en     km
en     km

សហជីព​ចំនួន​បី​ គ្រោង​បញ្ជូន​សេចក្តីព្រាងច្បាប់​ស្តី​ពី​ កិច្ចព្រមព្រៀង​អាស៊ាន​ទៅ​កាន់​ក្រសួង​ការងារ​

Share

cover--CICA--BWTUC--UNICAM
ក្រុមការងារ​សហជីព​សេវាកម្ម​អាស៊ាន​ប្រចាំ​កម្ពុជា​ គ្រោង​នឹង​ដាក់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ កិច្ចព្រមព្រៀង​អាស៊ាន​ ស្តី​ពី​ការ​ការពារ​និង​លើក​ស្ទួយ​សិទ្ធិ​កម្មករ​ ទៅ​កាន់​ក្រសួង​ការងារ​នៅ​ខែ​ មក​រា​ឆ្នាំ​២០១៦​ ខាង​មុខ​។​

​សហជីព​ចំនួន​៣​ នឹង​ដាក់​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​កិច្ចព្រមព្រៀង​អាស៊ាន​ ទៅ​ក្រសួង​ការងារ​ ដើម្បី​ឱ្យ​ក្រសួង​នេះ​ធ្វើសេចក្ដីព្រាងច្បាប់​​មួយ​ដែល​ការពារ​ និង​ធានា​ដល់​សិទ្ធិ​ពលករ​សម្រាប់​សមាហរណកម្ម​អាស៊ាន​នា​ពេល​ខាង​មុខ​។​

​នៅ​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ នេះ​ ក្រុមការងារ​សហជីព​សេវាកម្ម​អាស៊ាន​ប្រចាំ​កម្ពុជា​ (Cambodia​ ASETUC​ Working​ Group)​ បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ​ លើ​ប្រធានបទ​ កិច្ចព្រមព្រៀង​អាស៊ាន​ស្តី​ពី​ ការ​ការពារ​និង​លើក​ស្ទួយ​សិទ្ធិ​កម្មករ​ ដោយ​មានការ​ចូលរួម​ពី​ សហជីព​ចំនួន​បី​រួម​មាន​ សមាគម​មន្ត្រីរាជការ​ឯករាជ្យ​កម្ពុជា​ (CICA)​ សហព័ន្ធ​សហជីព​កម្មករ​សំណង់​និង​ព្រៃឈើ​កម្ពុជា​ (BWTUC)​ និង​សហព័ន្ធ​សហជីព​ការងារ​និង​សេវាកម្ម​កម្ពុជា​ (UNICAM)​។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជា​ ១០០​ នាក់​ នៅ​ឯ​ភោជនីយដ្ឋាន​ទន្លេបាសាក់​១​ កាលពី​ព្រឹក​មិ​ញ​ លោក​ ប៊ុ​ន​ កុស​ល្យ​ ជា​ប្រធាន​ស្តីទី​ សមាគម​ CICA​ បាន​និយាយ​ថា​ ក្រុម​សហជីព​សេវាកម្ម​អាស៊ាន​ប្រចាំ​កម្ពុជា​ (ASETUC)​ គ្រោង​នឹង​បញ្ជូន​សេចក្តីព្រាងច្បាប់​ខាងលើ​ ទៅ​កាន់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ដើមឆ្នាំ​២០១៦​ខាង​មុខ​នេះ​ហើយ​។​ លោក​បន្ត​ទៀត​ថា​ លោក​ក៏​ដូច​ជា​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​សង្ឃឹមថា​ សេចក្តីព្រាងច្បាប់​ ពី​កិច្ចព្រមព្រៀង​អាស៊ាន​ ស្តី​ពី​ការ​ការពារ​ និង​លើក​ស្ទួយ​សិទ្ធិ​កម្មករ​នេះ​ នឹង​ទទួល​បានការ​គាំទ្រ​ពី​រដ្ឋាភិបាល​។​

​លោក​ សុក​ គី​ន​ ប្រធាន​ស្តីទី​សហព័ន្ធ​សហជីព​កម្មករ​សំណង់​ និង​ព្រៃឈើ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ប្រសិនបើ​សេចក្តីព្រា​ង​ច្បាប់​ត្រូវ​យល់ព្រម​អនុម័ត​ពី​ក្រសួង​ការងារ​នោះ​ វា​អាច​ជា​ឱសថ​មួយ​ ដែល​អាច​ជួយ​ការពារ​សិទ្ធិ​ដល់​កម្មករ​ ដែល​ប្រកួតប្រជែង​សម្រាប់​ សមាហរណកម្ម​អាស៊ាន​ខាង​មុន​នេះ​។​

​យុវជន​និង​សង្គម​ស៊ី​វិល​យល់​ថា​ ការងារ​ក្នុង​វិស័យសេដ្ឋកិច្ច​ ក្រៅ​ប្រព័ន្ធ​កំពុង​រំលោភ​ លើ​សិទ្ធិ​កម្មករ​។​ សូម​ជម្រាប​ថា​ សិទ្ធិ​កម្មករ​ កំពុង​ត្រូវ​បាន​យកចិត្តទុកដាក់​ខ្លាំង​ពី​ក្រុម​សហជីព​ ក៏​ដូច​ជា​យុវជន​ និង​អង្គការ​សង្គម​ស៊ី​វិល​ ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ត្រូវ​បាន​ចុះហត្ថលេខា​បង្កើត​ឡើង​ ដោយ​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​អាស៊ាន​ទាំងអស់​ កាលពី​ចុងខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​ នេះ​៕

Share

Image
Image
Image