en     km
en     km

អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​កោះហៅ​ លោក​ កឹ​ម​ សុខា​ បំភ្លឺ​រឿង​ខ្សែអាត់​សំឡេង​ស្នេហា​

Share

cover-Secretariat-of-Natinal-Assembly

ភ្នំពេញ៖  អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ជាតិ​ កោះហៅ​ប្រធាន​ស្តីទី​ គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ ទៅ​បំភ្លឺ​ករណី​សំឡេង​ខ្សែអាត់​ ស្នេហា​ដែល​សង្ស័យ​ថា​ ជា​សំឡេង​របស់​ អតីត​អនុប្រធាន​ទី​១​ រដ្ឋសភា​រូប​នេះ​តាម​ញត្តិ​របស់​យុវជន​មួយ​ក្រុម​។

យោង​តាម​លិខិត​របស់​រដ្ឋសភា​ចុះ​ថ្ងៃ​ទី​២១​ ខែ​ មីនា​ ចុះហត្ថលេខា​ដោយ​ លោក​ ឡេ​ង​ ប៉េង​ឡុ​ង​ អ្នកនាំពាក្យ​ និង​ជា​អគ្គលេខាធិការ​រដ្ឋសភា​ បាន​ស្នើ​ឱ្យ​លោក​ កឹ​ម​ សុខា​ មក​បំភ្លឺ​នៅ​រដ្ឋសភា​ឱ្យ​បាន​ឆាប់ៗ​នេះ​ ជុំវិញ​បញ្ហា​រឿងអាស្រូវ​ស្នេហា​របស់​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​។​

​ក្នុង​លិខិត​ផ្ញើ​ទៅ​លោក​ កឹ​ម​ សុខា​ បាន​បញ្ជាក់​ថា​ ការ​កោះហៅ​មក​បំភ្លឺ​នោះ​គឺ​ ដើម្បី​ការពារ​កិត្យានុភាព​រដ្ឋសភា​ ការពារ​កិត្តិយស​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​តំណាងរាស្ត្រ​។​ តែ​បែប​នេះ​ក្ដី​ លោក​ ឡេ​ង​ ប៉េង​ឡុ​ង​ អះអាង​ថា​ ចំណាត់ការ​នេះ​ ធ្វើ​ឡើង​តាម​ការ​បង្គាប់​របស់​លោក​ ងួ​ន​ ញឹ​ល​ ប្រធាន​ស្ដីទី​រដ្ឋសភា​។​

យោង​តាម​ញត្តិ​របស់​តំណាង​ក្រុម​និស្សិត​ លោក​ ស្រី​ ចំរើន​ បាន​ដាក់​ទៅ​រដ្ឋសភា​កាលពី​ថ្ងៃ​ទី​១៤​ មីនា​ បាន​ស្នើ​ឱ្យ​រដ្ឋសភា​កោះហៅ​លោក​ កឹ​ម​ សុខា​  ឱ្យ​បំភ្លឺ​រឿង​ខ្សែអាត់​សំឡេង​ស្នេហា​របស់​លោក​។​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ លើក​ឡើង​ថា​ លោក​មាន​ភស្តុ​តាង​គ្រប់គ្រាន់​រឿងអាស្រូវ​ស្នេហា​លួចលាក់​នេះ​ តែ​លោក​មិន​បាន​បញ្ជាក់​ចំ​ឈ្មោះ​ លោក​ កឹ​ម​ សុខា​ ឡើយ​។​

​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ បាន​បង្ហាញ​ជំហរ​ថា​ មិន​ឆ្លើយ​ មិន​ឆ្លង​ និង​មិន​ឈ្លោះ​ ជុំវិញ​បញ្ហា​នេះ​ឡើយ​។​ ជុំវិញ​បញ្ហា​នេះ​ អង្គការ​សង្គម​ស៊ី​វិល​ និង​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​បាន​ចាត់​ទុក​ថា​ជា​រឿង​ឥតប្រយោជន៍​ ដែល​គណបក្ស​នយោបាយ​មិន​គួរ​ឈ្លោះប្រកែក​គ្នា​៕

letter-from-Secretariat-of-Natinal-Assembly

Share

Image
Image
Image