en     km
en     km

អគ្គនាយកដ្ឋាន​ពន្ធដារ​ពន្យារពេល​បង់ពន្ធ​តែម​ប្រី​សារពើពន្ធ​រហូត​ដល់​ចុងខែ​មិថុនា​

Share

ភ្នំពេញ​៖​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ប្រកាស​ពន្យារពេល​បង់ពន្ធ​តែម​ប្រី​សារពើពន្ធ​រហូត​ដល់​ថ្ងៃ​ទី​៣០​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​។​

                                   លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។រូបភាព៖ Facebook

​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៧​ ខែមីនា​នេះ​ថា​ការ​ប្រមូល​ពន្ធ​តែម​ប្រី​សារពើពន្ធ​ត្រូវ​បិទ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​៣១​ ខែមីនា​ ជា​រៀង​រាល់​ឆ្នាំ​។​ប៉ុន្តែ​អគ្គនាយកដ្ឋាន​ពន្ធដារ​សម្រេច​ពន្យា​ពេល​បង់ពន្ធ​សារពើពន្ធ​រហូត​ដល់​ចុងខែ​មិថុនា​ព្រោះ​ម្ចាស់​សហគ្រាស​ឬ​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​មិន​ទាន់​បំពេញ​កាតព្វ កិច្ច​បង់ពន្ធ​តែម​សារពើពន្ធ​នៅឡើយ​។​

​ម្ចាស់​សហគ្រាស​ឬ​ម្ចាស់​អាជីវកម្ម​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​លិខិតអនុញ្ញាត​លើក​ស្លាក​សញ្ញា​អាជីវកម្ម​ពី​អាជ្ញាធរ​ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ដូច​ជា​ រូបថត​និង​ទំហំ​ស្លាក​ បង្កាន់ដៃ​ប្រាក់​ពន្ធ​បង់​ឆ្នាំ​មុន​ ប័ណ្ណ​ពន្ធ​ប៉ាតង់​និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេង​ទៀត​។

​ជាមួយ​គ្នា​នេះ​អគ្គនាយកដ្ឋាន​ពន្ធដារ​ព្រមាន​ដល់​ម្ចាស់​សហគ្រាស​និង​ម្ចាស់​អាជីវកម្ម​ត្រូវ​ទទួលទោស​ទណ្ឌ​តាម​ច្បាប់​ស្តី​ពី​សារពើរ​ពន្ធ​ក្នុង​ករណី​ហួសការ​កំណត់​នេះ​៕

Share

Image
Image
Image