en     km
en     km

សមាជិក​សភា​អាស៊ាន​ ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ជា​បន្ទាន់​

Share

​ភ្នំពេញ​៖​ សមាជិក​សភា​មក​ពី​តំបន់​អាស៊ី​អាគ្នេយ៍​បាន​ទាមទារ​ឲ្យ​ដោះ​លែង​ជា​បន្ទាន់​និង​ឥត​លក្ខណ​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ចំនួន​ប្រាំ​រូប​ដែល​កំពុង​ឃុំខ្លួន​និង​ចោទប្រកាន់​ ខណៈ​ការ​ឃុំខ្លួន​ពួក​គាត់​មាន​រយៈ​១០០​ថ្ងៃ​ហើយ​ ។​

court-arrested-text​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​ ០៨​ សីហា​ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ ចា​កា​តា​ ប្រទេស​ ឥណ្ឌូ​នេ​ស៊ី​ប្រធាន​អង្គការ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ លោក​ ឆា​លី​ ហ្ស​ង់​ទី​យ៉ា​ហ្គោ​ ដែល​ជា​សមាជិក​សភា​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​ បាន​បញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​ថា​ ការ​ឃុំខ្លួន​មន្ដ្រី​អង្គការសិទ្ធិមនុស្ស​អា​ដ​ហុ​ក​ ៤​ រូប​ និង​ អគ្គលេខាធិការ​រង​ នៃ​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​រូប​បាន​ប្រព្រឹត្ដិ​ទៅ​រយៈពេល​ ១០០​ ថ្ងៃ​មក​ ។​ ក្នុង​ន័យ​នេះ​ សមាជិក​សភា​មក​ពី​តំបន់​អាស៊ី​អាគ្នេយ៍​សូម​ ទាមទារ​ អោយ​បញ្ឈប់​ការ​យាយី​តាម​ផ្លូវ​តុលាការ​ ចំពោះ​អ្នក​ទាំង​ប្រាំ​រូប​ និង​អំពាវនាវ​ដល់​សហ​គម​អន្ដរជាតិ​ជួយ​ជំរុញ​ឲ្យ​ដោះ​លែង​អ្នក​ទាំង​ប្រាំ​រូប​នេះ​ជា​បន្ទាន់​ និង​ គ្មាន​លក្ខណ​ ។

​លោក​ ឆា​លី​ ហ្ស​ង់​ទី​យ៉ាង​ហ្គោ​ បាន​បញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​លោក​ដូចនេះ​ថា​៖«​យើង​មាន​ភាព​ច្បាស់លាស់​ ដោយ​មិន​មាន​មន្ទិល​សង្ស័យ​អ្វី​ឡើយ​ក្នុង​ការ​គាំទ្រ​ ឲ្យ​មានការ​ដោះ​លែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​ ៥​រូប​នេះ​ ។​ គ្មាន​អ្នក​ណា​ម្នាក់​អាច​ត្រូវ​បាន​ចាប់ខ្លួន​ ឬ​ឃុំខ្លួន​ដោយ​រំលោភ​បំពាន​និង​តាម​អំពើ​ចិត្ដ​នោះ​ឡើយ​ ហើយ​សមាជិក​អង្គការ​សង្គម​ស៊ី​វិល​ មិន​ត្រូវ​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក​ក្នុង​ការ​បំពេញការងារ​របស់​ពួក​គេ​នោះ​ទេ​។​​បទចោទប្រកាន់​លើ​ករណី​នេះ​ ត្រូវ​បាន​មើលឃើញ​យ៉ាង​ច្បាស់​ថា​ ធ្វើ​ឡើង​ដោយ​ហេតុផល​នយោបាយ​ និង​ បាន​ធ្វើ​ឲ្យ​និ​តិ​រដ្ឋ​នៅ​កម្ពុជា​ ដែល​មាន​ភាព​ទ​ន​ខ្សោយ​រួច​ទៅ​ហើយ​នោះ​កាន់តែ​ចុះ​ខ្សោយ​ថែម​ទៀត​ ។​ ដែល​ករណី​នេះ​អាជ្ញាធរ​កម្ពុជា​ចាំបាច់​ត្រូវ​ដោះ​លែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​ប្រាំ​នាក់​ បើសិនជា​ចង់បាន​ឱ​ទទួល​បានការ​ទុកចិត្ដ​ពី​អន្ដរជាតិ​ឡើង​វិញ​»​។​

