en     km
en     km

លោក​ សម​ រ​ង្ស៊ី​៖​បើ​យុវជន​មិន​ចង់​ឲ្យ​គេ​ធ្វើបាប​បន្ដ​ទៀត​គឺ​ត្រូវ​តែ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដើម្បី​មានការ​ផ្លាស់​ប្ដូរ​(មានសំឡេង)

Share

ភ្នំពេញ​៖​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួ​នៅ​ក្រៅប្រទេស​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ លោក​បាន​បង្ហោះ​សារ​មួយ​ដោយ​ទទូច​ឲ្យ​យុវជន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដើម្បី​មានការ​ផ្លាស់​ប្ដូរ​បើ​មិន​ចង់​ឲ្យ​គេ​ធ្វើបាប​បន្ដ​ទៀត​។​ ករណី​នេះ​អ្នក​តាមដាន​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​យល់​ឃើញ​ថា​ សារ​របស់​លោក​ សម​ រ​ង្ស៊ី​ គឺជា​ការ​លើក​ទឹក​ដល់​យុវជន​ ប៉ុន្ដែ​លោក​ថា​ សារ​នេះ​គឺ​មាន​លក្ខណៈ​ឃោសនា​នយោបាយ​ដែរ​។​ ចំណែក​មន្ដ្រី​បក្ស​កាន់​អំណាច​យល់​ថា​ សាររបស់​មេ​បក្ស​ប្រឆាំង​គឺជា​ការ​កេង​ចំណេញ​ផ្នែក​នយោបាយ​។​

 

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ

​​លោក​ សម​ រ​ង្ស៊ី​ ដែល​ជា​មេ​បក្ស​ប្រឆាំង​ធំ​ជាងគេ​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ព្រោះតែ​បណ្ដឹង​ជុំ​ជិត​ខ្លួន​នៅ​តុលាការ​ ក្នុង​រយៈពេល​ថ្មីៗ​នេះ​បាន​បង្ហោះ​សារ​ជា​ច្រើន​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ដោយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​

​កាលពី​ថ្ងៃ​ទី​ ១៥​ វិច្ឆិកា​ ម្សិលមិញ​មេ​បក្ស​ប្រឆាំង​រូប​នេះ​បាន​សរសេរ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា​ ប្រ សិនបើ​មិន​ចង់​ឃើញ​គេ​ធ្វើបាប​យុវជន​ ព្រះសង្ឃ​តទៅ​ទៀត​សូម​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ហើយ​ត្រៀម​បោះ​ឆ្នោត​ ដើម្បី​ឲ្យ​មានការ​ផ្លាស់​ប្តូរ​។​ បន្ថែម​ពីលើ​សារ​នេះ​លោក​ សម​ រ​ង្ស៊ី​ ក៏​បាន​លើកយក​ករណី​យុ វជន​ គង់​ រ៉ៃ​យ៉ា​ ដែល​ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ១៨​ខែ​ ដោយសារ​តែ​ការ​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​ និយាយ​ពី​បដិវត្ដន៍​ពណ៌​។​

​លោក​ សម​ រ​ង្ស៊ី​ បាន​សរសេរ​ដូចនេះ​ថា​៖«​បើ​មិន​ចង់​ឃើញ​គេ​ធ្វើបាប​យុវជន​ទៀត​ សូម​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដើម្បី​បោះ​ឆ្នោត​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​។​ យុវជន​ គង់​ រ៉ៃ​យ៉ា​ អាយុ​ ២៥​ឆ្នាំ​ ត្រូវ​គេ​កាត់ទោស​ឲ្យ​ជាប់គុក​ ១៨​ខែ​ ដោយសារ​តែ​បញ្ចេញមតិ​យោបល់​តាម​ហ្វេ​ស​ប៊ុ​ក​»​។

លោក គង់ រ៉ៃយ៉ា ដែលតុលាការផ្ដន្ទាទោស ១៨ខែ
លោក គង់ រ៉ៃយ៉ា ដែលតុលាការផ្ដន្ទាទោស ១៨ខែ

