en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ប្រាប់​កម្មករ​ថា​ អន្តរជាតិ​មិន​ងាយ​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​ទេ​ តែបើ​គេ​ធ្វើ​ គឺជា​កំហុស​បក្ស​ប្រឆាំង​

Share

​ភ្នំពេញ​ ៖​ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ថ្លែងប្រាប់​កម្មករ​ កម្មការិនី​ កម្ពុជា​ថា​ បើ​សហគមន៍​អន្ដរជាតិ​ កាត់​បន្ថយ​ការ​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​ គឺជា​កំហុស​របស់​បក្ស​ប្រឆាំង​ ដែល​តែងតែ​ដើរ​អំពាវនាវ​ឲ្យ​អន្ដរជាតិ​ផ្ដាច់ជំនួយ​ និង​បិទ​ទីផ្សារ​នាំ​ទំនិញ​ពី​កម្ពុជា​។​ ករណី​នេះ​ អតីត​ប្រធាន​គណបក្សប្រឆាំង​បក្ស​កាលពី​ថ្មីៗ​នេះ​ បាន​អះអាង​ថា​ សហគមន៍​អន្តរជាតិ​នឹង​មាន​វិធានការ​លើ​កម្ពុជា​ ព្រោះតែ​ទ​ង្វើ​បក្ស​កាន់​អំណាច​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

កម្មការិនី រោងចក្រកាត់ដេរ

 

​សហគមន៍​អន្ដរជាតិ​ មាន​ជា​អាទិ៍​ សហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុប​ ប្រទេស​ស៊ុ​យ​អែ​ត​ បាន​ប្រកាស​ជំហរ​របស់​ខ្លួន​ថា​ នឹង​មាន​វិធានការ​ ដាក់​ទណ្ឌកម្ម​ លើ​ប្រទេស​កម្ពុជា​ បើ​កម្ពុជា​ មិន​ផ្ដល់​ឱកាស​ឲ្យ​បក្ស​ប្រឆាំង​រស់​ឡើង​វិញ​។​ ទំនង​សារ​របស់​អន្ដរជាតិ​ទាំង​ពីរ​នេះ​ បាន​នាំ​ឲ្យ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ ប្រកាសប្រាប់​ពលរដ្ឋ​ និង​ កម្មករ​ កម្មការិនី​ថា​ បើ​អន្ដរជាតិ​ដាក់​ទណ្ឌ​សេដ្ឋកិច្ច​ លើ​កម្ពុជា​ គឺ​ ជា​កំហុស​របស់​គណបក្សប្រឆាំង​។​ ការ​ថ្លែង​របស់​សម្ដេច​ ហ៊ុន​ សែន​ ដូច្នេះ​គឺ​នៅ​ចំពោះ​មុខ​ កម្មករ​ កម្មការិនី​ ក្នុង​តំបន់ឧស្សាហកម្ម​មួយ​ នៅ​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​២២​ វិច្ឆិកា​នេះ​។​

​សម្ដេច​ ហ៊ុន​ សែន​ បាន​ថ្លែងប្រាប់​កម្មករ​ ថា​ អ្វីៗ​ដែល​ពួក​គេ​មាននៅ​ក្នុង​ដៃ​សព្វ​ថ្ងៃនេះ​ គឺជា​ការ​ប្រឹងប្រែង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​មិនមែន​បាន​មក​ដោយសារ​តែ​គណបក្សប្រឆាំង​នោះ​ទេ​។​ ត្រង់នេះ​ ទំនង​សម្ដេច​ សំដៅ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើបតែ​ត្រូវ​បាន​តុលាការ​កំពូល​ចេញ​សាលដីកា​ រំលាយ​កាលពី​ថ្ងៃ​ទី​១៦​ វិច្ឆិកា​ កន្លង​ទៅ​នេះ​។​

​សម្ដេច​នាយក​រដ្ឋមន្ដ្រី​បាន​សង្កត់ធ្ងន់​ថា​ គណបក្សប្រឆាំង​មិន​បាន​ធ្វើ​អ្វី​ក្រៅពី​ដើរ​អំពាវនាវ​ឲ្យ​បរទេស​ បញ្ឈប់​ការ​ទិញ​ទំនិញ​ពី​កម្ពុជា​នោះ​ទេ​ ដែល​សម្ដេច​ថា​ នេះ​មិនមែន​ធ្វើបាប​លោក​ទេ​ តែ​កំពុង​ធ្វើបាប​កម្មករ​ កម្មការិនី​ កម្ពុជា​។​ សម្ដេច​ ហ៊ុន​ សែន​ ៖«​ក្មួយៗ​ចាំ​ឲ្យ​ច្បាស់​ បើ​មានការ​កាត់​បន្ថយ​ការ​បញ្ជា​ទិញ​ណាមួយ​ គឺជា​កំហុស​របស់​ពួក​បក្ស​ប្រឆាំង​ វា​មិនមែន​ស្លាប់​ ហ៊ុន​ សែន​ ទេ​ តែ​វា​ស្លាប់​កម្មករ​ គឺ​ស្លាប់​ក្មួយៗ​នេះឯង​ ក្មួយៗ​ត្រូវ​ចាំ​ទុក​»​។​

