en     km
en     km

សម្តេចហ៊ុន សែន៖ស្ត្រីកាន់តែមានចំណេះដឹងខ្ពង់ខ្ពស់គួរឱ្យកោតសរសើរ

Share

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន បានកោតសរសើរចំពោះស្រ្តីដែលបានប្រទ្បងជាប់បាក់ឌុបនាឆ្នំា២០១៧នេះថា មានចំនួនច្រើនជាងបុរស ដែលសម្តេចថា អត្រាប្រទ្បងជាប់របស់ស្រ្តីនេះគឺគួរឱ្យកោតសរសើរ ។ ការថ្លែងដូចនេះធ្វើទ្បើងក្នុងពិធីជួបសំណេះ សំណាលជាមួយសិស្សនិទ្ទេស A នាឆ្នំា២០១៧នេះ នៅឯវិមានសន្តិភាព រាជធានីភ្នំពេញ។

រូបភាព៖ហ្វេសប៊ុក សម្តេច ហ៊ុន សែន

ខណៈរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអង្គការសង្គមស៊ីវិលតែងតែលើកទឹកចិត្តស្រ្តីឱ្យចូលរួមប្រទ្បូកនៅក្នុងសង្គម តាមរយៈការប្រើប្រាស់សមត្ថភាពរបស់ខ្លួនចូលទៅបម្រើការងារនៅក្នុងវិស័យសាធារណៈ ក៏ដូចជាវិស័យឯកជន គេសង្កេតឃើញថាស្រ្តីកាន់តែមានភាពក្លាហាន និងខិតខំប្រឹងប្រែងបណ្តុះសមត្ថភាពរបស់ខ្លួនផងដែរ។

កាលពីសម័យមុនគេធ្លាប់តែឭពាក្យថា ស្រ្តីបង្វិលចង្រ្កានមិនជុំ តែនាពេលបច្ចុប្បន្ន ពាក្យនេះត្រូវបានបាត់បន្តិចម្តងៗដោយសារតែស្រ្តីពុំត្រូវបានរើសអើងដូចពីមុននោះទេ ជាងនេះទៅទៀតនោះស្រ្តីក៏មានសមត្ថភាពដូចជាបុរសផងដែរ។

សម្តេច ហ៊ុន សែន បានលើកទ្បើងថា ស្រ្តីនាពេលបច្ចុប្បន្នកាន់តែមានចំណេះដឹងខ្ពង់ខ្ពស់ និង មានគុណភាពដែលគូរឱ្យកោតសរសើរ។ ការលើកទ្បើងរបស់សម្តេច ហ៊ុន សែន​ ដូចនេះដោយភ្ជាប់ទៅនឹងការប្រទ្បងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិនាឆ្នំា២០១៧នេះ មានសិស្សប្រ ទ្បងជាប់ចំនួន ៦ម៉ឺន៣ ពាន់៦៦៨នាក់ ក្នុងនោះបេក្ខជនជាស្រ្តីចំនួន ៣ម៉ឺន ២ពាន់៦០០នាក់ ដែលជាចំនួនមួយគួរឱ្យកោតសរសើរ ព្រោះ ថាស្រ្តីមានចំនួនច្រើនជាងបុរស។ សម្តេច ហ៊ុន សែន មានប្រសាសសន៍បន្តទៀតថាការដែលស្រ្តីប្រទ្បងជាប់ច្រើនជាងបុរសនេះសបញ្ជាក់ឱ្យឃើញថាស្រ្តីពិតជាមានសមត្ថភាព និងខិតខំប្រឹងប្រែងរៀនសូត្រពិតប្រាកដមែន។ «ឥលូវនេះស្រ្តីរបស់យើងទទួលបានការបណ្តុះបណ្តាល កុមារីរបស់យើងទទួលបានការបណ្តុះបណ្តាលកាន់តែល្អ កាន់តែច្រើន ហើយកាន់តែខ្ពស់នឹងមានគុណភាពខ្ពស់ថែមទៀតជាក់ស្តែងលើការប្រទ្បង។ យើងខ្ញុំមានការកត់សម្គាល់ទៅលើចំណុចនេះដើម្បីពិនិត្យមើលទិដ្ឋភាពនៃការផ្លាស់ប្តូរនៅក្នុងសង្គមរបស់យើងទាក់ទងជាមួយឥរិយាបថទាក់ទងជាមួយនឹងការអនុវត្តនូវគោលនយោបាយសមភាពយេនឌ័រខ្ញុំពិតជាមានការរីករាយនូវអ្វីដែលបានកើត និងកោតសរសើរ»។

ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ឃើញថាការប្រទ្បងជាប់បាក់ឌុបរបស់ស្រ្តីមិនទាន់អាចឆ្លុះបញ្ចាំង ថាស្រ្តីមានការកើនទ្បើងនូវចំណេះដឹងរបស់ខ្លួននោះទេ។តែទោះជាយ៉ាណាលោកថាការលើកទ្បើងរបស់នាយករដ្ឋមន្រ្តីដូចនេះក៏ជាចំណែកមួយក្នុងការលើកទឹកចិត្តឱ្យសិស្សានុសិស្សកាន់តែប្រឹងប្រែងរៀនសូត្របន្ថែមទៀតផងដែរ។ «ការលើកទឹកចិត្តរបស់នាយករដ្ឋមន្រ្តីទៅលើសិស្សានុសិស្សដែលប្រទ្បងបាក់ឌុបហ្នឹងក៏ជារឿងមួយល្អប្រសើរដែរ ក៏ប៉ុន្តែចំពោះការអះអាងថាស្រ្តីមានចំណេះដឹងកើនទ្បើងតាមរយៈតួលេខការប្រទ្បងបាក់ឌុបហ្នឹងមិនទាន់ឆ្លុះបញ្ចំាងស្ថានភាពចំណេះដឹងកើនទ្បើងសម្រាប់ស្រ្តីទូទៅនៅក្នុងសង្គមខ្មែរនោះទេ»។

បើតាមសម្តេចហ៊ុន សែន សិស្សដែលបានប្រទ្បងជាប់សញ្ញាបត្រធម្យមសិក្សាទុតិយភូមិរយៈពេល២ឆ្នំា គឺឆ្នំា២០១៦ និង ឆ្នំា ២០១៧ ស្រ្តីនៅតែនំាមុខលើបុរសដដែល។ ស្រ្តីនៅតែមានចំនួនច្រើនជាងបុរសក្នុងការប្រទ្បងជាប់បាក់ឌុបនេះ បញ្ជាក់ឱ្យឃើញថាស្រ្តីពិតជាប្រឹងប្រែងរៀនសូត្រមិនដូចសម័យមុននោះទេ ការណ៍នេះទើបធ្វើឱ្យចំនួនស្រ្តីប្រទ្បងជាប់បាក់ឌុបកើនទ្បើងពីមួយឆ្នំាទៅមួយឆ្នំា។

 

Share

Image
Image
Image