខុសច្បាប់​និង​ស្របច្បាប់​  ហើយ​ការ​កាប់​ព្រៃ​ យក​ដី​ដាំ​កៅស៊ូ​ក៏​ជា​ផ្នែក​មួយ​នាំ​អោយ​កម្ពុជា​បាត់បង់​ព្រៃឈើ​យ៉ាង​ឆាប់រហ័ស​ផង​ដែរ​៕
tree-1

Share

Image
Image
Image