en     km
en     km

ស្ត្រី​ម្នាក់​ជនជាតិ​វៀតណាម​ ត្រូវ​បាន​ផ្តន្ទាទោស​ ប្រហារជីវិត​ករណី​រត់ពន្ធ​គ្រឿងញៀន​

Share

​ស្ត្រី​ម្នាក់​ឈ្មោះ​ Nguyen​ Thi​ Huong​ អាយុ​៧៣​ឆ្នាំ​ ដើម​កំណើត​វៀតណាម​ ចូលសញ្ជាតិ​អូស្ត្រាលី​ ត្រូវ​បាន​តុលាការ​ ក្រុង​ហូ​ជី​មិ​ញ​ ផ្ដន្ទាទោស​ ដោយ​ទោស​ប្រហារជីវិត​ ករណី​រត់ពន្ធ​គ្រឿងញៀន​ ហេ​រ៉ូ​អ៊ី​ន​ ១,៦​គីឡូក្រាម​ ។​

drug-vn
រូបភាពពី៖ AFP

​តាម​ ទីភ្នាក់ងារសារព័ត៌មាន​ AFP​ ស្ត្រី​នេះ​ត្រូវ​បាន​ចាប់ខ្លួន​ តាំងពី​ខែធ្នូ​ឆ្នាំ​២០១៤​ នៅ​ពេល​ ស្ត្រី​រូប​នេះ​ឡើង​យន្តហោះ​ ទៅ​កាន់​ប្រទេស​អូស្ត្រាលី​ ។

​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ តុលាការ​ប្រទេស​ វៀតណាម​ បាន​ផ្តន្ទាទោស​ ជនល្មើស​ ចំនួន​ ៨៩​នាក់​ ករណី​រត់ពន្ធ​គ្រឿងញៀន​ ក្នុង​នោះ​៣០​នាក់​ មានទោស​ដោយ​ប្រហារជីវិត​ ។

​ប្រទេស​នៅ​អាស៊ី​អា​គ្នេ​យ៌​ ដែល​នៅ​តែ​មានច្បាប់​ផ្តន្ទាទោស​ ប្រហារជីវិត​អ្នករត់ពន្ធ​គ្រឿងញៀន​ មាន​ប្រទេស​វៀតណាម​  ឥណ្ឌូ​នេ​ស៊ី​ និង​ សិង្ហ​បុរី​ ៕

Share

Image
Image
Image