en     km
en     km

សព​កីឡាករ​អុំទូក​ដែល​បាន​បាត់​ខ្លួន​ពីរ​នាក់​រក​ឃើញ​ហើយ​

Share

ភ្នំពេញ ៖ ​លោក​ គួ​ច​ ចំរើន​ អភិបាល​ខណ្ឌដូនពេញ​ បាន​ផ្ដល់​បទ​សម្ភាស​ខ្លី​ វិទ្យុ​ស្ដ្រី​ FM102​ នៅ​ថ្ងៃអាទិត្យ​ទី​ ១៣​ វិច្ឆិកា​នេះ​ថា​ សព​កីឡាករ​ទូកង​ពីរ​នាក់​ ដែល​ម្នាក់​មានឈ្មោះ​  សុខ​ ចាន់​ជេ​ស្ដា​ អាយុ​ ៣៦​ ឆ្នាំ​ និង​ម្នាក់​ទៀត​ឈ្មោះ​ ឈឺ​ន​ ច​ន​ អាយុ​ ១៨​ ឆ្នាំ​ ត្រូវ​សមត្ថកិច្ច​រក​ឃើញ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​  ឆ្នាំ​២០១៦​ នេះ​។​

ទូកងដែលប៉ះទង្គិចជាមួយទូកទេសចរណ៍វៀតណាម ត្រូវបានទាញយកមកអែបក្បែរច្រាំង។រូបភាពពីFresh News
ទូកងដែលប៉ះទង្គិចជាមួយទូកទេសចរណ៍វៀតណាម ត្រូវបានទាញយកមកអែបក្បែរច្រាំង។រូបភាពពីFresh News

​តាម​ការ​អះអាង​របស់​អភិបាល​ខណ្ឌដូនពេញ​ដដែល​ កីឡាករ​ទូកង​ ដែល​បាន​បាត់​ខ្លួន​ទាំង​ពីរ​នាក់​នេះ​ គឺ​ម្នាក់​រក​ឃើញ​នៅ​ភូមិ​កោះ​រះ​ ឃុំ​កោះ​រះ​ ស្រុក​ល្វាឯម​ ខេត្ត​កណ្តាល​  ហើយ​ម្នាក់​ទៀត​ត្រូវ​បាន​រក​ឃើញ​នៅ​ចំណុច​កំពុងដរ​ កំពង់​ព្រីង​ ភូមិ​កំពង់​ព្រីង​ ឃុំ​ស​ត្បូ​ ស្រុក​ស្អាង​ ខេត្តកណ្តាល​។​
​លោក​ គួ​ច​ ចំរើន​ បាន​បញ្ជាក់​លើ​ចំនុច​នេះ​ថា​  ៖​ «​ខ្ញុំ​មិន​បាន​នៅ​ក្នុង​ប្រតិបត្តិការ​ផ្ទាល់​  ប៉ុន្ដែ​ជា​របាយការណ៍​ដែល​ខ្ញុំ​ទទួល​បាន​ថា​មួយ​ គឺ​ ឃើញ​នៅ​កោះ​រះ​  ខាង​ស្រុក​កៀនស្វាយ​  មាន​ន័យ​ថា​ នៅ​ទន្លេមេគង្គ​ក្រោម​  មួយទៀត​ គឺ​ យើង​រក​ឃើញ​នៅ​ខ្សាច់​ត្បូង​ ខាង​ទឹកដី​ខេត្តកណ្ដាល​ដែរ​ ប៉ុន្ដែ​នៅ​ខាង​ដង​ទន្លេបាសាក់​»​ ។​

​លោក​ គួ​ច​ ចំរើន​ អភិបាល​ខណ្ឌដូនពេញ​ បានឱ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពី​បាន​រក​ឃើញ​សាកសព​របស់​កីឡាករ​ទូង​ទាំង​ពីរ​ហើយ​នោះ​ សមត្ថកិច្ច​ក៏​បា​នប​ញ្ចូ​ន​សព​ជន​រង​គ្រោះ​ ទៅ​ឱ្យ​គ្រួសារ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ ផង​ដែរ​។​

