en     km
en     km

ម៉ាឡេស៊ី៖ភរិយាអតីតនាយករដ្ឋមន្ត្រីបាត់ខ្លួនខណៈលោកណាជីពត្រូវនាំខ្លួនឡើងតុលាការថ្ងៃនេះ

Share

លោកស្រី Rosmah Mansor ជាភរិយា របស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីណាជីពរ៉ាហ្សាក់ ត្រូវបានរាយការណ៍មកថា បានបាត់ខ្លួនពីលំនៅដ្ឋាន។

តាមសារព័ត៌មានThai The Nation លោកស្រី Rosmah Mansor ត្រូវបាននាំខ្លួនចូលរថយន្តព័ណខ្មៅ ហើយអមដោយរថយន្ត ពីរគ្រឿងផ្សេងទៀត​ហើយក្រោយមកទៀត ឃើញរថយន្តមួយគ្រឿងទៀតព័ណស បានបើកចេញពីផ្ទះរបស់លោកណាជីពនៅសង្កាត់ Jalan Langgak Duta នៅក្រុងកូឡាឡំពួរ។

កាលពីថ្ងៃអង្គារ៍ ទី ៣ កក្កដា លោក ណាជីព ត្រូវបានចាប់ខ្លួន ហើយនៅថ្ងៃនេះត្រូវនាំខ្លួនឡើងតុលាការ។

លោក ណាជីព បានកាន់តំណែងជានាយករដ្ឋន្ត្រីម៉ាឡេស៊ីបានរយៈពេល ១០ឆ្នាំ ។ ក្នុងរយៈេះពេលនេះ លោក ណាជីព មានរឿងអាស្រូវជាច្រើនគឺចុងក្រោយលោករងការចោទប្រកាន់ ជាផ្លូវដោយក្រុមរដ្ឋអាជ្ញាពីបទ ពុករលួយដែលធ្វើអោយបាត់លុយជាតិ ៦៨១លានដុល្លារអាមេរិក។ លោកត្រូវបានចោទថាលួចផ្ទេរលុយទាំងនេះពីធនាគារ រដ្ឋ 1MDB។

ក្រៅពីនេះ លោកណាជីព ក៏រងការចោទប្រកាន់មួយទៀតដែរ គឺការប្រើប្រាស់អំណាចហួសព្រំដែន។ តានប្រភពព័ត៌មានរបស់ពីប្រទេសម៉ាឡេស៊ី ដូចជា សារព័ត៌មាន The News Straits Times មិនមានតែលោកណាជីពម្នាក់ទេ រងការចោទប្រកាន់ គឺយ៉ាងណាតិច មន្ត្រីជាន់ខ្ពស់របស់លោក ណាជីព៣រូបទៀត ក៏ជាប់ពាក់ព័ន្ធដែរ។

ទោះជាយ៉ាងណា​​ លោក ណាជីពបានច្រាន់ចោលការចោទប្រឆាំងរូបលោក ។ លោកចាត់ទុកថា ជាល្បិចវាយបំបាក់លោកពីសំណាក់ក្រុមគណបក្សប្រឆាំង។ ដើមបណ្ដឹងដែលប្ដឹងលោក ណាជីព គឺលោកមហាធាម៉ាម៉ាតដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីជាប់ឆ្នោត។

លោក ណាជីព បានបាត់បង់តំណែងនេះ ដោយសារការចាញ់ឆ្នោត នៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី៩ ឧសភា៕

Share

Image
Image
Image