en     km
en     km

ស្ថានទូតអាមេរិកផ្តល់ដំណឹងពីការទទួលបានសញ្ញាប័ត្រទេ្វពីសាកលវិទ្យាល័យ Arizona

Share

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅថៃ្ងអង្គារ៌នេះ បានឲ្យដឹងថា ​លោក William Heidt  ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា នឹងធ្វើជា​​សាក្សីនៅក្នុងពិធី ចុះហត្ថលេខា​ជាផ្លូវការ ដើម្បីបង្កើតកម្មវិធីសញ្ញាប័ត្រទ្វេ (Dual Degree) រវាងសាកលវិទ្យាល័យ Arizona នៅសហរដ្ឋអាមេរិក និងសាកលវិទ្យាល័យ​អាមេរិកាំងភ្នំពេញ (AUPP) នៅថ្ងៃព្រហស្បតិ៍ ទី 0១ ខែកញ្ញា នៅសាកលវិទ្យាល័យ AUPP ។

final-printing-latest2a-sm

សេចក្តីប្រកាសព័ត៌មានខាងលើបានបនែ្ថមថា «កម្មវិធីភាពជា​ដៃគូថ្មីនេះ​នឹងផ្តល់ឱ្យនិស្សិត​កម្ពុជា​​នូវការសិក្សាប្រកបដោយគុណភាពខ្ពស់បែបអាមេរិក ដែលអនុញ្ញាតអោយពួកគេទទួលបានសញ្ញា​បត្របរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យ Arizona និងសាកលវិទ្យាល័យ AUPP ដោយ​សិក្សា​នៅក្នុងប្រទេសកម្ពុជា»។

សាកលវិទ្យាល័យ Arizona ត្រូវបានទទួល​ស្គាល់​ជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកល​​​​វិទ្យាល័យឈានមុខ​លើពិភពលោក ព្រមទាំងជាប់ចំណាត់ថ្នាក់ទី១៦ លើការទទួលបានការងារធ្វើរបស់​និស្សិត បន្ទាប់​ពីបញ្ចប់ការសិក្សា។ ​

ទន្ទឹមនឹងនេះ​ សាកលវិទ្យាល័យ Arizona ជាសាកលវិទ្យាល័យ​នាំមុខ​លើការ​ស្រាវជ្រាវ​ ដោយវិនិយោគអស់ទឹកប្រាក់ជាង ៦០០ លានដុល្លារក្នុងមួយឆ្នាំៗ ព្រមទាំងជាប់ចំណាត់​ថ្នាក់​ទី១៩ ក្នុងចំណោមសាកលវិទ្យាល័យរដ្ឋរបស់អាមេរិក និងជាប់ចំណាត់ថ្នាក់ទី៦២ ក្នុងចំណោមជាង ៥៣០០ សាកលវិទ្យាល័យនិងគ្រឹះស្ថានអប់រំ​ឧត្តម​​​​សិក្សារដ្ឋ និង​ឯកជននៅអាមេរិក។

ពិធីចុះហត្ថលេខានេះនឹងប្រព្រឹត្តទៅ​នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញា វេលាម៉ោង ១១:៣០ ព្រឹក នៅសាកលវិទ្យាល័យ AUPP អាគារលេខ ៥០ ផ្លូវ ៣១៥ សង្កាត់​បឹងកក់ ២ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ៕

Share

Image
Image
Image