en     km
en     km

សង្គ្រាម​ពាណិជ្ជកម្ម​ ៖​ អា​មេ​រិ​ក​បន្ត​ដំឡើង​ពន្ធ​នាំ​ចូល​ពី​ចិន​ ទំហំ​ ១៦​ពាន់​លាន​ដុល្លារ​

Share

​ការ​ដំឡើង​ពន្ធ​ជា​ថ្មី​ របស់​សហរដ្ឋអាមេរិក​ លើ​ផលិតផល​នាំ​ចូល​ពី​ចិន​មាន​តម្លៃ​១៦​ពាន់​លាន​ដុល្លារ​ បាន​ចូល​ជា​ធរមាន​ហើយ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​ ការ​ដំឡើង​ពន្ធ​នេះ​ បាន​នាំ​ឲ្យ​ការ​ដំឡើង​ពន្ធ​នាំ​ចូល​ពី​ចិន​ ចាប់តាំងពី​ដើមខែ​កក្កដា​ បាន​កើន​ដល់​ ៥០​ពាន់​ដុល្លារ​។​

គេ​ក៏​រំពឹង​ដែរ​ថា​ ទីក្រុង​ប៉េ​កាំ​ង​ នឹង​ចាត់​វិធា​នា​ការ​សងសឹក​ចំពោះ​ការ​ដំឡើង​ពន្ធ​នេះ​ បើ​ទោះបីជា​មន្ត្រីជាន់ខ្ពស់​ នៃ​ប្រទេស​ទាំង​ពីរ​ កំពុង​ជួប​ចរចា​គ្នា​ នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ក៏​ដោយ​។​

​ក្រសួងពាណិជ្ជកម្ម​ចិន​ ក៏​បាន​សម្ដែង​ការ​ជំទាស់​យ៉ាង​ខ្លាំង​ផង​ដែរ​ ចំពោះ​ការ​ដំឡើង​ពន្ធ​របស់​សហរដ្ឋអាមេរិក​ ហើយ​បាន​និយាយ​ថា​ នឹង​ចាត់វិធានការ​ចាំបាច់​នានា​ ដើម្បី​ការពារ​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​ខ្លួន​។​ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ទាំង​ចិន​ និង​អា​មេ​រិ​ក​ បាន​សន្យា​យក​រឿង​នេះ​ ទៅ​ដោះស្រាយ​នៅ​ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។​

កាលពី​ស​ប្ដា​ហ៍​មុន​ មន្ត្រី​ចិន​ម្នាក់​ ជា​អ្នកវិភាគ​យុទ្ធសាស្ត្រ​ នៃ​បក្ស​ក​ម្មុ​យ​និ​ស្ត​ចិន​ បាន​ព្រមាន​ថា​ ជម្លោះ​នេះ​បើ​មិន​អាច​ដោះស្រាយ​បាន​ ហើយ​ចិន​នឹង​ជួប​ការ​ខាតបង់​ច្រើន​៕​

Share

Image
Image
Image