en     km
en     km

សម្តេច​ហ៊ុន​ សែន​ ស្នើ​ឱ្យ​បង្កើន​អត្រា​ស្ត្រី​ឱ្យ​តែ​ច្រើន​ថែម​ទៀត​នៅ​ក្នុង​ក្រសួង​មន្ទីរ​ និង​ស្ថាប័នរដ្ឋ​

Share

​ភ្នំពេញ​ ៖​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ព្រឹក​នេះ​ បាន​ស្នើ​បង្កើន​អត្រា​ស្ត្រី​ឱ្យ​បាន​ចូលរួម​កាន់តែ​ច្រើន​ថែម​ទៀត​នៅ​ក្នុង​ក្រសួង​មន្ទីរ​ និង​ស្ថាប័នរដ្ឋ​។​

សម្ដេចហ៊ុន​សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្នាំ២០១៧ នៅសណ្ឋាគារ Inter-Continental រាជធានីភ្នំពេញ នៅថ្ងៃពុធ ទី១៥ កុម្ភៈ នេះ ។
សម្ដេចហ៊ុន​សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្នាំ២០១៧ នៅសណ្ឋាគារ Inter-Continental រាជធានីភ្នំពេញ នៅថ្ងៃពុធ ទី១៥ កុម្ភៈ នេះ ។
​សម្តេច​ ហ៊ុន​ សែន​ ថ្លែង​ដូចនេះ ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​របស់​ «​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​»​ ប្រចាំឆ្នាំ​២០១៦​ និង​លើក​ទិស​ដៅ​ផែនការ​សកម្មភាព​ឆ្នាំ​២០១៧​ ដើម្បី​ពិនិត្យ​វឌ្ឍនៈភាព​ និង​បញ្ហា​ប្រឈម​នានា​ នៅ​វិមាន​សន្តិភាព​។

​សម្តេច​បាន​ថ្លែង​សរសើរ​ចំពោះ​ ក្រសួង​កិច្ចការ​នារី​ សមាគម​អង្គការ​ដៃគូ​ជាតិ​ និង​អន្តរជាតិ​នានា​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការងារ​បញ្ជ្រាប​យេ​ន​ឌ័​រ​ (Gender)​ ព្រមទាំង​ផ្តល់​នូវ​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​មុខ​ជំនាញ​វិជ្ជាជីវៈ​ផ្សេងៗ​ដើម្បី​ពង្រឹង​ និង​បង្កើន​សមត្ថភាព​ដល់​ស្ត្រី​។​ 

ជាមួយ​គ្នា​នេះ​ដែរ​ សម្តេច​បាន​ស្នើ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្រសួង​ និង​ស្ថាប័ន​រពាក់​ព័​ន្ឋ​ទាំងអស់​បង្កើន​ការ​យកចិត្តទុកដាក់​ចូលរួម​ទប់ស្កាត់​ និង​បង្ក្រាប​ការ​ជួញដូរ​ និង​ការ​កេងប្រវ័ញ្ច​លើ​ស្ត្រី​គ្រប់​រូបភាព​ និង​សូម​ចូលរួម​គាំទ្រ​លើកកំពស់​សិ​ទ្ឋិ​សេរីភាព​ និង​ការ​ចូលរួម​របស់​ស្ត្រី​អោយ​បាន​កាន់ តែ​ច្រើន​ឡើង​។​

ក្នុង​នោះ​ដែរ​ សម្តេច​ បាន​អំពាវនាវ​ដល់​ស្ត្រី​ខ្មែរ​ចូលរួម​ជា​ចលនា​ក្នុង​ការ​បង្ក្រាប​គ្រឿងញៀន​គ្រប់​ប្រភេទ​ និង​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​សំណើសុំ​ពរ​ពោះ​ពី​បរទេស​ ដែល​អាច​បម្រើ​ផលប្រយោជន៍​ប្តូរ​សរីរាង្គ​ ដែល​ជា​បញ្ហា​គ្រោះថ្នាក់​ធំ​បំផុត​៕

Share

Image
Image
Image