en     km
en     km

លោក​ ត្រាំ​ បង្ហាញ​ចេតនា​ចង់​ដក​តំណែង​រដ្ឋមន្ដ្រី​ការ​បរទេស​ រិ​ក​ថែ​ឡេ​សិន​

Share

​ប្រធានាធិបតី​អា​មេ​រិ​ក​លើក​ទី​៤៥​ លោក​ ដូ​ណា​ល់​ត្រាំ​ នឹង​ រុះរើ​ដំណែង​រដ្ឋមន្ដ្រី​ការ​បរទេស​លោក​ រិ​ក​ថែ​ឡេ​សិន​ ក្នុង​ពេល​ឆាប់ៗ​នេះ​ បន្ទាប់​ពី​លោក​ ដូ​ណា​ល់​ត្រាំ​ មើលឃើញ​ភាព​ទន់ជ្រាយ​ មួយ​ចំនួន​របស់​លោក​ រិ​ក​ថែ​ឡេ​សិន​ ដែល​មិន​ហ៊ាន​ប្រឈម​មុខ​នឹង​ប្រទេស​កូរ៉េ​ខាងជើង​។​ គម្រោង​នៃ​ការ​រុះរើ​ដំណែង​របស់​លោក​ រិ​ក​ថែ​ឡេ​សិន​ នេះ​ ត្រូវ​បាន​សារព័ត៌មាន​អា​មេ​រិ​កមួយ​ចំនួន​ចុះ​ផ្សាយ​ជា​ច្រើន​។​

លោក រិកថែឡេសិន រដ្ឋមន្រ្ដីក្រសួងការបរទេសអាមេរិក

តាម​ទីភ្នាក់ងារសារព័ត៌មាន​ រ៉​យ​ទ័​រ​ បាន​ចុះ​ផ្សាយ​ថា​ អ្នក​ដែល​នឹង​មក​ជំនួស​លោក​ រិ​ក​ថែ​ឡេ​សិន​ គឺ​លោក​ ម៉ៃ​ប៉ុប​ពោ​ ប្រធាន​អង្គភាព​ចារកម្ម​អា​មេ​រិ​ក​ CIA​។​ ប៉ុន្ដែ​បើ​ទោះជា​យ៉ាងនេះ​ក្ដី​ ការ​រុះរើ​ង​ដំណែង​លោក​ រិ​ក​ថែ​ឡេ​សិន​ មិន​ទាន់​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​នៅឡើយ​ទេ​។​

​លោក​ ដូ​ណា​ល់​ត្រាំ​ បាន​រិះគន់​លោក​ រិ​ក​ថែ​ឡេ​សិន​ ជា​ច្រើន​ ចំពោះ​អ្វី​ដែល​លោក​ប្រធានាធិបតី​រូប​នេះ​ អះអាង​ថា​ លោក​ រិ​ក​ថែ​ឡេ​សិន​ មិន​មាន​ជំហរ​ច្បាស់លាស់​ដើម្បី​បង្ហាញ​អំពី​ឥទ្ធិពល​របស់​អា​មេ​រិ​ក​ចំពោះ​កូរ៉េ​ខាងជើង​។​

​អ្នក​សង្កេតការណ៍​មើលឃើញ​ថា​ លោក​ រិ​ក​ថេ​ឡេ​សិន​ ជា​អ្នកកា​ទូត​ដែល​មិន​ជ្រុលនិយម​ពេក​នោះ​។​ យ៉ាងណា​ក៏​ដោយ​ លោក​ ដូ​ណា​ល់​ត្រាំ​ បាន​បញ្ជាក់​ថែម​ទៀត​លើ​ Twitter​ របស់​លោក​នៅ​ថ្ងៃ​ទី​០២​ ខែ​ ធ្នូ​ នេះ​ថា​ លោក​មិន​ទាន់​សម្រេច​ថា​ នឹង​ត្រូវ​រុះរើ​ដំណែង​លោក​ រិ​ក​ថែ​ឡេ​សិន​ នៅ​ពេល​ណា​នោះ​ទេ​ តែ​លោក​បញ្ជាក់​ថា​ ពេល​នេះ​លោក​ រិ​ក​ថែ​ឡេ​សិន​ នៅ​តែ​ជា​រដ្ឋមន្ដ្រី​ការ​បរទេស​អា​មេ​រិ​ក​នៅឡើយ​។​ តាម​ព័ត៌មាន​ដែល​លេចឮ​ចេញពី​សេត​វិមាន​ ប្រធាន​អង្គការ​ភាព​ចារកម្ម​អា​មេ​រិ​ក​ CIA​ លោក​ ម៉ៃ​ប៉ុប​ពោ​ ទំនង​នឹង​ត្រូវ​ចូល​ជំនួស​ដំណែង​លោក​ រិ​ក​ថែ​ឡេ​សិន​៕

Share

Image
Image
Image