en     km
en     km

វេ​ណេ​ហ្សូ​អេ​ឡា​ ស្ថិត​ក្នុង​ស្ថានភាព​សង្គ្រាម​ ខណៈ​ប្រទេស​ជិតខាង​ពង្រាយ​កងទ័ព​តាម​ព្រំដែន​

Share

ទំនង​ជៀស​មិន​រួច​ទេ​ ការ​ប៉ះទង្គិច​គ្នា​រវាង​កងទ័ព​វេ​ណេ​ហ្សូ​អេ​ឡា​ និង​ ប្រទេស​ចំនួន​៣​ ជាប់​ព្រំដែន​នៃ​ប្រទេស​នេះ​ ដែល​បាន​ដាក់​ពង្រាយ​កងទ័ព​រួច​ហើយ​។​ តើ​នេះ​ជា​សកម្មភាព​ ឈ្លានពាន​ ឬ​ក៏​គំរាម​ ចង់​បណ្ដេញ​លោក​ ម៉ា​ឌូ​រ៉ូ​ ពី​តំណែង​ខណៈ​ប្រទេស​នេះ​រង​ការ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​?​

លោក​ រឿ​ន​ ឬ​ទ្ធី​ ជូន​សេចក្ដី​ប្រែ​សម្រួល​ ៖

 

​ចាប់​តាំង​ប្រទេស​ វេ​ណេ​ហ្សូ​អេ​ឡា​ ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​និង​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​ តាំងពី​ ខែមិថុនា​ មក​ គេ​សង្កេត​ឃើញ​ប្រទេស​ជិតខាង​ដែល​មាន​ព្រំដែន​ ជាប់​ជាមួយ​ប្រទេស​នេះ​ បាន​ ចល័ត​ង​ទ័ព​ ទៅ​ដាក់​ពង្រាយ​តាម​ព្រំដែន​ ក្រោម​ហេតុផល​ការពារ​សន្តិសុខ​ ខណៈ​ជនភៀសខ្លួន​វេ​ណេ​ហ្សូ​អេ​ឡា​បាន​សម្រុក​មក​កាន់​ប្រទេស​ទាំងនេះ​។​

​នៅ​អង្គារ​ម្សិលមិញ​(២៨​ សីហា​ )​ ប្រធានាធិបតី​ ប្រេ​ស៊ី​ល​ បាន​បញ្ជា​អោយ​កងទ័ព​ ទៅ​ឈរជើង​តាម​ព្រំដែន​នៃ​ប្រទេស​វេ​ណេ​ហ្សូ​អេ​ឡា​ ដែល​លោក​ថា​ ដើម្បី​ការពារ​សន្តិសុខ​តាម​ព្រំដែន​។​ លោក​ថា​ ការ​ដាក់​ពង្រាយ​កងទ័ព​នេះ​ គឺ​ដើម្បី​ទប់ស្កាត់​ហិង្សា​ ដែល​អាច​ប៉ះ​ទ​ង្កិ​ច​ ខណៈ​ជនភៀសខ្លួន​វេ​ណេ​ហ្សូ​អេ​ឡា​ រត់​មក​ជ្រកកោន​ ប្រទេស​នេះ​។​

​កាលពី​ ស​ប្ដា​ហ៍​មុន​ ប្រទេស​កូ​ឡំ​ប៊ី​ ប្រទេស​ប៉េ​រូ​ បាន​ដាក់​ពង្រាយ​ទ័ព​រួច​ហើយ​ តាម​ព្រំដែន​ជាមួយ​ ប្រទេស​វេ​ណេ​ហ្សូ​អេ​ឡា​ ។​ ការ​ដាក់​ពង្រាយ​កងទ័ព​របស់​ប្រទេស​នេះ​ ក៏​មិន​ខុស​នឹង​ប្រទេស​ប្រេ​ស៊ី​ល​ដែរ​។​ ស្រប​ពេល​ដែល​ ប្រទេស​ជិតខាង​ខ្លួន​ ដាក់​ពង្រាយ​កងទ័ព​ ប្រទេស​វេ​ណេ​ហ្សូ​អេ​ឡា​ មិន​បាន​ ធ្វើ​ដូចនេះ​ទេ​។​តែ​ប្រទេស​នេះ​ បាន​ពង្រឹង​សន្តិសុខ​ផ្ទៃ​ប្រទេស​ កាន់តែ​ខ្លាំង​ជាង​មុន​ ព្រោះ​ខ្លាច​ មាន​ផ្ទុះ​រដ្ឋប្រហារ​ ហើយ​ កងទ័ព​ប្រទេស​ជិតខាង​នឹង​ចូល​អន្តរ​គម​ន៍​ជួយ​បញ្ចប់​ អំណាច​របស់​លោក​ ប្រធានាធិបតី​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ​។​ លោក​ ម៉ា​ឌូ​រ៉ូ​ បាន​ចោទ​ប្រទេស​ជិតខាង​របស់​លោក​ ជា​ពិសេស​ ប្រទេស​កូ​ឡំ​ប៊ី​ ថា​ កំពុង​រៀបចំ​ទ័ព​ វាយលុក​ប្រទេស​លោក​ ក្រោម​រូបភាព​ រំដោះប្រជាជន​ចេញពី​ការ​រំលោភសិទ្ធិ​មនុស្ស​ ។​