​លោក​ នី​ សុខា​ លោក​ ណៃ​ វង់​ដា​ លោក​ យី​ សុខសាន្ដ​ លោកស្រី​ លឹ​ម​ មុនី​ ដែល​ពួក​គាត់​ជា​មន្ដ្រីជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ ត្រូវ​បាន​ឃុំខ្លួន​ ចោទប្រកាន់​ ពី​បទ​សូកប៉ាន់​ស​ក្សី​ នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ ស្រី​ មុំ​ និង​ លោក​ នី​ ចរិយា​ អគ្គលេខាធិការ​រង​ គ​ ជ​ ប​ ត្រូវ​បាន​ឃុំខ្លួន​ករណី​ សមគំនិត​សូកប៉ាន់​ស​ក្សី​ ក្នុង​សំណុំរឿង​ស្ដ្រី​រូប​នេះ​ផង​ដែរ​ ។​

​ប្រធាន​អង្គការ​ សមាជិក​សភា​ដើម្បី​សិទ្ធិ​មនុស្សលោក​ ឆា​លី​ ហ្ស​ង់​ទី​យ៉ា​ហ្គោ​ បញ្ជាក់​ទៀត​ថា​៖«​អាជ្ញាធរ​កម្ពុជា​ កំពុង​តែ​ចំអក​ចំពោះ​ប្រព័ន្ធ​តុលាការ​យុ​ត្ដិ​ធ​ម៍​នៅ​កម្ពុជា​ ដោយសារ​តែ​ចំណាត់ការ​បន្ដ​លើ​អ្នក​ទាំង​ប្រាំ​រូប​នេះ​ ការ​នាំ​ខ្លួន​មន្ដ្រី​អង្គការ​ទាំងនេះ​មក​កាត់ទោស​តាម​ផ្លូវ​តុលាការ​ ដែល​ពួក​គេ​ជា​អ្នក​ជំនួយ​ផ្នែក​ច្បាប់​សម្រាប់​ពលរដ្ឋ​នោះ​គឺជា​រឿង​អ​យុ​ត្ដិ​ធ​ម៍​ដ៏​ធ្ងន់ធ្ងរ​ដែរ​ស្ថានភាព​ដ៏​អាក្រក់​នេះ​ ត្រូវ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ តុលាការ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​រដ្ឋាភិបាល​ ដើម្បី​បំរើរ​បៀ​វារៈ​នយោបាយ​ »​។​

ក្រៅពី​ទាមទារ​ដូច្នេះ​ប្រធាន​សមាជិក​សភា​អាស៊ាន​ ក៏​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ ការ​ធ្វើទុក្ខបុកម្នេញ​ ទៅ​លើ​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល​ផង​ដែរ​ ។​ ជុំវិញ​ សេចក្ដីថ្លែងការណ៍​របស់​ប្រធាន​អង្គការ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ លោក​ ឆា​លី​ ហ្ស​ង់​ទី​យ៉ា​ហ្គោ​ នេះ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សួ​ស​ យ៉ា​រ៉ា​ បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ ពុធ​ ទី​ ១០​ សីហា​ ថា​ អ្វី​ដែល​ ប្រធាន​អង្គការ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ លើក​ឡើង​គឺ​គ្រាន់តែ​ជា​សំបក​ក្រៅ​នៃ​ជ្រុង​មួយ​ដែល​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នៅ​កម្ពុជា​ឡើយ​ ។​