​លោក​ គង់​ រ៉ៃ​យ៉ា​ អាយុ​ ២៥​ឆ្នាំ​ ជា​និស្សិត​នៃ​សាកលវិទ្យាល័យ​ខេមរៈ​ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​កាលពី​ថ្ងៃ​ទី​១៥​ ខែមីនា​ ឆ្នាំ​២០១៦​ ដោយ​ឱ្យ​លោក​ជាប់​ពន្ធនាគារ​រយៈពេល​ ១៨​ខែ​ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ ឬ​រំខាន​ដល់​សន្តិសុខ​សង្គម​ ដោយសារ​តែ​លោក​បាន​បង្ហោះ​សារ​មួយ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ​ ថា​ សូ​រី​យា​ កូ​កូ​ (Soriya​ Koko)​ ដែល​មាន​ខ្លឹមសារ​ថា​ “​នៅ​ថ្ងៃ​ណាមួយ​នៅ​ពេល​អនាគត​ ខ្ញុំ​នឹង​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី​ផ្លាស់​ប្ដូរ​សង្គម​ខ្មែរ​”​។​

​បន្ថែម​ពី​នេះ​មេ​បក្ស​ប្រឆាំង​បន្ដ​ថា​ ប្រសិនបើ​មិន​ចង់​ឃើញ​មាន​អ្នក​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ព្រះសង្ឃ​បន្ដ​ទៀត​គឺ​ត្រូវ​តែ​ទៅ​ចុះ​ឈ្មោះ​ឆ្នោត​ ដើម្បី​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​និង​ដើម្បី​មានការ​ផ្លាស់​ប្ដូរ​។​ ​ការ​ប ង្ហោះ​សារ​របស់​លោក​ សម​ រ​ង្ស៊ី​ នៅ​ពេល​នេះ​គឺ​ខណៈ​ដែល​កាលបរិច្ឆេទ​នៃ​ការ​បិទ​បញ្ចប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​កាន់តែ​ខិត​ជិត​ចូល​មក​ដល់​។

លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

​ជុំវិញ​សារ​របស់​លោក​ សម​ រ​ង្ស៊ី​ លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​តាម​រយៈ​បទ​សម្ភាសន៍​ខ្លី​ជាមួយ​វិទ្យុ​ស្ដ្រី​FM102​ នៅ​ថ្ងៃ​ទី​ ១៦​ វិច្ឆិកា​ នេះ​មាន​ប្រសាសន៍​ថា​ សារ​របស់​លោក​ សម​ រ​ង្ស៊ី​ គឺជា​ការ​កេង​ចំណេញ​នយោបាយ​។​ ប៉ុន្ដែ​លោក​ថា​លោក​ សម​ រ​ង្ស៊ី​ បាន​ភ្លេច​រឿង​មួយ​ថា​ខ្លួន​លោក​លែង​មាន​សិទ្ធិ​ដើម្បី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​ឈរឈ្មោះ​ឲ្យ​ពលរដ្ឋ​បោះ​ឆ្នោត​បន្ដ​ទៀត​ទៅ​ហើយ​ព្រោះ​ខ្លួន​ជា​អ្នកទោស​។

​លោក​ សុខ​ ឥ​សាន្ដ​៖«​វា​គ្រាន់តែ​ជា​ការ​កម្លា​ចិត្ដ​អ្នកគាំទ្រ​គាត់​ប៉ុណ្ណោះ​ទេ​បើ​ទោះបី​គាត់​នៅ​ក្នុង​ឈ្មោះ​ជា​ប្រធាន​គណបក្ស​ក៏​ពិតមែនតែ​គាត់​អស់សិទ្ធិ​ជា​ពលរដ្ឋ​ហើយ​ អ​ញ្ចឹ​ង​ទោះបីជា​គណបក្ស​គាត់​ឈ្នះ​ទៅ​ថ្ងៃក្រោយ​ក៏​វា​មិន​អាច​ទៅ​ធ្វើ​អី​កើតជា​មួយ​ សម​ រ​ង្ស៊ី​ ដែរ​»​

​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​សង្កត់ធ្ងន់​ថា​ អ្នក​ដែល​ប្រព្រឹត្ដ​ល្មើសច្បាប់​គឺ​ត្រូវ​តែ​ទទួលទោស​លោក​ថា​ ការ​ដែរ​លោក​ សម​ រ​ង្ស៊ី​ លើកយក​រឿង​លោក​ គង់​ រ៉ៃ​យ៉ា​ មក​និយាយ​នេះ​គឺជា​រឿង​ដែល​មិន​ត្រឹមត្រូវ​នោះ​ទេ​។​