មូលហេតុ​ការ​ធ្វើ​ចំណាកស្រុក​

​នៅ​រយៈពេល​ចុង​ក្រោយ​នេះ​ ពលរដ្ឋ​ប្រទេស​វេ​ណេ​ហ្សូ​អេ​ឡា​ ដែល​រត់​ភៀសខ្លួន​ ទៅ​នៅ​ប្រេ​ទេស​ជិតខាង​ ដោយសារ​ប្រទេស​ពួក​គេ​ ជួប​ វិបត្តិ​សេដ្ឋកិច្ច​ និង​ នយោបាយ​។​ វិបត្តិ​នយោបាយ​ ដែល​នាំ​អោយ​មាន​វិបត្តិ​សេដ្ឋកិច្ច​នេះ​ បាន​បណ្ដាល​អោយ​ ប្រទេស​ផ្ទុះ​អតិផរណា​ កប់​ពពក​។​ គេ​បាន​រាយការណ៍​ថា​ មាន់​មួយ​ក្បាល​ តំលៃ​ ជាង​១៤​លាន​បូ​លី​វ៉ា​ ខណៈ​ ក្រដាសអនាម័យ​ មួយ​ដុំ​តម្លៃ​ ២​លាន​៤​សែន​ បូ​លី​វ៉ា​។​ ការ​ហក់​ឡើង​កប់​ពពក​នៃ​ទំនិញ​ទីផ្សារ​ បាន​ធ្វើ​អោយ​ពលរដ្ឋ​កាន់តែ​ធ្វើ​ចំណាកស្រុក​ ស្រប​ពេល​ មូល​និ​ធី​ IMF​ ព្រមាន​ថា​សេដ្ឋកិច្ច​ប្រទេស​នេះ​ នឹង​ក្រឡាប់​នៅ​ចុងឆ្នាំ​២០១៨​។​ ដោយសារ​រឿង​នេះ​ពលរដ្ឋ​ ពលរដ្ឋ​ជិត​២​លាន​នាក់​បាន​ទៅ​សុំ​ការងារ​ធ្វើ់​នៅ​ប្រទេស​ជិតខាង​។​

​លោក​ ម៉ា​ឌូ​រ៉ូ​ ប្រឈម​មុខ​នឹង​រដ្ឋប្រហារ​

​ចាប់តាំងពី​ប្រទេស​នេះ​ ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​នៅ​ចុងឆ្នាំ​២០១៦​មក​ មានការ​ប៉ុនប៉ង​ ធ្វើឃាត​លោក​ម៉ា​ឌូ​រ៉ូ​មិន​តិច​ជាង​ ៤​ដងនោះ​ទេ​ ។​ ផែនការ​នេះ​ ធ្វើ​លោក​ម៉ា​ឌូ​រ៉ូ​ ចាប់​អ្នកប្រឆាំង​លោក​ ជា​ច្រើន​រយ​នាក់​ ហើយ​ វាយ​បង្ក្រាប​បាតុកម្ម​ បណ្ដាល​អោយ​មនុស្ស​ ជាង​១០០​បាន​ស្លាប់​។​ សហរដ្ឋអាមេរិក​ សហភាព​អឺរ៉ុប​ ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​ អង្គការសហប្រជាជាតិ​ បាន​ ថ្កោលទោស​ យ៉ាង​ខ្លាំង​។​ មូលហេតុ​នៃ​ការ​បះបោរ​ហើយ​ត្រូវ​បាន​រដ្ឋអំណាច​បង្ក្រាប​នេះ​ ដោយសា​តែ​ លោក​ម៉ា​ឌូ​រូ​រំលាយ​ សមាជិក​សភា​ក្រុមប្រឆាំង​ហើយ​រៀបចំ​បោះ​ឆ្នោត​ដែល​គ្មាន​គូប្រកួត​កាលពី​ថ្ងៃ​ទី​២០​ឧសភា​ ដែល​នាំ​អោយ​អា​មេ​រិ​ក​ សហភាព​អឺរ៉ុប​ មិន​ទទួលស្គាល់​លោក​ម៉ា​ឌូ​រ៉ូ​ជា​ប្រធានាធិបតី​ស្របច្បាប់​។​ ករណី​នេះ​ នាំ​អោយ​អា​មេ​រិ​ក​និង​សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​។​ សហរដ្ឋអាមេរិក​ព្រមាន​ថា​ របប​លោក​ម៉ា​ឌូ​រ៉ូ​អាច​នឹង​ដួល​រំលំ​ដោយ​ ការ​ធ្វើ​ប្រហារ​ នៅ​ថ្ងៃ​ណាមួយ​៕​

Share

Image
Image
Image