en     km
en     km

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​ នឹង​ចូល​បំភ្លឺ​នៅ​រដ្ឋសភា​តាម​សំណើ​ CNRP

Share

​ភ្នំពេញ​៖​លោក​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​យល់ព្រម​ចូល​បំភ្លឺ​នៅ​រដ្ឋសភា​ដើម្បី​ស្រាយ​ច​ម្ង​ល់​របស់​ក្រុម​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ការងារ​នៅ​ក្នុង​វិស័យ​សុខាភិបាល​ខណៈ​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​ក៏​យល់ព្រម​ចូល​បំភ្លឺ​ផង​ដែរ​នៅ​ថ្ងៃ​ទី​១៥​ ធ្នូ​។​

logo-sok

​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ លោក​ ឡេ​ង​ ប៉េង​ឡុ​ង​ អគ្គលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា​ ដែល​បាន​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​គេហទំព័រ​ក្នុងស្រុក​មួយ​។​ លោក​ ឡេ​ង​ ប៉េង​ឡុ​ង​ បាន​ពន្យល់​ថា​ តាម​លិខិត​រាជរដ្ឋាភិបាល​លោក​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ត្រូវ​ចូល​បំភ្លឺ​ នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ ណាមួយ​ នៅ​អំឡុង​សម័យប្រជុំ​រដ្ឋសភា​។​  តែ​សម្រាប់​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​នឹង​ចូល​បំ​ភ្លឺ​នៅ​ថ្ងៃ​ទី​១៥​ ធ្នូ​ ។​​ការ​ចូលខ្លួន​មក​បំភ្លឺ​របស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​លិខិត​កាល​ថ្ងៃ​ទី​ ១​ ធ្នូ​ ។

logo-rer

​ភាព​មិន​ប្រក្រតី​ដែល​តំណាងរាស្ត្រ​គណបក្សប្រឆាំង​បាន​លើក​ឡើង​ជុំវិញ​ក្រសួងសុខាភិបាល​រួម​មាន​ ការ​ផ្តល់​សេវា​មិន​ត្រឹមត្រូវ​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​ និង​ឯកជន​ វិធានការ​ក្រសួង​ក្នុង​ការ​ពង្រឹងគុណភាព​ជំនាញ​ពេទ្យ​ និង​ការ​អនុវត្ត​ក្រមសីលធម៌​ ការ​ចែកចាយ​ និង​ការ​គ្រប់គ្រង​សម្ភារៈ​ពេទ្យ​ និង​ថ្នាំពេទ្យ​ រួម​ជាមួយ​ការ​គ្រប់គ្រង​ប្រាក់​ជំនួយ​។​ តែ​សម្រាប់​ករណី​របស់​ក្រសួង​រ៉ែ​និង​ថាមពល​ ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចោទសួរ​ពី​ការ​បូម​ខ្សាច់​និង​ ប្រាក់​ចំណូល​ពី​ការ​បូ​ប​ខ្សាច់​ដែល​សង្គម​ស៊ី​វិល​ចោទ​ថា​ មាន​ភាព​មិន​ប្រក្រតី​ និង​ករណី​ធ្វើ​ឱ្យ​ខូច​បរិស្ថាន​៕​ 

Share

Image
Image
Image