​លោក​បង្ហាញ​ជំនឿ​ថា​ មូលហេតុ​នៃ​ការ​លើក​ឡើង​ដូច្នេះ​គឺ​ព្រោះតែ​ ការ​ទទួល​ព័ត៌មាន​មិន​ពិត​ ការ​ស្ដាប់​តែ​ក្រុម​ម្ខាង​ និង​ ស្ដាប់​ការ​ញុសញុង​បំភ្លៃ​ការ​ពិត​របស់​ក្រុម​មួយ​ចំនួន​ ទើប​បានជា​អន្ដរជាតិ​មើល​មក​កម្ពុជា​ក្នុង​ស្ថានភាព​មិនល្អ​ ។​

​លោក​ សួ​ស​ យ៉ា​រ៉ា​ បញ្ជាក់​បន្ថែម​ថា​ ការ​អំពាវនាវ​របស់​ប្រធាន​អង្គការ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្សលោក​ ឆា​លី​ ហ្ស​ង់​ទី​យ៉ា​ហ្គោ​ គឺជា​រឿង​ដែល​មិន​ត្រឹមត្រូវ​ ព្រោះតែ​នៅ​កម្ពុជា​ អំណាច​ត្រូវ​បាន​បែងចែក​ដាក់​ពី​គ្នា​ លោក​ពន្យល់​ថា​ ចំពោះ​អ្នក​ដែល​ត្រូវ​ឃុំខ្លួន​ទាំង​ប្រាំ​នាក់​នោះ​ គឺ​មិនមែន​អាជ្ញាធរ​បំពាន​ស្ថាប័ន​សិទ្ធិ​មនុស្ស​ឡើយ​ ការ​ឃាត់ខ្លួន​នេះ​ព្រោះតែ​បុគ្គល​ទាំងនោះ​ធ្វើ​ល្មើស​ទៅ​នឹង​ច្បាប់​ ប៉ុណ្ណោះ​ ។​

​លោក​ សួ​ស​ យ៉ា​រ៉ា​៖​ «​ខ្ញុំ​យល់​ឃើញ​ថា​ អ្វី​ដែល​គេ​និយាយ​ហ្នឹង​ គឺ​និយាយ​ទៅ​លើ​អ្វី​ដែល​គេ​មើល​តែ​ពី​សំបក​ក្រៅ​ ព្រោះ​ការ​ចាប់​កន្លង​មក​ហ្នឹង​មិនមែន​ចាប់​អ្នក​សិទ្ធិ​មនុស្ស​ទេ​ គឺ​ចាប់​បុគ្គល​ដែល​ប្រព្រឹត្ដិ​កំហុស​ អ​ញ្ចឹ​មិន​ពាក់​ព័​ន្ទ​ទៅ​លើ​ស្ថាប័ន​សិទ្ធិ​មនុស្ស​ទេ​ អ​ញ្ចឹ​ង​អ្វី​ដែល​គេ​លើក​សេចក្ដីថ្លែងការណ៍​ ហ្នឹង​គេ​មិន​បាន​យល់​ស៊ីជម្រៅ​នៃ​ខ្លឹមសារ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ រាល់​សំណើរ​របស់​អន្ដរជាតិ​មក​លើ​កម្ពុជា​ រាជរដ្ឋាភិបាល​ មិន​ដែល​បដិសេធ​ចោល​ នោះ​ទេ​ ជា​រឿយៗ​គឺ​តែងតែ​យក​មក​ពិនិត្យ​ មើល​ថា​តើ​សំណើ​ទាំងនោះ​សម​ស្រប​ទៅ​នឹង​គោលការណ៍​ច្បាប់​ដែរ​ឬទេ​ មុន​ពេល​ដែល​¬¬¬¬​ធ្វើការ​ឆ្លើយ​តប​ ៕

Share

Image
Image
Image