en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ព្រមាន​ចាត់ការ​តាម​ផ្លូវច្បាប់​លើ​លោក​ សុ​ន​ ឆ័​យ​

Share

​ភ្នំពេញ​៖​សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ បាន​ថ្លែង​ព្រមាន​ជា​ថ្មី​ម្ដងទៀត​ទៅ​លើ​គណបក្សប្រ ឆាំង​ ដោយ​គំរាម​ចាត់ការ​តាម​ផ្លូវច្បាប់​ ប្រឆាំង​ទាំង​លោក​ កឹ​ម​ សុខា​ និង​លោក​ សុ​ន​ ឆ័​យ​ បើ​នៅ​តែ​និយាយ​ថា​ ខ្លួន​ជា​ក្រុម​សម្លេង​សភា​ភាគតិច​ទៀត​ឬ​ក៏​ជា​ប្រធាន​ក្រុម​តំណាងរាស្ដ្រ​  សម្លេង​ភាគតិច​។​

hun-sen
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃប្រទេសកម្ពុជា

​ការ​ព្រមាន​របស់​ប្រមុខ​រដ្ឋាភិបាល​ធ្វើ​ឡើង​នៅ​ថ្ងៃនេះ​ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ឱ្យ​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិព័រណ៍កោះពេជ្រ គឺ​ មួយ​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​សម្ដេច​ព្រមាន​រឹបអូស​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​យក​មក​លក់​ឡៃ​ឡុ​ង​ បើ​តុលាការ​កាត់ក្ដី​ឱ្យ​សម្ដេច​ ឈ្នះ​លើ​បណ្ដឹង​ក្នុង​សំណុំរឿង​បរិហារកេរ្ដិ៍​ប្រឆាំង​លោក​ សម​ រ​ង្ស៊ី​ ទាក់ទិន​នឹង​មេ​បក្ស​ប្រឆាំង​រូប​នេះ​ និយាយ​ថា​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​កម្ពុជា​ ប្រើប្រាស់​លុយ​ ១​លាន​ដុល្លារ​ឱ្យ​ស្ដ្រី​ម្នាក់​បំបែកបំបាក់​គណបក្ស​សង្គ្រោះជាតិ​។​

​សម្ដេច​នាយក​រដ្ឋមន្ដ្រី​បាន​បញ្ជាក់​ទៀត​ថា​ បើ​តំណាងរាស្ដ្រ​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប​នេះ​ ដើរ​និ​យ​យាយ​ថា​ ខ្លួន​ជា​តំណាងរាស្រ្ដ​ឱ្យ​សភា​សម្លេង​ភាគតិច​ឬ​ប្រធាន​ក្រុម​តំណាងរាស្ដ្រ​ទៀត​នោះ​ អស់​ លោក​នឹង​ប្រឈម​មុខ​ចំពោះ​ផ្លូវច្បាប់​។

សម្ដេច ហ៊ុន សែន ៖ « ទីមួយ ផ្ដាំទៅលោក សុន ឆ័យ លោកចង់សាកលោកធ្វើមើល៍ រដ្ឋនេះគឺរដ្ឋ លោកកុំបង្កើតរដ្ឋក្នុងរដ្ឋ កុំបង្កើតសភាពីរសភាមួយនៅចាក់អង្រែសភាមួយនៅទីនោះ (វិមានរដ្ឋសភា ) កុំយកវេទិកាប្រជុំកាសែតធ្វើរបៀបនឹងលោកសាកមើល៍ បើលោកចិត្តជាកូនប្រុស ក្រោយពីសម្ដេចប្រធានសភា លុបចោលសេចក្ដីប្រកាសនេះហើយ លុបចោលការតែងតាំងទាំងឡាយហើយ លោកដើរប្រកាសខ្លួនឯងទៅ លោកសាកលមើល៍ ថយក្រោយបន្ថិច មិនមែនជាការព្រមានទេ មិនមែនជាការគំរាមទេ ប៉ុន្ដែតម្រូវឱ្យខ្ញុំនិយាយបែបនេះ»។

​សូម​រម្លឹក​ថា​ កាលពី​ថ្ងៃ​ទី​៣១​ មក​រា​ សម្ដេច​ ហ៊ុន​ សែន​ បាន​លើក​ឡើង​ នៅ​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​សភា​ថា​  ចាប់ពី​ថ្ងៃនេះ​តទៅ​ សម្លេង​ភាគតិច​នៅ​ក្នុង​រដ្ឋសភា​លែង​មាន​ទៀត​ហើយ​ ដោយសារ​តែ​ប្រការ​ ៤៨​ថ្មី​(​បី​)​ នៃ​បទបញ្ជាផ្ទៃក្នុង​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ទុកជា​មោឃៈ ​៕

Share

Image
Image
Image