លោក សំ គន្ធាមី នាយកប្រតិបត្ដិអង្គការ និចហ្វិច
លោក សំ គន្ធាមី នាយកប្រតិបត្ដិអង្គការ និចហ្វិច

​ចំណែក​អ្នក​តាមដាន​ពី​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​លោក​ សំ​ គ​ន្ធា​មី​ នាយក​ប្រតិបត្ដិ​គណកម្មាធិការ​អ​ព្យា​ក្រឹត្យ​ និង​យុត្ដិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ NICFEC​ យល់​ឃើ ញ​ថា​ ជា​ប្រការ​ល្អ​ដែល​អ្នកនយោបាយ​បញ្ចេញ​សារ​អំពាវនាវ​ដល់​យុវជន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​

​ប៉ុន្ដែ​លោក​យល់​ថា​ សារ​របស់​លោក​ សម​ រ​ង្ស៊ី​ ពេល​នេះ​គឺជា​ការ​ឃោសនា​បែប​នយោបាយ​ហើយ​មាន​លក្ខណៈ​ជំរុញ​ឲ្យ​យុវជន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​បោះ​ឆ្នោត​ឲ្យ​បក្ស​គាត់​ទៅ​វិញ​។​

​លោក​ សំ​ គ​ន្ធា​មី​៖«​ទម្លាប់​គាត់​ធ្វើ​អ​ញ្ចឹ​ង​ហើយ​ដែរ​ធ្វើ​ឲ្យ​គណបក្ស​ផ្សេងៗ​ពិសេស​គណបក្សកាន់អំណា ច​គាត់​ចេះ​តែ​ច្រឡោត​ប្រតិកម្ម​ដោយសារ​សារ​គាត់​វាយ​ធ្ងន់ៗ​ពេក​ហើយ​ជ្រុលនិយម​ទៅ​គណបក្ស​គាត់​ពេក​»​។

លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងនយោបាយ
លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងនយោបាយ

​ដូច​គ្នា​ដែរ​លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ និង​នយោបាយ​មាន​ប្រសាសន៍​ថា​ នេះ​ជា​ប្រ ការ​ល្អ​ដែល​មេដឹកនាំ​បក្សនយោបាយ​មាន​សារ​ទៅ​ដល់​យុវជន​ឲ្យ​ទៅ​ចូលរួម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​បោះ​ឆ្នោត​។​ លោក​ថា​ ការ​ចូលរួម​ពី​យុវជន​ដើម្បី​ការ​បោះ​ឆ្នោត​គឺជា​កម្លាំង​ស្នូល​នៃ​លទ្ធិប្រជាធិបតេយ្យ​។​

​លោក​បន្ដ​ថា​ ទាំង​គណបក្ស​ប្រជាជន​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តែ​បើកឱកាស​ឲ្យ​យុវជន​ចូលរួម​ឲ្យ​បាន​ច្រើន​ក្នុង​វិស័យ​នយោបាយ​។​

​លោក​ គឹ​ម​ សុខ​៖«​បើ​យើង​យល់​ពី​តម្លៃ​ចូលរួម​របស់​យុវជន​ត្រូវ​បើក​ជំហ​ថែម​ទៀត​មិនមែន​ត្រឹមតែ​ការ​ចូលរួម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទេ​ គឺជា​ការ​ចូលរួម​ទាំង​សកម្មភាព​នយោបាយ​ ចូលរួម​សម្រេចចិត្ដ​នយោ បាយ​ តាំងពី​ថ្នាក់​មូលដ្ឋាន​ទៅ​ដល់​ថ្នាក់​កំពូល​ ទើប​អាហ្នឹង​ចលនា​នៃ​ការ​ផ្លាស់​ប្ដូរ​ដែល​គាត់​ចង់បាន​វា​កាន់តែ​លឿន​»​។

​សូម​ជម្រាប​ថារ​ហូ​ង​មក​ដល់​ពេល​នេះ​ចំនួន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​គឺ​មាន​ចំនួន​ប្រមាណ​ជាង​ ៧​លាន​១​សែន​នាក់​ប៉ុណ្ណោះ​ខណៈ​ដែល​កាលបរិច្ឆេទ​បិទ​បញ្ចប់​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោ ត​កាន់តែ​ខិត​ជិត​ចូល​មក​ដល់​ ពោល​គឺ​នៅ​ថ្ងៃ​ទី​ ២៩​ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៦៕

Share

Image
Image
Image