​ដោយឡែក​ទាក់ទង​នឹង​បញ្ហា​សំណង​ដែល​ក្រុមហ៊ុន​ទូក​ទេសចរណ៍​វៀតណាម​ ត្រូវ​ទទួលខុស​លើ​ហេតុការណ៍​នេះ​។​ តែ​លោក​ថា​ ករណី​នេះ​ មិន​ទាន់​ទទួល​បាន​លទ្ធផល​យ៉ាងណា​ទេ​ ដោយសារ​តែ​មិន​ទាន់​បានការ​ឯកភាព​គ្នា​ចុង​ក្រោយ​នៅឡើយ​។​

លោក​ គួ​ច​ ចំរើន​ បញ្ជាក់​លើ​ចំនុច​នេះ​បន្ថែម​ថា​ ៖​ «​ទាក់ទង​នឹង​បញ្ហា​នេះ​ នៅ​មិន​ទាន់​បាន​ជជែក​គ្នា​ចង់​សព្វគ្រប់​នៅឡើយ​ទេ​ ប៉ុន្ដែ​មាន​ក្រុមការ ងារ​ដែល​បាន​ធ្វើការ​ដោះស្រាយ​ក្នុង​រឿង​នេះ​  មាន​ទាំង​ព្រះរាជអាជ្ញា​  សមត្ថកិច្ច​ នគរបាល​ជើង​គោក​ ជើង​ទឹក​  កំពង់​ផែ​កាន់​សាប​ ដែល​មានការ​ពាក់ព័ន្ធ​ជាមួយនឹង​ករណី​នេះ​ គឺ​ យើង​បាន​រួម​គ្នា​ដើម្បី​ធ្វើការ​ដោះ​ ស្រាយ​  ប៉ុន្ដែ​មិន​ទាន់​បានការ​ឯកភាព​គ្នា​ចុង​ក្រោយ​នៅឡើយ​  ព្រោះ​ដោយសារ​ថា​ កីឡាករ​ដែល​បាត់​ខ្លួន​ យើង​ទើបតែ​រក​ឃើញ​ថ្ងៃ​ហ្នឹង​»​។​

គួរ​បញ្ជាក់​ដែរ​ថា​ បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ ហេតុការណ៍​ដែល​នាំ​អោយ​មានការ​បាត់​ខ្លួន​កីឡាករ​អុំ​ទូកង​ទាំង​ពីរ​រូប​ខាងលើ​នេះ​ គឺ​ ដោយ សារ​មាន​ទូក​ទេសចរណ៍​មួយ​គ្រឿង​ដែល​គេ​ដឹង​ថា​ ជា​ទូក​ទេសចរណ៍​របស់​វៀតណាម​ បាន​បើក​បុក​ពីក្រោយ​ទូកង​របស់​ជន​រង​គ្រោះ​ ខណៈ​ដែល​ទូកង​របស់​ជន​រង​គ្រោះ​  កំពុង​អុំ​ចេញពី​ត្រើយម្ខាង​ក្បែរ​សណ្ឋាគារ​សុខា​ ទៅ​កាន់​ត្រើយ​ខាងលិច​ មុខ​ព្រះ​បរមរាជវាំង​ ដែល​ជា​កន្លែង​របស់​កីឡា​អុំ​ទូកង​សំចត​ត្រៀម​ចូលរួម​ប្រណាំង​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​។​

​សូម​បញ្ជាក់​ថា​ ទូកង​ដែល​រង​គ្រោះ​ក្នុង​ហេតុការណ៍​នោះ​មានឈ្មោះ​ថា​ "​រស្មី​ស្រី​ស្រស់​ដា​ញ់​ទិព្វ​សែន​ជ័យ​"​ជា​  ទូកង​ មក​ពី​វត្ត​អម្ព​វ័​ន្ត​ ស្ថិត​នៅ​សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារ​អំពៅ​ ហើយ​ទូកង​នេះ​មាន​ចំណុះ​ទូក​ ៥៧​នាក់​ និង​មាន​ប្រវែង​ ២៩​ម៉ែត្រ​៕

Share

Image
Image
Image