en     km
en     km

លោក កឹម សុខា៖ បក្សប្រឆាំងមានផែនការដណ្ដើមអំណាចតាមការបោះឆ្នោតទើបហៅថាបក្សប្រឆាំង

Share

ភ្នំពេញ៖ តាមរយៈលិខិតចំហមួយតាងនាមជាអ្នកតំណាងរាស្ត្រ និងប្រធានគណបក្ស សង្រ្គោះជាតិ  លោក កឹម សុខា បើទោះ ជាស្លៀកសំលៀកបំពាក់អ្នកទោស ពណ៌ស្លាលឿងទុំ ក៏ដោយ ប៉ុន្តែលោក បាន ប្រាប់មកកាន់ជនរួមជាតិថា លោកជាមេបក្សប្រឆាំងដែលមានផែនការជាក់លាក់ក្នុងការដណ្ដើមអំណាចពីបក្សកាន់អំណាច ទើបគេហៅថាបក្សប្រឆាំង។ យ៉ាងនេះក្ដី អ្នកនាំពាក្យបក្សកាន់អំណាច បានហៅសាររបស់លោក កឹម សុខា ថាជាការសំអាងខុសច្បាប់។

                                        ​លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កាលយុទ្ធនាការបោះឆ្នោត។

សារលោក កឹម សុខា ដែលបានចែកចាយជាសាធារណៈលើបណ្ដាញសង្គម កាលពីយប់ថ្ងៃចន្ទទី២ តុលា គឺជាការរម្លឹកខួបមួយខែនៃការឃុំលោក នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោមហេតុផលមួយដែលរដ្ឋាភិបាលចោទលោកពីបទ«ក្បត់ជាតិ»ឃុបឃិតជាមួយអាមេរិក ផ្ដួលរលំរដ្ឋាភិបាល។

សារលិខិតរបស់ប្រធានបក្សប្រឆាំងនេះ មានកម្រាសជាង ២ទំព័រ តែមានខ្លឹមច្រើនចម្រុះគ្នា ដោយឃ្លាមួយនោះគឺលោកសរសេរថា៖ «លោក កឹម សុខា ឲ្យដឹងទៀតថា ក្នុងរបបប្រជាធិបតេយ្យបក្សប្រឆាំង មានតួនាទីប្រកួតប្រជែងរកការគាំទ្រពីប្រជាពលរដ្ឋដើម្បីផ្លាស់ប្តូរបក្សកាន់អំណាច និងឈានទៅរកការដឹកនាំប្រទេស»។

ក្នុងសារលិខិតដែលមានខ្លឹមសារទាំងស្រុងថា៖«គណបក្សប្រឆាំងដែលមានប្រសិទ្ធភាពក្នុងរបបប្រជាធិបតេយ្យមានតួនាទីប្រកួតប្រជែងយកការគាំទ្រពីរបស់ប្រជាពលរដ្ឋដើម្បី ផ្ដាស់ប្ដូរបក្សកាន់អំណាចនិងឈានទៅរកការដឹកនាំប្រទេស។ បើគណ បក្សប្រឆាំងមិនមានបំណងផ្លាស់ប្តូរគណបក្សកាន់អំណាចទេ គេមិនហៅគណបក្សនោះ ថាជាគណបក្សប្រឆាំងឡើយ។ ការចូលប្រលូកក្នុងឆាកនយោបាយ របស់ខ្ញុំ ក៏ដូចជាការបង្កើតគណបក្សសង្គ្រោះជាតិ គឺដើម្បីការផ្លាស់ប្តូរដោយអហិង្សា និងជាវិជ្ជមានមិនមែនសម្រាប់លម្អលទ្ធិប្រជាធិបតេយ្យក្លែងក្លាយឡើយ។ ដូចនេះរាល់ទង្វើ របស់ខ្ញុំមិនមានភាពខុសច្បាប់ ហើយផ្ទុយទៅវិញគឺជាសិទ្ធិ និងតួនាទីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ»

លោក កឹម សុខា បានសរសេរក្នុងលិខិតរបស់លោកថា ការចាប់ខ្លួនលោកគឺជារំលោភអភ័យឯកសិទ្ធិសភា និងរដ្ឋធម្មនុញ្ញ ដែលលោកស្នើឱ្យបក្សកាន់អំណាចពិចារណា ករណីរបស់លោកឡើងវិញ។

តែសម្រាប់អ្នកនាំពាក្យ បក្សកាន់អំណាច លោក សុខ ឥសាន្ត មិនបានទទួលស្គាល់លិខិតបកស្រាយរបស់ប្រធានគណបក្សប្រឆាំងដែលកំពុងឃុំខ្លួននោះទេ។ លោកចាត់ទុកជាការអះអាងដោះសារមួយប៉ុណ្ណោះ។

                                                            លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

ការចាប់ខ្លួនលោក កឹម សុខា នេះត្រូវបានគេមើលឃើញថា ជារឿងនយោបាយ តែរដ្ឋាភិបាលថាទង្វើរបស់មេបក្សប្រឆាំងរូបនេះ ជាទង្វើក្បត់ជាតិ ដែលមិនអាចអត់ឱនឱ្យបាននោះទេ។

ថ្លែងក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ សណ្ឋាគារ និងរមណីយដ្ឋាន សុខាសៀមរាប កាលពីថ្ងៃចន្ទទី២ តុលា សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ការចាប់ខ្លួនមនុស្សម្នាក់ដែលសម្តេច ហ៊ុន សែន មិនបានបញ្ជាក់ពីឈ្មោះបុគ្គលនោះទេ តែទំនងសំដៅទៅលើការចាប់ខ្លួនមេបក្សសង្គ្រោះជាតិលោក កឹម សុខា ពីអំពើក្បត់ជាតិ។ សម្តេច ហ៊ុន សង្កត់ធ្ងន់ថា រឿងនេះមិនបញ្ចប់ត្រឹមការចាប់ខ្លួនម្នាក់នេះនោះទេ។

តែយ៉ាងណាក៏ដោយករណីលោក កឹម សុខា ករណីលោក សម រង្ស៊ី និង ករណីអ្នកទោសរបស់គណបក្សប្រឆាំងដែលកំពុង់ឃុំខ្លួនរួមទាំងអ្នកស្រី ទេព វន្នី បានក្លាយជា ប្រធានបទមួយរបស់សហភាពអឺរ៉ុប និងអាមេរិកដែលគំរាមចាត់ការលើកម្ពុជាបើពុំធ្វើឱ្យមានដំណោះស្រាយនយោបាយឡើងវិញនោះ៕

Share

Image
Image
Image