en     km
en     km

រដ្ឋាភិបាលចិនផ្តល់ជំនួយប្រមាណ ១០០ លានដុល្លារដល់វិស័យការពារជាតិ

Share

ភ្នំពេញ៖ រដ្ឋាភិបាលចិនបានផ្តល់ជំនួយឥតសំណងប្រមាណ ១០០ លានដុល្លារអាមេរិកដល់ក្រសួងការពារជាតិកម្ពុជា។

ក្នុងជំនួបទ្វេភាគីរវាងសម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ជាមួយ លោក វៃ ហ្វេហេ (WEI FENGHE) សមាជិកក្រុមប្រឹក្សារដ្ឋ និងជា រដ្ឋមន្រ្តីក្រសួងការពារជាតិចិន កាល ពីថ្ងៃទី ១៧ មិថុនា ម្សិលមិញ។រូបភាព៖ taken from facebook’s Chum socheat

ក្នុងជំនួបទ្វេភាគីរវាងសម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ជាមួយ លោក វៃ ហ្វេហេ (WEI FENGHE) សមាជិកក្រុមប្រឹក្សារដ្ឋ និងជា រដ្ឋមន្រ្តីក្រសួងការពារជាតិចិន កាល ពីថ្ងៃទី ១៧ មិថុនា ម្សិលមិញ។

លោកឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនំាពាក្យក្រសួងការពារ ឲ្យដឹងនៅលើបណ្តាញសង្គមថា ចិនផ្តល់ជំនួយឥតសំណងចំនួន ៦៤៥ លានយន់ ឬប្រមាណ ១០០ លានដុល្លារ សម្រាប់ប្រើ ប្រាស់ក្នុងវិស័យការពារជាតិ។

លោកឧត្តមសេនីយ៍ បញ្ជាក់ថា កម្ពុជា ចិនគម្រោងនឹងរៀបចំតំាងពិព័រណ៍យោធា មានរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់ ២៤ ខែ មិថុនា ឆ្នំា ២០១៨។ ពិព័រណ៍នេះ រៀបចំនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។

សូមរំលឹកថា កងទ័ពកម្ពុជា និង ចិន បានធ្វើលំហាត់សមប្រយុទ្ធបាញ់គ្រាប់ពិតហៅថា«នាគមាស២០១៨» ក្នុងគោលបំណងវាយបង្រ្កាបភេរវកម្ម និងការអន្តរាគមន៍ផ្តល់ជំនួយ មនុស្សធម៌។ លំហាត់បាញ់គ្រាប់ពិតរួមគ្នានេះ ដោយបាញ់គ្រាប់រ៉ូក្កែតពីឧទ្ថម្ភាគចក្រ និងការវាយប្រហារពាសដែកផងដែរ៕

Share

Image
Image
Image