​តែ​យ៉ាងណា​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ បាន​អះអាង​ថា​ សេដ្ឋកិច្ច​កម្ពុជា​ នឹង​មិន​រាំងស្ទះ​ឡើយ​ ព្រោះ​កម្ពុជា​មាន​ទំនាក់​ន​ង​ជា​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជា​ច្រើន​ទាំង​ក្នុង​ក្របខ័ណ្ឌ​តំបន់​ និង​អន្ដរជាតិ​។​

​ប្រសាសន៍​របស់​សម្ដេច​ ហ៊ុន​ សែន​ នៅ​ថ្ងៃនេះ​ ក៏​ទំនងជា​ការ​ឆ្លើយ​តប​ទៅ​កាន់​ ការ​ថ្លែង​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដ៏​ល្បីឈ្មោះ​មួយ​រូប​គឺ​ លោក​ សម​ រ​ង្ស៊ី​ ដែល​បាន​ថ្លែង​ ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​ពលរដ្ឋ​ខ្មែរ​ អា​មេ​រិ​ក​ នៅ​ជាយ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ សហរដ្ឋអាមេរិក​ កាលពី​ថ្ងៃ​ទី​១៥​ វិច្ឆិកា​ ឆ្នាំ​២០១៧​។​ ក្នុង​ឱកាស​នោះ​ លោក​លោក​ សម​ រ​ង្ស៊ី​ បាន​ថ្លែង​ថា​ អ្វី​ដែល​ប្រមុខ​រដ្ឋាភិបាល​ កំពុង​ធ្វើ​នា​ពេល​នេះ​ គឺ​នឹង​នាំ​ឲ្យ​កម្ពុជា​បាត់បង់​ទីផ្សារ​នាំ​ចេញ​សម្លៀក​បំពាក់​ដែល​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ដ៏​ធំ​របស់​កម្ពុជា​។​

​លោក​ សម​ រ​ង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ក្រៅប្រទេស​ បាន​ប្រាប់​ពលរដ្ឋ​ខ្មែរ​ រស់នៅ​អា​មេ​រិ​កថា​ ពេល​នេះ​សហរដ្ឋអាមេរិក​បាន​កំពុង​រៀបចំ​ ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​ ព្រោះតែ​មេដឹកនាំ​កម្ពុជា​ បាន​កំពុង​ធ្វើ​សកម្មភាព​ដែល​ខុស​ គឺ​ការ​ប្រឆាំង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​ លោក​ សម​ រ​ង្ស៊ី​ ៖«​ឥទ្ធិពល​អា​មេ​រិ​ក​គឺ​ខ្លាំង​ណាស់​ ព្រោះ​ឧស្សាហកម្ម​ហ្នឹង​គឺ​លក់​ ធំ​ជាងគេ​លើ​ពិភពលោក​គឺ​ អ៊ឺ​រ៉ុ​ប​ និង​ សហរដ្ឋអាមេរិក​ គឺ​លោក​សេរី​ទាំងអស់​ អត់​មាន​កុំ​មុ​យ​នី​ស​ កុំ​ថា​ ឲ្យ​ចិន​ សុំ​ជួយ​ទិញ​ផង​ អត់​មាន​ទិញ​ឥ​វ៉ា​ន់​ពី​យើង​ទេ​ ចិន​ផលិត​ ខោ​ អាវ​ ស្បែង​ជើង​ មក​លក់​នៅ​ អ៊ឺ​រ៉ុ​ប​ និង​អា​មេ​រិ​ក​ ដូច​តែ​ស្រុក​ខ្មែរ​អ​ញ្ចឹ​ង​»​។​

​រយៈពេល​ចុង​ក្រោយ​នេះ​ សហគមន៍​អន្ដរជាតិ​ បាន​បង្ហាញ​ប្រតិកម្ម​ថ្កោលទោស​កម្ពុជា​ជា​បន្ដបន្ទាប់​ និង​ ព្រមាន​ដាក់​ទណ្ឌកម្ម​ កម្ពុជា​ ករណី​ដែល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​ សហគមន៍​អន្ដរជាតិ​ទាំងនោះ​រួម​មាន​ សហរដ្ឋអាមេរិក​ សហភាព​អឺរ៉ុប​ ប្រទេស​ស៊ុ​យ​អែ​ត​ ប្រទេស​អូស្ត្រាលី​ អង្គការសិទ្ធិមនុស្ស​អន្តេរ​ជាតិ​ Human​ Rights​ Watch​ អង្គការ​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ អង្គ​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​ ដោយ​ចាត់​ទុក​ថា​ ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ គឺជា​ការ​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ ដើរ​ដល់​ចំណុច​គ្រោះថ្នាក់​។​

​សហភាព​អឺរ៉ុប​ និង​ អា​មេ​រិ​ក​ ជាទី​ផ្សារ​ធំ​ជាងគេ​នាំ​ទំនិញ​ពី​កម្ពុជា​ ដោយ​មាន​ទំហំ​ពាណិជ្ជកម្ម​ ជាង​៧០​ភាគរយ​។​ ទំនិញ​ពី​កម្ពុជា​ ច្រើន​ជាងគេ​ទៅ​ទីផ្សារ​អឺរ៉ុប​ និង​ អា​មេ​រិ​ក​ គឺ​សំលៀក​បំពាក់​ និង​ ស្បែង​ជើង​ដែល​កម្មករ​ជាង​ ៨០​ម៉ឺន​នាក់​កំពុង​ទទួល​បាន​ផលប្រយោជន៍​ពី​វិស័យ​នេះ​៕​

Share

Image
Image
Image