en     km
en     km

រយៈពេល ១២ថ្ងៃ អ្នកចុះឈ្មោះបោះឆ្នោតថ្មីមានជាង ១២ម៉ឺននាក់

Share

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា រយៈពេល ១២ថ្ងៃកន្លងមកនេះ តួរលេខនៃអ្នកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ១២ម៉ឺន ៣ពាន់ ៧៣០នាក់ ហើយក្នុងនោះអ្នកដែលបានលុបចេញពីបញ្ជីមានចំនួន ១ម៉ឺន ៦ពាន់ ៩៥១នាក់ និងអ្នកដែលបានកែតម្រូវទិន្នន័យមានចំនួន ៨៨៦នាក់។

តាមសេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.ប ចុះនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨នេះ ឱ្យដឹងបន្ដថា ប្រជាពលរដ្ឋខ្មែរទាំងអស់គឺអាចទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតដើម្បីស្នើសុំកែទិន្នន័យប្រសិនបើមានចំណុចខុសឆ្គង និងអាចទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

គ.ជ.ប បានគូសបញ្ជាក់ថា ដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៨នេះ នៅសល់រយៈពេលតែ ៦ថ្ងៃប៉ុណ្ណោះ នឹងត្រូវបិទបញ្ចប់។ ក្នុងន័យនេះ គ.ជ.ប បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលបានចុះឈ្មោះរួចហើយសូមទៅពិនិត្យឈ្មោះ ដើម្បីកែតម្រូវចំណុចដែលខុសឆ្គងកន្លងមក៕

Share

Image
Image
Image