en     km
en     km

សម្ដេច ហ៊ុន សែន ដាស់តឿនមន្ត្រីរាជការកុំយកទ្រព្យសម្បត្តិរដ្ឋចុះយុទ្ធនាការបោះឆ្នោត

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន​សែន នាយករដ្ឋមន្រ្ដីកម្ពុជា នៅថ្ងៃនេះបានផ្ញើសារជាថ្មី ដោយការអំពាវនាវជាថ្មីម្ដងទៀតដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធទាំងអស់ឲ្យខិតខំថែរក្សានូវបរិយាកាសនយោបាយអព្យាក្រឹត្យ ដើម្បីធានាដល់ការបោះឆ្នោតប្របកដោយភាពសេរីយុត្ដិធម៌ និងត្រឹមត្រូវ។ សារដែលដាស់តឿនរបស់សម្ដេច ហ៊ុន សែន ដូចនេះ គឺធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ កម្មករ កម្មការិនី នៅខេត្តកណ្តាល នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ។

នៅក្នុងខឹមសារនេះដែរ សម្ដេច ហ៊ុន សែន ក៏បានអំពាវនាវដល់គ្រប់បណ្តាស្ថាប័នរដ្ឋ និងមន្ត្រីរាជការដែលធ្វើការនៅស្ថានប័នរដ្ឋ ឬអ្នកឈរជាតំណាងរាស្ត្រ ឬអ្នកដែលចូលរួមក្នុងយុទ្ធនាការនៃការឃោសនារកសម្លេងឆ្នោតទាំងអស់មិនត្រូវប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ, ថវិការដ្ឋ, មធ្យោបាយរដ្ឋ ដើម្បីយកទៅធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនោះឡើយ។ ស្ថាប័នពាក់ព័ន្ឋទាំងអស់ ត្រូវធ្វើការឲ្យបានប្រាកដប្រជាដើម្បីធានាថារាល់នូវមធ្យោបាយរបស់រដ្ឋទាំងអស់គឺមិនត្រូវបានយកទៅបម្រើសម្រាប់បក្សនយោបាយណាមួយឡើយក្នុងនោះគឺមានរថយន្តរដ្ឋ រួមទាំងផ្លាករថយន្តនគរបាល និងកងកម្លាំងប្រដាប់អាវុធ។

អាជ្ញាធរពាក់ព័ន្ឋគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធត្រូវតែអព្យាក្រឹត្យ ហើយត្រូវការពារឲ្យខានតែបានចំពោះគ្រប់គណបក្សនយោបាយទាំងអស់ដែលនឹងចូលរួមធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោតនៅថ្ងៃខាងមុខនេះ ដូចជាការហែរក្បួនរបស់បក្សនយោបាយ ឬការជួបជុំរបស់បក្សនយោបាយជាដើម គឺត្រូវជួយសម្រួលឲ្យមានភាពអព្យាក្រឹត្យ យុត្តិធម៌ និងត្រឹមត្រូវបានល្អ។

សូមជម្រាបដែរថា ថ្ងៃឃោសនាបោះឆ្នោតគឺនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី ៧ កក្កដា ២០១៨ ។ ដំណើរការឃោសនាបោះឆ្នោតនេះដែរ គឺមានរយៈ ២១ថ្ងៃ ៕

Share

Image
Image
Image